col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២​ — ធនាគារពិភពលោកបាននិយាយនៅថ្ងៃចន្ទនេះថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន កំពុងគំរាមកំហែងដល់ដំណើរងើបឡើងវិញទាំងរដិបរដុបនៃសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ពីវិបត្តិនៃជំងឺកូវីដ-១៩។ សង្រ្គាមនេះ​បានដាក់សម្ពាធថែមទៅលើការលំបាករបស់សេដ្ឋកិច្ចពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ដែលមិន​ទាន់​ផុតរលត់នៅឡើយ អមដោយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក និងការផ្ទុះការរាលដាលនៃរោគរាតត្បាតនេះម្តងទៀត ចំពេលដែលអាជ្ញាធរក្នុងប្រទេសចិនកំពុងអនុវត្តវិធានការកូវីដសូន្យ។

ព្រឹត្តិការណ៍អង្រួនកន្ត្រាក់ចេញពីសង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី កំពុងរំខានដល់ការផ្គត់ផ្គង់ទំនិញ, ធ្វើឱ្យភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែកើន និងលទ្ធភាពកំណើនសេដ្ឋកិច្ចពិភពលោកស្រុតទៅវិញ - នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ក្រោមចំណងជើងថាជម្នះព្យុះព្យោមា” (Braving the Storms)។ ប្រទេសក្នុងតំបន់ដែលជាអ្នកនាំចូលខ្នាតធំនូវប្រេងឥន្ធនៈ - ដូចជាប្រទេសម៉ុងហ្គោលី និងថៃ - និងបណ្តាប្រទេសដែលនាំចូលស្បៀងច្រើន - ដូចជាប្រទេសកោះប៉ាស៊ីហ្វិក- កំពុងមានការធ្លាក់ចុះប្រាក់ចំណូលពិតប្រាកដ។ ប្រទេសដែលមានបំណុលច្រើន ដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងម៉ុងហ្គោលី និងប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ដូចជាម៉ាឡេស៊ី និងវៀតណាមជាដើម គឺងាយនឹងទទួលរងការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចពិភពលោកណាស់ នៅពេលនេះ។

លោកស្រី ម៉ានូអែឡា ហ្វឺរ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ទើបនឹងប្រឹងរើបឡើងវិញពិវិបត្តិជំងឺរាតត្បាតមិនទាន់បានប៉ុន្មានផង ស្រាប់តែសង្គ្រាមនៅអ៊ុយក្រែននាំទម្ងន់ថ្មីមកដាក់លើចលនាការរបស់កំណើនសេដ្ឋកិច្ចទៀត។ ការ​មាន​គ្រឹះរឹងមាំនិង​គោលនយោបាយល្អៗដែលប្រទេសក្នុងតំបន់ភាគច្រើនមាន គួរតែអាចជួយឱ្យពួកគេជម្នះព្យុះព្យោមានេះបាន។”

ខណៈដែលបណ្តាប្រទេសដែលជាអ្នកផលិតទំនិញ និងមានការប្រុងប្រយ័ត្នផ្នែកសារពើពន្ធអាចមានលទ្ធភាពគ្រាន់បើដើម្បីទប់ទល់នឹងស្ថានអង្រួនកន្ត្រាក់ទាំងនេះ, ផលវិបាកដោយប្រយោលនៃព្រឹត្តិការណ៍ទាំងនេះ នឹងធ្វើឱ្យក្តីរំពឹងទុកអំពីកំណើនបាក់ទឹកចិត្តទៅវិញ សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់។ ជារួម កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ៥ភាគរយនៅក្នុងឆ្នាំ២០២២ — បានន័យថា ០,៤នៃភាគរយតិចជាងការរំពឹងទុកកាលពីខែតុលាឆ្នាំកន្លងទៅ។ ប្រសិនបើស្ថានភាពពិភពលោកកាន់តែអាក្រក់ ហើយការឆ្លើយតបគោលនយោបាយជាតិតាមប្រទេសមានភាពទន់ខ្សោយ នោះកំណើនអាចធ្លាក់ចុះនៅត្រឹម ៤ភាគរយ។ ប្រទេសចិន ដែលមានចំណែករហូតដល់ទៅ៨៦ភាគរយនៃទិន្នផលសរុបក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចត្រឹម ៥ភាគរយដែលជាគំនូសបន្ទាត់គោល និងទទួលបានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ នៅក្នុងសេណារីយោអវិជ្ជមាន។ ទិន្នផលសេដ្ឋកិច្ចនៅក្នុងផ្នែកដទៃទៀតក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងពង្រីកបាន ៤,៨ភាគរយដែលជាគំនូសបន្ទាត់មូលដ្ឋាន និងត្រឹមតែ ៤,២ភាគរយទេ នៅក្នុងសេណារីយោអវិជ្ជមាន។ នៅក្នុងសេណារីយោអវិជ្ជមានបែបនេះ មនុស្ស ៦លាននាក់ថែមទៀតក្នុងតំបន់នឹងបន្តជាប់ផុតក្នុងភាពក្រីក្រនៅក្នុងឆ្នាំ២០២២ បើគិតតាមបន្ទាត់ភាពក្រីក្រតម្លៃ ៥,៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

សង្គ្រាម, ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៃប្រទេសចិន ទំនងជានឹងធ្វើឱ្យការលំបាកទាំងឡាយនៅក្រោយសម័យកូវីដដែលកំពុងមានស្រាប់ កាន់តែមានទំហំធំឡើងថែមទៀត។ ក្រុមហ៊ុនក្នុងតំបន់ដែលកំពុងមានបញ្ហាស្រាប់ ក្នុងនោះមានចំនួនជាង ៥០ភាគរយដែលនៅជំពាក់ការទូទាត់ក្នុងឆ្នាំ២០២១នៅឡើយ នឹងត្រូវជួបការលំបាកលំបិនផ្នែកផ្គត់ផ្គង់ និងតម្រូវការ ជាថ្មីម្តងទៀត។ គ្រួសារ ដែលភាគច្រើនបានធ្លាក់ទៅក្នុងភាពក្រីក្រវិញក្នុងអំឡុងពេលមានជំងឺរាតត្បាត នឹងជួបការធ្លាក់ចុះប្រាក់ចំណូលពិតប្រាកដបន្ថែមទៀត ដោយសារទំនិញឡើងថ្លៃ។ រដ្ឋាភិបាលដែលជំពាក់បំណុលគេ ដែលក្នុងនោះទំហំបំណុលបានកើនលើស១០ភាគរយធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (ផសស) តាំងពីឆ្នាំ២០១៩មក នឹងមានស្ថានភាពត្រដាបត្រដួសក្នុងការរកវិធីធ្វើអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុក។ បើអតិផរណាកើនតែ ១ពិន្ទុភាគរយក៏ដោយលើសពីការរំពឹងទុកពីមុន ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃតែមួយមុខផង នឹងធ្វើឱ្យភាពធូរស្រាលផ្នែករូបិយវត្ថុ​រួមតូចមកវិញជាមិនខាន។

លោក អាឌីត្យា ម៉ាទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់​ប្រចាំតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក និយាយថា៖ “ស្ថានភាពអង្រួនកន្ត្រាក់ផ្ទួនៗគ្នាបែបនេះ នឹងនាំមកនូវភាពចុកចាប់ផ្នែកសេដ្ឋកិច្ចថែមទៀត ធ្វើ​ឱ្យ​ប្រជាជនស្ថិតក្នុងស្ថានភាពមួយដែលរដ្ឋាភិបាលរបស់គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុកាន់តែតិចសម្រាប់ជួយធ្វើអន្តរាគមន៍។ ប៉ុន្តែ ការធ្វើកំណែ​ទម្រង់​ព្រមៗគ្នា​ផ្នែកសារពើពន្ធ, ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម អាច​នឹងជួយសម្រាលហានិភ័យទាំងនេះបានខ្លះ និង​ជួយ​ស្តារកំណើន និង​កាត់​បន្ថយភាពក្រីក្រ បាន​ដែរ។”

របាយ​ការណ៍​នេះ​ផ្តល់​អនុសាសន៍​បួន​យ៉ាង សម្រាប់ធ្វើចំណាត់ការផ្នែក​គោល​នយោបាយ។ ជំនួសឱ្យវិធានការគ្រប់គ្រងតម្លៃ និងការជួយទូទៅ អន្តរាគមន៍ទៅតាមក្រុមគ្រួសារ និងក្រុមហ៊ុនជាគោលដៅ ជួយកម្រិតការលំបាក់ពីការប៉ះទង្គិចនៃវិបត្តិ និងបង្កើតលំហសម្រាប់ការវិនិយោគដែលជំរុញកំណើន។ ការសាកល្បងសមត្ថភាពរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងការលៃលកជាមួយនឹងព្រឹត្តិការណ៍អង្រួនកន្ត្រាក់ថ្មីៗ អាចជួយកំណត់នូវហានិភ័យទាំងឡាយមើលមិនឃើញកន្លងមកទាក់ទងទៅនឹងគោលនយោបាយអត់ធ្មត់និងស្តងដារធូរស្រាលនានាដែលនិយតករអនុវត្តចំពោះស្ថាប័នហិរញ្ញវត្ថុក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវិដ ១៩។ កំណែទម្រង់គោលនយោបាយទាក់ទងនឹងពាណិជ្ជកម្មក្នុងទំនិញ និងជាពិសេស នៅក្នុងវិស័យសេវាកម្មដែលនៅត្រូវ​បាន​ការពារនៅឡើយ នឹងជួយឱ្យបណ្តាប្រទេសនានាទាញយកអត្ថប្រយោជន៍ពីការប្រែប្រួលនៅក្នុងទិដ្ឋភាពពាណិជ្ជកម្មពិភពលោក។ ការកែលម្អជំនាញ និងការលើកកម្ពស់ការប្រកួតប្រជែងនឹងកាន់តែជួយពង្រឹងសមត្ថភាព និងការលើកទឹកចិត្តក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីមក​ប្រើ​ប្រាស់​ក្នុង​សេដ្ឋកិច្ច។

Contacts

Kym Smithies

ksmithies@worldbank.org
+1 (202) 458 0152
នៅវ៉ាស៊ីនតោន៖

Kym Smithies

សម្រាប់សំណើធ្វើការផ្សាយតាមវិទ្យុ និងទូរទស្សន៍៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn