គំនិត

អាហារូបត្ថម្ភប្រសើរ អនាគតប្រសើរ

24 សីហា 2012


អាណែត ឌិកសិន, ម៉ាក ហ្គោឌិង, ផែនី្ន រីឆាត កាសែតភ្នំពេញប៉ុស្តិយោងតាមធនាគារពិភពលោកបានឲ្យដឹងថា កំណើនផលិតផលសរុបក្នុងស្រុករបស់កម្ពុជា គិតជាមធ្យមមានចំនួន៨.២% នៅក្នុងទសវត្សរ៍ចន្លោះឆ្នាំ ២០០០ ២០១០។ កំណើននេះបាន ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសក្នុងចំណាត់ថ្នាក់ទី ១៥ ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿន ជាងគេបំផុតនៅក្នុងពិភពលោក។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកមានភាព មិនប្រាកដប្រជាកី្ត ក៏ប្រតិបតិ្តការសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេច បានក្នុងកម្រិត ៦.៩% ក្នុងឆ្នាំ ២០១១ ដែលកំណើននេះកើនឡើងដោយសារការនាំចេញដ៏ ច្រើន វិនិយោគទុនឯកជន និងការប្រើប្រាស់។

នេះគឺជាសមិទិ្ធផលដែលគួរឲ្យកត់សម្គាល់មួយសម្រាប់ប្រជាជនកម្ពុជា ដែលបានខិតខំប្រឹង ប្រែងធ្វើការយ៉ាងខ្លាំងឆ្លងកាត់ជម្លោះនិងអស្ថេរភាព។ ក្នុងកំឡុងពេលដូចគ្នានេះដែរ អត្រា ស្លាប់របស់មាតាបានធ្លាក់ចុះច្រើនជាងពាក់កណ្តាល និងអត្រាស្លាប់របស់កុមារបានថយចុះ ស្ទើរពីរភាគបី ដែលលទ្ធផលទាំងនេះសម្រេចបានលើសផែនការដែលបានកំណត់ក្នុងគោល ដៅអភិវឌ្ឍសហសវត្សរ៍។

ទោះបីទទួលបានសមិទ្ធិផលគួរឧ្យកត់សំគាល់ក្តី ស្ថានភាពកង្វះអាហាររូបត្ថមនៅជាបញ្ហា មានលក្ខណៈធ្ងន់ធ្ងរ។ នៅប្រទេសកម្ពុជា ស្ទើរ ៤០%នៃកុមារអាយុក្រោម ៥ឆ្នាំ មានរាងកាយ ក្រិនឬមានកម្ពស់ទាបខ្លាំងធៀបនឹងអាយុរបស់ខ្លួន (តាមការស្ទាបស្ទង់ស្តីអំពីប្រជាសាស្រ្តនិង សុខភាពនៅកម្ពុជាឆ្នាំ២០១០)។ នេះគឺជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងតំបន់ អាស៊ីបូព៌ា។ ២៨% នៃកុមារនៅក្នុងក្រុមអាយុដូចគ្នាមានទម្ងន់មិនគ្រប់ហើយអត្រារបស់កុមារ ដែលស្គមស្គាំងខ្លាំងក៏កំពុងកើនឡើងផងដែរ គឺមានចំនួន ១០.៩% និងមាន៥៥% នៃកុមារ កម្ពុជាមានជម្ងឺខ្វះឈាមក្រហម។

ហេតុអី្វបានជាយើងគួរព្រួយបារម្ភ? កង្វះអាហារូបត្ថម្ភមានផលប៉ះពាល់ជាប្រចាំលើសុខភាព និងការអភិវឌ្ឍរបស់មនុស្ស។ ក្នុងចំនួន ១០០០ថ្ងៃដំបូង ចាប់ផ្តើមពីមានផ្ទៃពោះរហូតដល់ ទារកកើតបានពីរថ្ងៃ ត្រូវបានចាត់ទុកថាជា «បង្អួចនៃឱកាស»ដ៏សំខាន់មួយ នៅពេលដែល អាហារូបត្ថម្ភមិនល្អអាចបណ្តាលឲ្យកុមារក្រិន ចុះខ្សោយនូវភាពស៊ាំ ធ្វើឲ្យអន់ថយបញ្ញា ស្មារតី រៀនសូត្រមិនសូវពូកែ និងមានផលិតភាពសេដ្ឋកិច្ចកាន់តែទាប។ កង្វះអាហារូបត្ថម្ភ តាំងពីកំណើត ក៏ទាក់ទងផងដែរទៅនឹងហានិភ័យខ្ពស់នៃការកើតជម្ងឺទឹកនោមផ្អែម ជម្ងឺស្ទះ សរសៃឈាមក្នុងបេះដូង និងជម្ងឺមិនឆ្លងផ្សេងៗទៀតនៅពេលអនាគត។

នេះមានន័យថា ចំណាយសេដ្ឋកិច្ចលើផ្នែកកង្វះអាហារូបត្ថម្ភមានទំហំធំ ហើយត្រូវដោះ ស្រាយដើម្បីស្ថេរភាពកំណើនសេដ្ឋកិច្ចក្នុងពេលអនាគត។ គេបានប៉ាន់ស្មានថា ការខាតបង់ ផ្នែកផលិតភាពសម្រាប់បុគ្គលម្នាក់មានប្រហែល ១០% នៃចំណូលក្នុងមួយឆាកជីវិត។ កម្ពុជា បានបាត់បង់ថវិកាច្រើនជាង ១៤០លានដុល្លារ រៀងរាល់ឆ្នាំគ្រាន់តែចំពោះកង្វះខាតវីតាមីន និងសារធាតុខនិជប៉ុណ្ណោះ។

រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់បញ្ហាប្រឈមទាំងនេះ។ ក្នុងខែឧសភានៃឆ្នាំនេះ រដ្ឋាភិបាលបានរៀបចំសិក្ខាសាលាជាតិមួយសី្តអំពីសនិ្តសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បី ពង្រឹងការឆ្លើយតបថ្នាក់ជាតិ និងបានចាត់វិធានការសំខាន់ៗជាច្រើនសំដៅកែលម្អផ្នែក អាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែការដោះស្រាយបញ្ហាអាហាររូបត្ថមវាទាមទារឧ្យ មានអភិក្រមពហុវិស័យមួយ ដោយរួមទាំងការលើកកម្ពស់ការថែទាំមាតា និងទារក ទទួល បានទឹកស្អាត អនាម័យ និងសេវាកម្មសុខភាព។ ទាំងនេះគឺជាការប្រឈមសម្រាប់រដ្ឋាភិបាល ជាច្រើន។

អាស្រ័យហេតុនេះ វាជាការចាំបាច់សម្រាប់សង្គមស៊ីវិល ម្ចាស់ជំនួយ និងដៃគូដទៃជាច្រើន ទៀត សហការគ្នាជា មួយកម្ពុជាដើម្បីចូលរួមអភិវឌ្ឍន៍ប្រកបដោយប្រសិទិ្ធភាព។ ធនាគារ ពិភពលោកនិងដៃគូទ្វេភាគីនានា ដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអូស្រ្តាលី និងក្រសួង អភិវឌ្ឍអន្តរជាតិរបស់ចក្រភពអង់គ្លេស អាចចូលរួមចំណែកតាមរយៈការកៀងគរចំណេះដឹង និងធនធានជាលក្ខណៈសកល ដើម្បីធានាថា ការងារអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីវិស័យ សុខាភិបាល វិស័យទឹកស្អាតនិងអនាម័យ ដល់វិស័យេនឌ័រ នឹងទទួលបានលទ្ធផលវិជ្ជមាន លើផ្នែកអាហារូបត្ថម្ភ។


" នេះមានន័យថា ចំណាយសេដ្ឋកិច្ចលើផ្នែកកង្វះអាហារូបត្ថម្ភមានទំហំធំ ហើយ ត្រូវដោះ ស្រាយដើម្បីស្ថេរភាពកំណើនសេដ្ឋកិច្ចក្នុងពេលអនាគត។ គេបានប៉ាន់ ស្មានថា ការខាតបង់ ផ្នែកផលិតភាពសម្រាប់បុគ្គលម្នាក់មានប្រហែល ១០% នៃ ចំណូលក្នុងមួយឆាកជីវិត។ កម្ពុជា បានបាត់បង់ថវិកាច្រើនជាង ១៤០លាន ដុល្លារ រៀងរាល់ឆ្នាំគ្រាន់តែចំពោះកង្វះខាតវីតាមីន និងសារធាតុខនិជប៉ុណ្ណោះ។ "

ឆ្លងតាមបទពិសោធន៍របស់យើងនៅក្នុងប្រទេសជាច្រើន យើងដឹងថាកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ជនក្រីក្រនឹងអាចលើកទឹកចិត្តស្រ្តីក្រីក្រដែលមានផ្ទៃពោះនិងកុមារឲ្យប្រើប្រាស់សេវា សុខភាព ដោយរួមទាំងកម្មវិធីអាការរូបត្ថម។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ជាក់លាក់និងអាច ជួយកាត់បន្ថយភាពក្រិនរបស់កុមារ។ ក្នុងវិស័យកសិកម្ម អាទិភាពអាចត្រូវបានដាក់បញ្ចូល ទៅក្នុងគោលនយោបាយនានាដែលផ្តល់នូវអាហារចម្រុះប្រភេទសម្រាប់ស្រ្តីនិងកុមារ។

នៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអូស្រ្តាលី ក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់ ចក្រភពអង់គ្លេស អង្គការយូនីសេហ្វ និងធនាគារពិភពលោក បានផ្តល់នូវហិរញ្ញប្បទានរួមគ្នា សម្រាប់កម្មវិធីគាំទ្រវិស័យសុខាភិបាលលើកទីពីរ ដែលមានដាក់បញ្ចូលការគាំទ្រលើការចែក ចាយវីតាមីនអា និងយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់វិធីសាស្រ្តផ្តល់អាហារដល់កុមារ។

ក៏ប៉ុន្តែ យើងទាំងអស់គ្នាអាចធ្វើបានច្រើនជាងនេះ។ អាហារូបត្ថម្ភត្រូវបានចាត់ទុកថាជាការ វិនិយោគមួយក្នុងចំណោមការវិនិយោគនានាដែលមានប្រសិទិ្ធភាពខ្ពស់បំផុត ដោយទទួល បានលទ្ធផលមកវិញខ្ពស់ ដូចជា លទ្ធផលនៃការសិក្សាល្អប្រសើរ ផលិតភាពការងារខ្ពស់ និង សុខភាពកាន់តែប្រសើរឡើង។ វាក៏ជាគោលដៅសំខាន់ជាច្រើនទៀតដែរ ដោយរួមទាំង ការផ្តល់នូវកាលានុវត្តភាពដ៏រឹងមាំមួយសម្រាប់ចាត់វិធានការការពារ ហើយការលើកកម្ពស់ អាហាររូបត្ថមនឹងចូលរួមចំណែកលើ គោលដៅផេ្សងៗទៀត ដោយរួមទាំងការលើកកម្ពស់ អត្រាមរណភាពរបស់កុមារ សុខភាពមាតា កាយល់ដឹង និងភាពក្រីក្រ។

ក្នុងឱកាសបិទកីឡាអូឡាំពិក នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក ដាវីត កាមរ៉ូន និង អនុប្រធានាធិបតិប្រទេសប្រេសីល លោកម៉ៃឃើល ថែម័រ បានរៀបចំជាសន្និសីទមួយទទួល សុំឧ្យពិភពលោកអនុវត្តសកម្មភាព មើម្បីដោះស្រាយកង្វះអាហាររូបត្ថមរបស់មាតា និងទារក និងការផ្លាស់ប្តូរជីវិត។ ពួកគាត់បានលើកឡើងថា «មានតែការចូលរួមបញ្ចេញសកម្មភាពទាំង អស់គ្នាជាដៃគូរដ៏ស្មោះស្ម័គ្រទេ ដែលយើងអាចកំណត់ និងអនុវត្តការឆ្លើយតបរួមគ្នា និង បង្កើតចេញជាលទ្ធិផលគ្រឹះដើម្បីដោះស្រាយបញ្ហាកង្វះអាហាររូបត្ថមនេះ»។

ដល់ពេលវេលាដែលត្រូវចាត់វិធានការហើយ។ សហគមន៍អន្តរជាតិ ធ្វើការក្នុងភាពជាដៃគូ ជាមួយរដ្ឋាភិបាលនិងសង្គមស៊ីវិល អាចឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកុមារនៅក្នុង ប្រទេសកម្ពុជាកំពុងជួបប្រទះ។ ចក្រភពអង់គ្លេសបានធ្វើការប្តេជ្ញាចិត្តជាលក្ខណៈសកល ដើម្បីសម្រេចឲ្យបានក្នុងការលើកកម្ពស់អាហារូបត្ថម្ភដល់កុមារអាយុក្រោម៥ឆ្នាំនិងស្រ្តីមាន ផ្ទៃពោះឲ្យបានចំនួន ២០លាននាក់ ក្នុងកម្មវិធីអាហារូបត្ថម្ភ នៅត្រឹមឆ្នាំ ២០១៥ និងនៅបន្ត ចូលរួមចំណែកក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអូស្រ្តាលីបាន ប្តេជ្ញាចិត្តបង្កើនការគាំទ្ររបស់ខ្លួនលើផ្នែកសុខភាពមាតានិងកុមារនិងអាហារូបត្ថម្ភនៅ កម្ពុជា។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តទទួលយកអភិក្រម ពហុវិស័យដែលស្របគ្នា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនេះនៅក្នុងឆ្នាំខាងមុខ។ ហើយក្នុង នាមជាស្ថាប័នអភិវឌ្ឍន៍មួយដែលតំណាងឲ្យប្រទេសជាសមាជិកចំនួន ១៨៨ ធនាគារពិភព លោក ជាមួយនឹងបេសកកម្មរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រ បានត្រៀមលក្ខណៈជា ស្រេចដើម្បីធ្វើការជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងការបំពេញនូវកាតព្វកិច្ចរួមដើម្បីជួយពលរដ្ឋ កម្ពុជាដើម្បីបញ្ចប់នូវបញ្ហាកង្វះអាហារូបត្ថម្ភ។


ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង ភ្នំពេញ
ប៊ូ សារឿន
ទូរស័ព្ទ: (855-23) 217 304/301
sbou@worldbank.org


Api
Api

Welcome