សេចក្តីប្រកាសព័ត៌មាន

អនុប្រធានធនាគារពិភពលោកថ្មីប្រចាំតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកទស្សនកិច្ចប្រទេសកម្ពុជា

4 កក្កដា 2016


ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នំា២០១៦—លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មកទស្សនកិច្ចនៅកម្ពុជាថ្ងៃទី​៤ ​ដល់ទី ៦ ខែកក្កដា ។

លោកស្រី ក្វាក្វា​ មកទស្សនកិច្ចជាផ្លូវការលើកទី១នៅកម្ពុជានេះ បន្ទាប់ពីលោកស្រីចូលកាន់តំណែងនេះកាលពីខែមេសា ឆ្នំា២០១៦ ។ លោកស្រី ក្វាក្វា​ នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន តំណាងអង្គការសង្គមស៊ីវិល និងជួបអ្នកដែលទទូលផលប្រយោជន៍ពីគម្រោងដែល គាំទ្រថវិកាដោយធនាគារពិភពលោក និងពិភាក្សាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរនៃធនាគារពិភពលោកជាមួយកម្ពុជា ។

មានតួនាទីជាអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកស្រីក្វាក្វា គ្រប់គ្រង គម្រោងដែលមានទឹកបា្រក់ប្រមាណជាង៣២ពាន់លានដុល្លា រួមទាំងប្រាក់កម្ចី ជំនួយឥតសំណង ប្រាក់ឥណទាន និងមូលនិធិមរតក ដែលមាននៅក្នុងប្រទេសចំនួន២៣ ។

មុនទទួលដំណែងនេះ លោកស្រីក្វាក្វាគឺជា នាយិកាធនាគារពិភពលោកប្រចាំប្រទេស វៀតណាម លោកស្រី ដោយគ្រប់គ្រងគម្រោងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លា និងគ្រប់គ្រងកម្មវិធីគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតផងដែរ​ ។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង នៅទីក្រុងភ្នំពេញ
លោក ប៊ូ សារឿន
ទូរស័ព្ទ: + (855) 23-861-315
sbou@worldbank.org
នៅ​​ក្នុង នៅវ៉ាស៊ីងតោន
និងលោកស្រីជែន ហ្សាង
ទូរស័ព្ទ: +1 (202) 473-1376
janezhang@worldbank.org



Api
Api