រឿងពិសេស

អភិបាលកិច្ចល្អលើកកម្ពស់ការគ្រប់គ្រងថវិការ

20 មីនា 2013


Image

សមាជិកសភានិងមន្រ្តីរដ្ឋាភិបាលមកពីកម្ពុជា វៀតណាម និងឡាវ ពិនិត្យមើលភាពរីកចម្រើន​ដែលមានកន្លងមក​។

រូបថត: ​ឈួរ​​ សុគន្ឋា​/ធនាគារពិភពលោក


ភ្នំពេញ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៣ --- ធនាគារ
ពិភពលោកបានគូសបញ្ជាក់នៅក្នុងសិក្ខាសាលារួមមួយ
ដែលបានរៀបចំឡើងសម្រាប់សមាជិកសភា និងមន្រ្តី
រដ្ឋាភិបាលជាច្រើនមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម
ថា ការគ្រប់គ្រងថវិការតាមរយៈអភិបាលកិច្ចល្អមានសារៈ
សំខាន់ពីព្រោះវាជួយជំរុញឲ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើការ
ដើម្បីបម្រើប្រជាពលរដ្ឋ។

លោក អាឡាសាន សូ នាយកគ្រប់គ្រងធនាគារ
ពិភពលោកប្រចាំកម្ពុជា
បានពន្យល់ថាអភិបាល
កិច្ចគឺ ជាដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។ វាគឺជា
ដំណើរមួយដែលការសម្រេចិត្តនានាត្រូវបានធ្វើឡើងដើម្បី
ឲ្យរដ្ឋាភិបាលអាចផ្តល់នូវសេវាកម្មដែលមានលក្ខណៈល្អ
ប្រសើរដល់ប្រជាពលរដ្ឋ។

លោក អាឡាសាន បានមានប្រសាន៍ថា «ការបង្កើតនូវ
ប្រព័ន្ធមួយសម្រាប់គ្រប់គ្រងថវិការទាមទារនូវតម្លាភាព
ថវិការ។ វាក៏ត្រូវការផងដែរនូវការចូលរួមពីគ្រប់ភាគីពាក់
ព័ន្ធទាំងអស់។ការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីព័ត៌មានទាំងឡាយដែលទាក់ទងទៅ
នឹងផ្នែកហិរញ្ញវត្ថុបានទាន់ពេលវេលា និងមានលក្ខណៈជាប្រព័ន្ធគឺមានសារៈសំខាន់។
កិច្ចការនេះនឹងជួយបង្កើនការគ្រប់គ្រងដែលមានប្រសិទ្ធិភាព តាមរយៈស្ថាប័នរដ្ឋាភិបាល
ផ្លូវការ ក៏ដូចជាបណ្តាញនិងដៃគូក្រៅផ្លូវការនានាដែលជាផ្នែកមួយដ៏សំខាន់ ដែលបាន
ចូលរួមចំណែកនៅក្នុងលទ្ធផលដែលបានចែងនៅក្នុងថវិការជាតិ។»

លោក ជាម យាប ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរដ្ឋ
របស់កម្ពុជា
បានមានប្រសាសន៍ថា រដ្ឋាភិបាលមានភារៈទទួលខុសត្រូវចំពោះការគ្រប់គ្រង
រដ្ឋសភា។

លោក បានមានប្រសាសន៍ថា «ថវិការនេះគឺមានសារៈសំខាន់បំផុតក្នុងកិច្ចខិតខំប្រឹងប្រែង
ដើម្បីលើកកម្ពស់អភិបាលកិច្ចនិងគណៈនេយ្យភាពនៅក្នុងប្រទេសទាំងអស់។ វាមានសារៈ
សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ រដ្ឋសភាអាចចូលរួមចំណែកដ៏សំខាន់មួយតាមរយៈការ
បង្កើនតួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យមើលគ្រប់វដ្តនៃថវិការ។»

លោកស្រី លា អេព្រីល អ្នកឯកទេសជាន់ខ្ពស់គ្រប់គ្រងវិស័យសាធារណៈរបស់ធនាគារ
ពិភពលោក
បានចែករំលែកនូវការអនុវត្តល្អទាក់ទងទៅនឹងតម្លាភាព។ អ្នកស្រី បានមាន
ប្រសាសន៍ថា តម្លាភាពថវិការទាមទារនូវតួនាទីនិងការទទួលខុសត្រូវច្បាស់លាស់ ដំណើរការ
ថវិការដែលមានភាពបើកចំហមួយ និងការធ្វើរបាយការណ៍។ ក្រសួងហិរញ្ញវត្ថុ គួរតែគាំទ្រយ៉ាង
សកម្មផងដែរដល់ពលរដ្ឋនិងស្ថាប័នរបស់រដ្ឋាភិបាលទាំងអស់ ដើម្បីឲ្យយល់អំពីដំណើរការនៃ
ថវិការ។

អ្នកស្រី បានមានប្រសាសន៍ថា «មានអត្ថប្រយោជន៍ជាច្រើន ប្រសិនបើ រដ្ឋាភិបាលបង្កើន
តម្លាភាព។ មានការស្រុះស្រួលមតិគ្នាជាអន្តរជាតិកាន់តែច្រើនឡើង ហើយភស្តុតាងសំខាន់
បង្ហាញថា តម្លាភាពសារពើពន្ធមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលទ្ធផលសង្គមកិច្ចដែល
បានកែលម្អ និងស្ថេរភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។»

សិក្ខាកាមទាំងអស់បានពិនិត្យមើលភាពរីកចម្រើននៃរដ្ឋសភារបស់ប្រទេសកម្ពុជា ឡាវ និង
វៀតណាម។ សិក្ខាកាមទាំងអស់ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាប្រឈមនានាទាក់ទងទៅ
នឹងការគ្រប់គ្រងថវិការជាតិ។ បន្ទាប់ សិក្ខាកាមទាំងអស់បានបង្កើតផែនការសកម្មភាព
សម្រាប់ពេលអនាគតសម្រាប់ប្រទេសរៀងៗខ្លួន ដោយផ្អែកលើមេរៀនដែលទទួលបានពីបទ
ពិសោធន៍របស់ខ្លួន។

សិក្ខាសាលារយៈពេលបីថ្ងៃនេះ ទទួលបានការគាំទ្រពីធនាគារពិភពលោក GIZ ទីភ្នាក់ងារ
កិច្ចប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប។

សមាសភាពអ្នកចូលរួមក្នុងសិក្ខាសាលានេះរួមមាន តំណាងនៃគណៈកម្មាធិការហិរញ្ញវត្ថុនិង
ថវិការរបស់សភាជាតិ ស្ថាប័នសវនកម្មជាន់ខ្ពស់ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេស
ទាំងបី។


Api
Api

Welcome