col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

វ៉ាស៊ីនតោន ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ — ធនាគារពិភពលោកនិយាយនៅថ្ងៃចន្ទនេះថា ការងើបឡើងវិញនៃសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិកបានបន្ទុចបង្អាក់ដោយការរាលដាល​វីរុសបំប្លែងប្រភេទដែលតា (Delta variant) នៃជំងឺកូវីដ១៩ ដែលកាន់តែអូសបន្លាយនូវ​ការលំបាករបស់​បណ្តាក្រុម​ហ៊ុន​ ​ និង របស់គ្រួសារ ដែលស្ថានភាពនេះបានពន្យឺតល្បឿន​នៃ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​វិសមភាព​កាន់តែកើនឡើងថែមទៀត​ នៅ​ក្នុង​រយៈពេលវែងទៅថ្ងៃខាងមុខ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​ចុងក្រោយឈ្មោះ East Asia and Pacific Fall 2021 Economic Update ធនាគារពិភពលោកបាន​ឱ្យ​ដឹង​ថា សកម្មភាពសេដ្ឋកិច្ច​បាន​ធ្លាក់ចុះនៅក្នងត្រីមាសទី២នៃឆ្នាំ២០២១ ហើយ​តាមរយៈនេះ ការព្យាករសេដ្ឋកិច្ចពីមុនមក​ក៏ត្រូវ​បាន​កែសម្រួល​ទម្លាក់​កម្រិត​ផងដែរសម្រាប់​ប្រទេស​ភាគច្រើន​នៅ​ទូទាំងតំបន់នេះ។ ខណៈដែលប្រទេស​ចិនទំនង​ជានឹងសម្រេច​បាន​កំណើនសេដ្ឋកិច្ច​ ៨,៥% តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់ត្រូវ​បាន​ព្យាករថានឹង​សម្រេច​បាន​កំណើត​តែ ២,៥% តែប៉ុណ្ណោះ ​គឺ​ទាបជាងក្នុងកម្រិត​ជិត​ ២% ធៀបទៅនឹង​ការ​ព្យាករណ៍ទុកនៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​កាលពីខែមេសា ឆ្នាំ​២០២១។ អត្រា​មានការងារធ្វើ និង​ការ​ចូលរួម​របស់​កម្លាំងពលកម្ម​មាន​ការ​ធ្លាក់ចុះ ហើយអាស្រ័យហេតុនេះ នៅ​ក្នុង​ឆ្នាំ​២០២១ ប្រជាជន​ជាង ២៤លាន​នាក់​នឹង​មិន​អាច​គេចផុត​ពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ​។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ដំណើររងើបឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ីក កំពុងរងការរុញច្រានឲ្យថយក្រោយវិញ។ កាលនៅឆ្នាំ២០២០ ក្នុង​គ្រា​ដែលតំបន់ដទៃ​លើ​ពិភពលោក​កំពុងតែត្រដរទប់ទល់ការ​រាល​ដាលជំងឺកូវីដ​១៩ តំបន់អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិក​មានជោគជ័យនៅ​ក្នុង​ការឃុំគ្រងជំងឺកូវីដ១៩កុំឱ្យ​រាល​ដាលខ្លាំង។ ផ្ទុយទៅវិញនៅក្នុង​ឆ្នាំ​២០២១ តំបន់នេះមានករណីរឆ្លងជំងឺកូវិដ១៩កើនឡើងច្រើន ដែលជាហេតុធ្វើឲ្យ្ឲក្តីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗកាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ”។

របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩​ និងពី​សន្ទុះ​កម្រិត​នៃការឆ្លង​របស់វា ទំនងជានឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ និងធ្វើ​ឱ្យ​វិសមភាព​កាន់​តែកើនឡើងថែមទៀត សម្រាប់​រយៈ​ពេល​វែងឆ្ងាយទៅថ្ងៃមុខ។ ការអូសបន្លាយស្ថានភាពបែបនេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​​ខាត​បង់​ធន​ធាន​អរូបិយមាន​តម្លៃ​របស់​ខ្លួន ហើយ​ក្រុមហ៊ុនដែល​អាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាក​ការវិនិយោគ​របស់​ខ្លួន​មួយ​រយៈសិនដែរ។ ក្រុមហ៊ុន​តូច​ៗបាន​រងនូវការ​ប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវ​ជាកាត់​បន្ថយ​បរិមាណ​នៃការលក់ទេ ហើយ​ក៏ទំនង​ជា​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ទំនើបមក​ប្រើ និង​ក្នុង​ការ​ទទួល​បាន​ការ​ឧបត្ថម្ភគាំពារពីរដ្ឋា​ភិបាល​ផង​ដែរ។

ស្របពេលគ្នានេះ គ្រួសារ​ទាំងអស់​សុទ្ធ​តែរងការលំបាក ប៉ុន្តែមិនលំបាកខ្លាំងដូចអ្នក​ក្រីក្រទេដែល​ងាយ​នឹង​បាត់​បង់ចំណូល, ប្រឈម​នឹង​អសន្តិសុខស្បៀងកាន់តែខ្លាំង, មាន​កូនដែលលែងសូវ​បានរៀនសូត្រ ហើយរងសម្ពាធត្រូវ​លក់ទ្រព្យ​សម្បត្តិដើម្បីដោះទ័ល។ ជាលទ្ធផល កុមារកាន់តែច្រើននឹងប្រឈមជាមួយជំងឺក្រិស, មូលធនមនុស្សនឹងបាត់បង់ ហើយ​ធន​ធាន​ផលិតកម្ម​ក៏នឹង​ត្រូវ​ខាត​បង់​ដែរ ដែលកត្តា​ទាំងអស់នេះនឹង​ជះឥទ្ធិកាន់តែមិនល្អទៅលើលទ្ធភាពរកចំណូលរបស់គ្រួសារ។ វិសមភាពកាន់តែធំឡើងរវាង​ក្រុម​ហ៊ុន​ក៏​នឹង​បណ្តាលឱ្យមានវិសមភាពកាន់តែធំដែរនៅក្នុងចំណោមកម្មករ។

លោក អាឌីត្យា ម៉ាត់ទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការចាក់វ៉ាក់សាំងឱ្យ​បាន​កាន់តែលឿន និង​ការ​ធ្វើតេស្តដើម្បី​គ្រប់គ្រង​ការឆ្លងវីរុសកូវីដ១៩ អាចស្តារសកម្មភាពសេដ្ឋកិច្ចនៅ​តាម​ប្រទេសដែលកំពុងជួបការលំបាកឱ្យ​រើបឡើងវិញក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ​២០២២ និង​រុញ​សេដ្ឋកិច្ចនៅតាមប្រទេស​ទាំង​នោះ​ឱ្យ​មាន​អត្រា​កំណើនទ្វេដងនៅក្នុង​ឆ្នាំ​បន្ទាប់។” លោកបន្ថែមទៀតថា៖ “យ៉ាងណាក្តីសម្រាប់រយៈពេលវែងឆ្ងាយ មានតែការកែទម្រង់ស៊ីជម្រៅទេ​ដែលអាច​បញ្ចៀសបាននូវភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​ និង​ ការកើនឡើងនៃវិសមភាពនេះ ​ដែលជា​កត្តាធំពីរបង្កភាពក្រីក្រកាន់តែធំដែលតំបន់នេះមិនដែលប្រទះនៅក្នុង​សតវត្សរ៍នេះ។” ​

របាយការណ៍នេះបានប៉ាន់ស្មានថា ប្រទេសភាគច្រើននៅក្នុងតំបន់នេះ រាប់ទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន អាច​សម្រេច​ ការ​ចាក់​វ៉ាក់​សាំងបាន ៦០%នៃ​ចំនួន​ប្រជាជនរៀងៗខ្លួន​ក្នុង​អំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២។ ថ្វីបើការចាក់វ៉ាក់សាំងបានកម្រិតនោះនឹងមិនកំចាត់​ការ​ឆ្លងវីរុសកូវីដក៏ដោយ ក៏វា​ពិត​ជា​នឹងកាត់​បន្ថយ​ការ​ស្លាប់​បានច្រើន និង​ជួយ​ឱ្យ​សកម្មភាពសេដ្ឋ​កិច្ច​ចាប់​ផ្តើមកម្រើកឡើងវិញ។

យ៉ាងណាក៏ដោយ របាយការណ៍​បាន​សង្កត់ធ្ងន់ថា តំបន់ទាំងមូលចាំបាច់​ត្រូវ​ប្រឹង​ប្រែង​ឱ្យ​ខ្លាំងមែនទែនក្នុង​ការរកដំណោះស្រាយ​បញ្ហា​នៅលើសមរភូមិ​ចំនួន​បួន គឺបញ្ហាភាពអល់អែកចំពោះ​ការ​ចាក់​វ៉ាក់សាំង និងកម្រិត​នៃសមត្ថភាព​បែងចែកវ៉ាក់សាំង​ដើម្បី​បង្កើន​វិសាលភាពគ្របដណ្តប់​នៃការ​ចាក់​វ៉ាក់សាំង; ពង្រីកការធ្វើ​តេស្ត តាមដាន​ប្រភពឆ្លង​ និង​ការ​អនុវត្ត​វិធានការ​ចត្តាឡីស័កដើម្បី​គ្រប់​គ្រង​ការ​ឆ្លងវីរុស; បង្កើន​ការ​ផលិត​វ៉ាក់សាំងនៅក្នុងតំបន់ដើម្បីឈានទៅកាត់បន្ថយ​ការពឹងផ្អែកលើ​ការនាំចូលពីក្រៅ; និង​ការ​ពង្រឹងប្រព័ន្ធ​សុខាភិបាល​សម្រាប់​លៃលកទប់ទល់ជាមួយ​ជំងឺដែលមានវត្តមានរ៉ាំរ៉ៃទៅថ្ងៃមុខ។ ជំនួយអន្តរជាតិ​នៅតែជាការ​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​កិច្ច​ខិតខំថ្នាក់​ជាតិនៃប្រទេសនីមួយៗនៅក្នុង​ករណីទាំងនេះ ជាពិសេស​នៅ​តាម​ប្រទេស​ដែល​ប្រព័ន្ធសុខាភិបាល​នៅមានសមត្ថភាពខ្សោយ។

ទៅហួសពីការងារទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ១៩ អ្វីដែលចាំបាច់ដែរនោះគឺត្រូវមានយុទ្ធសាស្ត្រ​ពហុវិស័យមួយសម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ធានា​ឱ្យ​បាន​ថា​កំណើននោះមានភាពបរិយាបន្ន។ របាយការណ៍នេះ​បានស្នើថា ការផ្សព្វ​ផ្សាយ​បច្ចេកវិទ្យា​ឱ្យ​បាន​ឆាប់​រហ័សនៅក្នុង​វិបត្តិនេះអាចមានប្រយោជន៍ជួយជំរុញផលិតភាព, ធ្វើប្រជាធិបតេយូបនីយកម្ម​នៃ​ការ​អប់រំ និង​ធ្វើ​បរិវត្តកម្ម​ស្ថាប័នរបស់រដ្ឋ។ យ៉ាងណាក៏ដោយ ចាំបាច់ត្រូវតែមានការកែទម្រង់​អមជាមួយ។ ការបំពាក់​ជំនាញ​ដល់​ក្រុម​ហ៊ុន​ឱ្យចេះ​ប្រើ​​បច្ចេកវិទ្យា​នៅ​តាម​ធុរកិច្ច​របស់ខ្លួនត្រូវមាន​អមជាមួយដោយ​ភាពបើកចំហសម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​អម​ដោយ​ការ​រៀបចំគោលនយោបាយនានាដែលលើកទឹកចិត្ត​ក្រុមហ៊ុនឱ្យ​ចាប់​យក​បច្ចេកវិទ្យាថ្មីមកប្រើ។

ការ​អនុវត្ត​វិធានការកែទម្រង់ដែលបានអូសបន្លាយពេលយ៉ាងយូរក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និង​កម្មវិធីសិក្សាដែលអាច​បង្កើន​លទ្ធភាពបានកាន់តែទូលំទូលាយ​សម្រាប់​ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។

Contacts

Kym Smithies

ksmithies@worldbank.org
+1(202) 458-0152
វ៉ាស៊ីនតោន៖

លោក ប៊ូ សារឿន

012 414 088
sbou@worldbank.org
ភ្នំពេញ៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn