សេចក្តីប្រកាសព័ត៌មាន

គម្រោងជួយប្រជាជនក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា

24 កុម្ភៈ 2017


ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧៖ ក្រុមប្រឹក្សានាយប្រតិបត្តិនៃធនាគារពិភពលោកបានអនុម័តថវិកា ២០,១៧ លានដុល្លាសម្រាប់គម្រោងពង្រឹងជីវភាពរស់នៅនិងសមាគមសម្រាប់អ្នកក្រីក្រ (លាភ)។ គម្រោងមានគោលបំណងជួយប្រជាជនក្រីក្រ និងងាយរងគ្រោះនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីបង្កើនចំណូល កសាងជំនាញ និងសាងសង់ហេដ្ឋាចរនាសម្ព័ន្ធខ្នាតតូចនៅតាមសហគមន៍។

នៅខេត្តសៀមរាប គម្រោងនឹងជួយប្រជាជនក្រីក្រនិងងាយរងគ្រោះក្នុងឃុំចំនួន ៤៧ ដើម្បីកសាងសមត្ថភាពពួកគាត់តាមរយៈក្រុមជួយខ្លួនឯង និងក្រុមផលិត និងផ្តល់ជូនពួកគាត់នូវវគ្គបណ្តុះបណ្តាលជាមូលដ្ឋានសម្រាប់ចំណេះដឹងខាងហិរញ្ញវត្ថុ ផែនការជំនួញ គណនេយ្យ និងរក្សាទុកឯកសារហិរញ្ញវត្ថុ។ គម្រោងក៏នឹងជួយគាំទ្រផងដែរដល់យុវជនដែលគ្មានការងារ និងស្ត្រីនូវជំនាញដែលទីផ្សារត្រូវការ។ ប្រជាជនក្រីក្រនិងងាយរងគ្រោះក៏នឹងអាចទទួលបានមូលនិធិសម្រាប់ផ្តើមមុខរបរសម្រាប់ផែនការរកស៊ីកម្រិតតូចៗ។ បន្ថែមគម្រោងក៏នឹងជួយថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនចំណូលសម្រាប់អ្នកក្រីក្រ ដូចជា ការផ្គត់ផ្គង់ទឹកនិងអនាម័យ គម្រោងស្រោចស្រពខ្នាតតូច រោងស្តុកទំនិញខ្នាតតូច ផ្លូវចូលសហគមន៍តូចៗ និងការគ្រប់គ្រងទឹកតាមកសិដ្ឋាន។

នៅភ្នំពេញ គម្រោងនឹងគាំទ្រប្រជាជនក្រីក្រនិងងាយរងគ្រោះក្នុងឃុំចំនួន១៣។ ឃុំទាំង១៣នេះអាចទទួលបានថវិកាគាំទ្រសម្រាប់ហេដ្ឋាចរនាសម្ព័ន្ធសហគមន៍កម្រិតតូចៗ ហើយប្រជាជនក្រីក្រនៅក្នុងសង្កាត់នេះនឹងទទួលបានការបណ្តុះបណ្តាលជំនាញ និងគាំទ្រដល់សេវាកម្មការងារ។

លោក អ៊ូលរិច ហ្សាចៅ នាយកធនាគារពិភពលោកប្រចាំអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដែលនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះនឹងជួយកាត់បន្ថយភាពក្រីក្របន្ថែមទៀតនៅកម្ពុជា ដោយលើកកម្ពស់ដោយផ្ទាល់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនៅសៀមរាប និងរាជធានីភ្នំពេញ។ ធនាគារពិភពលោកមានកិត្តិយសដែលជួយគាំទ្រប្រជាជនកម្ពុជាតាមរយៈគម្រោងនេះ។”

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង Washington
Jane Zhang
ទូរស័ព្ទ: (202) 473-1376
janezhang@worldbank.org
នៅ​​ក្នុង Phnom Penh
Bou Saroeun
ទូរស័ព្ទ: (855 23) 861 315
sbou@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
EAP/171/ECR

Api
Api