រឿងពិសេស

កម្ពុជា: ប្រជាជនក្រីក្រទទួលបានសេវាសុខភាពមិនគិតថ្លៃនៅ ខេត្តព្រះវិហារ

20 សីហា 2013


World Bank Group

អត្ថបទថ្មីៗ
  • សេវាវិស័យសុខាភិបាលកម្ពុជាត្រូវបានបំផ្លាញដោយជម្លោះអស់ជាង៣០ឆ្នាំ។ រដ្ឋាភិបាលកំពុងសាងសង់និងរៀបចំកែលម្អប្រព័ន្ធសេវាកម្មសុខភាពសាធារណះដោយមានការជួយជាជ្រោមជ្រែងពីមា្ចស់ជំនួយនឹងអង្កការមិនមែនរដ្ឋាភិបាលនានា។
  • ក្នុងឆ្នាំ២០១២ មូលនិធិសមធម៌សុខភាព នេះបានផ្តល់ជូនចំនួនជាង ១,១៧ លានករណី (ឬ​៧៨ភាគរយនៃប្រជាជន​ក្រីក្រទូទាំងប្រទេស)​ បានទទួលសេវា សុខាភិបាលដោយមិនគិតថៃ្លតាមរយៈគម្រោងមូលនិធិសមធម៌សុខភាពដែលគាំទ្រដោយធនាគារពិភពលោក។
  • ធនាគារពិភពលោកកំពុងតែគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាតាមរយះគម្រោងគាំទ្រវិស័យសុខភិបាលទី១ នឹងទី២។

អ្នកស្រី សៀវ ​​​ម៉ៅ ​អាយុ២៥ឆ្នំា ទើបតែឆ្លងទន្លេដោយសារការវះកាត់មុននេះបន្តិច​។ អ្នកស្រី
នៅមានការឈឺចាប់មុខរបួសតែ​គាត់អាចញញឹមបាន។ ​កូនង៉ែតដែលទើបនឹងកើតរបស់
អ្នកស្រីកំពុងដេកលក់នៅជិតអ្នកស្រី។ អ្នកស្រីបាននិយាយថា​​​ “លោកគ្រូ និងអ្នកគ្រូពេទ្យបាន
ជួយជីវិតពួកយើងខ្ញុំសប្បាយណាស់​”។

ដោយសារអ្នកស្រី ម៉ៅ មានបញ្ហាសុខភាពធ្ងន់ធ្ងរ លោកគ្រូពេទ្យបានប្រាប់នាងថា នាងមិន
អាចសម្រាលនៅមណ្ឌលសុខភាពជិតភូមិរបស់នាងបានទេ​។ដូចនេះ​នាងត្រូវបានគេនាំទៅម
ន្ទីរពេទ្យខេត្ត១៦មករា​​ ​​ដែលមន្ទីរពេទ្យគាំទ្រដោយធនាគារពិភពលោក។​​ លោកវេជ្ជបណ្ឌិត​និង
គ្រូពេទ្យបានជួយវះកាត់សម្រាលកូនឲ្យនាងដោយសុវត្ថិភាពនឹងបានជួយ​​សង្រោ្គះជីវិតរបស់
នាង។

មន្ទីរពេទ្យទំនើបនៅតំបន់ដាច់ស្រយាលនៅកម្ពុជា

មន្ទីរពេទ្យ១៦មករា​ជាមន្ទីរពេទ្យដែលធំជាងគេបំផុតនៅខេត្តព្រះវិហារ​​ ដែលជាខេត្តដាច់
ស្រយាលនៅកម្ពុជា​។​​ ​មន្ទីរពេទ្យ​នេះបំពាក់ដោយឧបករណ៏ទំនើបៗ​និងមានវេជ្ជបណ្ឌិតរួមទាំង
​គ្រូពេទ្យជំនាញ​ផ្សេងៗទៀត។​​ ​នៅមានតម្រូវការច្រើនទៀតសម្រាប់មន្ទីរពេទ្យដូចមន្ទីរពេទ្យ
ខេត្តព្រះវិហារនេះ​។ ​នៅឆ្នំា២០១២​​មន្ទីរពេទ្យនេះអ្នកមកព្យាបាលជាង១៥១ភាគរយ​។

កម្ពុជា​ត្រូវការ​​​មន្ទីរពេទ្យជាច្រើនទៀតដូចមន្ទីរពេទ្យ១៦មករានេះ​។ ​សម្ភារះរួមទាំងសំណង
អាគារសម្រាប់វិស័យសុខាភិបាលជាច្រើន​​ត្រូវ​​បានបំផ្លា​ញដោយ​ជម្លោះ​នៅកម្ពុជាអស់រយៈ
ពេលជាង៣០ឆ្នាំ​។​​​​ ​រដ្ឋាភិបាលកំពុងសាងសង់និងរៀបចំកែលម្អប្រព័ន្ធ​សេវាកម្មសុខភាព
សាធារណះដោយមានការជួយជាជ្រោមជ្រែងពីមា្ចស់ជំនួយនឹងអង្កការមិនមែន​​​រដ្ឋាភិបាល
នានា​។

លោកវេជ្ជបណ្ឌិត ​​គង់ ​ឡូ​​ ប្រធានមន្ទីរពេទ្យ១៦មករា​មានការសប្បាយរីករាយដែលទទួល
បានអគារថ្មីនិងសម្ភារៈទាំងនេះ​។​ ​លោកមានប្រសាសន៍ថា សម្ភារៈទំនើបៗនេះ កំពុងតែ
ជួយលើកកម្ពស់គុណភាពការព្យាបាលអ្នកជម្ងឺនៅទីនេះ។

វេជ្ជបណ្ឌិត ​​គង់ ​ឡូ​ មានប្រសាសន៍ថា​ មន្ទីរពេទ្យថ្មីនេះបានទាក់ទាញអ្នកជម្ងឺជាច្រើន
ជាពិសេសប្រជាជនក្រីក្រ​ឲ្យមកព្យាបាលនៅទីនេះ។​ បើគ្មានសម្ភារៈទំនើបៗទាំង​នេះ​យើង​មិន
អាចជួយព្យាបាលអ្នកជម្ងឺ​ ជាពិសេសដូចករណីអ្នកស្រីម៉ៅនេះបានទេ

ការលើកទឹកចិត្ត និងសុទិដ្ឋិនិយមនៅមន្ទីរពេទ្យ១៦មករានេះមានទំហំធំ។​ ការបម្រើការ​ល្អគឺ
តែងតែទទួលបាននូវការលើកទឹកចិត្តជាមួយនឹងប្រាក់រង្វាន់បន្ថែម ហើយប្រការនេះបានជំរុញ
ឲ្យបុគ្គលិកទាំងអស់យកចិត្តទុកដាក់បនែ្ថមទៀត។​ ​

វេជ្ជបណ្ឌិត ​​គង់ ​ឡូ​ មានប្រសាសន៍បន្តទៀតថា  “បា្រក់លើកទឹកចិត្តបានកែលម្អវិន័យ
ដល់មន្រ្តីរបស់យើង។ ពួកគាត់មានការយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ ហើយអត្តចរិកដ៏ល្អ
នេះវាបានជៈឥទ្ធិពលវិជ្ជមានចំពោះអ្នកជម្ងឺ”។​

អ្នកស្រី ដន​​ សុឃីន ​អាយុ ២៥ឆ្នំា កោតសរសើរដល់​​វេជ្ជបណ្ឌិតនឹងគ្រូពេទ្យដែលបាន
ព្យាបាលកូនប្រុសអាយុ៦ឆ្នំារបស់នាង​។​​ អ្នកស្រី មានប្រសាសន៍ថា​ ​“កូនប្រុសខ្ញុំមានជំងឺ
គ្រុនឈាម​​។ ពេលខ្ញុំយកវាមកដល់មន្ទីរពេទ្យភា្លម គ្រូពេទ្យបានជួយព្យាបាលកូនខ្ញុំភ្លាម​។​
បន្ទាប់ពីដាក់អុកស៊ីសែនបានពីរថ្ងៃ វាបានគ្រាន់បើហើយ”​។

មូលនិធិសេវាសុខភាពបានផ្តល់​ឲ្យមន្ទីរពេទ្យ១៦មករាសម្រាប់​លើកទឹកចិត្ដដល់បុគ្គលិកក្នុង
ការអនុវត្ដការងារបស់ខ្លួនឲ្យបានប្រសើរ។


" មន្ទីរពេទ្យថ្មីនេះបានទាក់ទាញអ្នកជម្ងឺជាច្រើន ជាពិសេសប្រជាជនក្រីក្រឲ្យមកព្យាបាលនៅទីនេះ។ បើគ្មានសម្ភារៈទំនើបៗទាំងនេះយើងមិនអាចជួយព្យាបាលអ្នកជម្ងឺ ជាពិសេសដូចករណីអ្នកស្រីម៉ៅនេះបានទេ។  "

វេជ្ជបណ្ឌិត គង់ ឡូ

មន្ទីរពេទ្យ១៦មករា

សេវាសុខភាពសម្រាប់អ្នកក្រីក្រ

មន្ទីរពេទ្យ១៦មករាផ្តល់ជូនថៃ្លព្យាបាល ការហូបចុក​សម្រាប់អ្នកជម្ងឺនិងអ្នកកំដរ រួមទាំងផ្តល់
ជូនថ្លៃសេវាធើ្វដំណើរសម្រាប់​អ្នកក្រីក្រ​។ ការឧបត្ថម្ភនេះបានលើកទឹកចិត្តប្រជាជនក្រីក្រ
ដែលនៅជនបទមករកសេវាព្យាបាលដែលមានជំនាញ​​ច្បាស់លាស់។​

អ្នកជម្ងឺ ឃួន​​​ សាមុន បាននិយាយថា “​គ្រូសាររបស់ខ្ញុំក្រណាស់ យើងមិនមានលទ្ធភាព
បង់សេវាទេ​​​​​​​​​​​​។​​​​ រាល់ការចំណាយសម្រាប់ការព្យាបាលនៅទី​នេះ គឺអង្គការ​គេចេញឲ្យ”​។

គម្រោងមូលនិធិសមធម៌សុខភាពបានឧបត្ថម្ភលើការចំណាយដល់ប្រជាជនក្រីក្រនៅ
មន្ទីរពេទ្យ១៦មករា ​និងមន្ទីរពេទ្យព្រមទាំងមណ្ឌលសុខភាពផ្សេងៗទៀត​។ ​នៅឆ្នំា២០១២​​​​
ប្រជាជនកម្ពុជាជាង១.១៧លាននាក់ទទួលបានការឧបត្ថម្ភពីមូលនិធិ​នេះ​(ឬ​៧៨ភាគរយនៃ
ប្រជាជន​ក្រីក្រទូទាំងប្រទេស) ​។

ធនាគារពិភពលោកនិងដៃគូអភិវឌ្ឍន៍ជួយ​គាំទ្រវិស័យសុខាភិបាលនៅកម្ពុជា

ជំនួយពីម្ចាស់ជំនួយពហុភាគី​សម្រាប់គម្រោងគាំទ្រវិស័យសុខាភិបាលលើកទី១​(HSSP1)
នឹងគម្រាងគាំទ្រវិស័យសុខាភិបាលលើកទីពីរ​(HSSP2)បានគាំទ្រថវិកាសម្រាប់សាងសង់​និង
ប្រតិបត្តិការមន្ទីរពេទ្យ​​១៦មករា។ ​​ម្ចាស់ជំនួយរួមមាន​ធនាគារពិភពលោក​​ ទីភ្នាក់ងា​រ​អភិវឌ្ឍន៍​​​
អន្តរជាតិអូស្រ្តាលី ​​ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិចក្រភពអង់គ្លេសនឹងអង្គការយូនីសេហ្វ​។

គោលបំណងនៃគម្រោងនេះគឺជួយគាំទ្រយុទ្ធសាស្ត្រសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា
​២០០៨-២០១៥។ គម្រោងនេះមានគោលបំណង​ដើម្បីចូលរួមកែលម្អ និងផ្តល់ឲ្យមាន
ការទទួបានសេវាសុខភាពសម្រាប់ទំាងអស់គ្នា​ ជាពិសេសសម្រាប់​ស្រ្តីនិងកុមារ និង
ប្រជាជនក្រីក្រ​។

គម្រោងនេះទទួលការឧបត្ថម្ភថវិកាសម្រាប់សាងសង់​​មណ្ឌលសុខភាព​ ១១១ អាគារ ​ ប៉ុស្តិ
សុខភាព៥​ ​​ ​មណ្ឌលបណ្តុះ​ បណ្តាលវេជ្ជសាស្រ្ត២ ​និងបន្ទប់សម្រាលកូន៨៣​។ វាក៏បាន
បំពាក់សញ្ញាណសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្តចំនួន៣៤កន្លែង។​​ កែលម្អ
ប្រព័ន្ធគុណភាពទឹក ​និងអគ្គិសនីសម្រាប់មណ្ឌលសុខភាពចំនួន២៨០​។


Api
Api