col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ផ្លូវធន់​នឹង​អាកាស​ធាតុ ជួយ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​សេវាថែទាំសុខភាព ការ​អប់រំ និង​ទីផ្សារ

ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤ — ផ្លូវជនបទជាច្រើនខ្សែ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​រឹងមាំកាន់តែ​ប្រសើរ​ ដើម្បីទប់ទល់​នឹងឥទ្ធិពលនៃ​អាកាស​ធាតុ និង​សម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​នៅគ្រប់​កាលៈទេសៈនៃ​អាកាសធាតុ ​ដើម្បី​ទទួល​បាន​សេវាថែទាំសុខភាព​ និង​ទីផ្សារសំខាន់ៗ បន្ទាប់​ពី​គណៈនាយកប្រតិបត្តិ​នៃ​ធនាគារ​ពិ​ភពលោក បាន​អនុម័ត​ឥណទាន​ចំនួន ៣៥លានដុល្លាអាមេរិក ​បន្ថែម សម្រាប់​គម្រោង​នេះ។ ​

​​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់​ធនាគារពិភពលោក ផ្តល់ឥណទាន​បន្ថែមនេះ​សម្រាប់​ “​គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់” Cambodia Road Connectivity Improvement Project (RCIP) ក្នុង​គោលដៅបង្កើន​ភាព​ធន់​របស់​ផ្លូវ​ សម្រាប់​ពល​រដ្ឋ​ប្រើ​ប្រាស់​ក្នុ​ងការ​ចូលទៅរក​ទីផ្សារ, ទៅសាលារៀន និង​ទៅរកសេវាសុខាភិបាល នៅខេត្ត​ក្រចេះ, កំពង់ចាម និង​ត្បូងឃ្មុំ។ ខេត្ត​ទាំងបីនេះ​មាន​ប្រជាជន​សរុប​ជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់​នៅ​តាម​តំបន់​ជនបទ។ គម្រោង​ RCIP នេះ​ត្រូវ​បាន​អនុម័ត​កាលពីខែកក្កដា ឆ្នាំ​២០២០ ក្រោម​​ហិរញ្ញប្បទាន​ចំនួន ១០០លានដុល្លាអាមេរិក។

គម្រោង​ RCIP នេះ ផ្តល់ថវិកាវិនិយោគ​សម្រាប់​បណ្តាញតភ្ជាប់​ផ្លូវ​នៅ​តាម​ខេត្ត ដែល​ -- នៅក្នុង​របាយការណ៍ World Bank’s Country Climate and Development Report for Cambodia -- ជា​បណ្តាញផ្លូវ​ប្រឈមខ្លាំង​ទៅ​នឹង​​ហានិភ័យប្រែ​ប្រួល​អាកាស​ធាតុ ហើយ​ដែល​គ្មានកម្រាលកៅស៊ូឬបេតុង​ និង​សំណង់គ្រប់គ្រងទឹកជំនន់​ ត្រឹម​ត្រូវ។ ភាព​ងាយ​រង​គ្រោះ​នៃ​បណ្តាញ​ផ្លូវ​ទាំងនេះ បង្ក​​ហានិភ័យ​ដល់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​សំខាន់​ៗ មាន​ដូច​ជា ការ​អប់រំ និង​ការ​ថែទាំសុខភាព ជាមួយ​នឹង​ផល​ជះ​អវិជ្ជមាន​ឥតស្រាកស្រាន្ត​ ទៅលើការ​រស់​នៅ​របស់​​ពលរដ្ឋ ​ក្នុង​ខេត្ត​ទាំង​បី។ ស្ថានភាព​ផ្លូវ​អន់ ក៏​ជា​ហេតុនាំ​ឱ្យ​មាន​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន និង​ឡូហ្ស៊ិស្ទិក​​សម្រាប់​កសិផល​សំខាន់​ៗ នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំងនេះ​ដែរ។

ឥណទានបន្ថែមនេះ នឹង​ជួយបំពេញការ​ទូទាត់​ឱ្យ​ចំណាយ​គម្រោង​ ដែល​បានឡើងថ្លៃខ្ពស់​ជាង​ការ​គ្រោង​ទុក ជាពិសេស​ នៅ​ក្នុង​​កិច្ច​សន្យា​ធ្វើ​ផ្លូវ។ អតិផរណាខ្ពស់ និង​ការឡើងថ្លៃលើ​ធាតុ​ចូលសំខាន់​ៗ​ ដូចជា​ឥន្ធនៈ និង​កៅស៊ូអ៊ុតផ្លូវ ក្នុង​អំឡុង​ពេល​បីឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ថ្លៃចំណាយ​ឡើងហួស​​ការ​ប៉ាន់​ស្មាន នៅ​​ក្នុង​ឆ្នាំ​២០១៩ មុនពេល​គម្រោង​ត្រូវបាន​អនុម័ត​ជាលើក​ដំបូង​ ទៅ​ទៀត។ លើសពីនេះ កិច្ចការ​នវានវុត្តន៍មួយចំនួន​ដែល​ការ​សិក្សា​ស្ទង់លម្អិត​បាន​រកឃើញ និង​ការរចនាផ្នែក​​វិស្វកម្ម​សម្រាប់​គម្រោង​ផ្លូវ ក៏តម្រូវ​ឱ្យ​មាន​ថវិកា​ទ្រទ្រង់​ថែម​ទៀត​ដែរ។ បច្ចុប្បន្ននេះ ការ​ងារ​ស្តារសម្បទាផ្លូវ​ត្រូវ​បាន​អនុវត្តលើ​ផ្លូវប្រវែង ១៣០គម នៃ​ផ្លូវ​ជាតិ​និង​ផ្លូវខេត្តគោលដៅ​ និង​លើផ្លូវ​ ១៤២គម​នៃ​ ប្រវែងសរុប​ ២៧៩គម នៃផ្លូវ​ជនបទដែលជាគោលដៅ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “លទ្ធភាពចូល​ទៅ​រក​សេវា​ថែទាំសុខភាព​ និង​សាលារៀន និង​ការ​ដឹក​ជញ្ជូន​ទំនិញទៅកាន់ផ្សារ សុទ្ធ​តែ​ជាបញ្ហា​ប្រឈម​ធំណាស់​ សម្រាប់​ពល​រដ្ឋ​កម្ពុជា​រស់​នៅ​តាម​ទីជនបទ ជា​ពិសេស​ នៅក្នុង​រដូវ​វស្សា។ មិនតែប៉ុណ្ណោះ ស្ថាន​ភាព​ផ្លូវ​អន់ និង​ការ​កាត់​ផ្តាច់ដោយ​ទឹក​ជំនន់ និង​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន បង្ក​ឧបសគ្គធំៗ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំសុខភាព និង​ការ​សង្គ្រោះ​បន្ទាន់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។”

គម្រោងនេះក៏​ជួយ​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍផ្នែក​ស្ថាប័ន​សំខាន់​ៗ នៅ​ក្រោម​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែល​ ទាំងពីរនេះ ​ជា​ភ្នាក់ងារ​អនុវត្តន៍គម្រោង។ ការងារ​អភិវឌ្ឍ​ស្ថាប័ននោះរួមមាន ការ​រៀបចំបង្កើត​យុត្តិសាស្ត្រ​ហិរញ្ញប្បទាន​សម្រាប់​ទ្រ​ទ្រង់​ផ្លូវ​ជនបទធន់អាកាសធាតុ ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​បញ្ជ្រាប​យេនឌ័រ និង​ការ​គ្រប់​គ្រង់​កិច្ច​សន្យាផ្អែក​លើ​សមិទ្ធ​កម្ម​ការ​ងារ សម្រាប់​ការ​កែលម្អ និង​ការ​ថែទាំ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ ឱ្យ​មាន​ចីរភាពកាន់តែប្រសើរឡើង។

Contacts

Mark Felsenthal

mfelsenthal@worldbank.org
+1 (202) 458-0051
នៅទីក្រុងវ៉ាស៊ីនតោន៖

Saroeun Bou

sbou@worldbank.org
855 12 414 088
នៅភ្នំពេញ៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn