Skip to Main Navigation
publication 28 វិច្ឆិកា 2018

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែតុលា ឆ្នំា២០១៨

Image

របកគំហើញសំខាន់ៗ៖

  • កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងយ៉ាងល្អប្រសើរ។ គេរំពឹងថា កំណើននេះនឹងកើនឡើងបន្តិចបន្តួចនៅឆ្នាំនេះ ដោយកើនឡើងដល់ ៧,១ភាគរយនៅក្នុងឆ្នាំ ២០១៨ ដែលកំណើននេះនាំមុខដោយសារតម្រូវការប្រើប្រាស់ទំនិញក្នុងស្រុកនិងការនាំចេញ។
  • ទស្សនវិស័យរយៈពេលវែងដែលមានលក្ខណៈវិជ្ជមាន មានការកើនឡើងមួយផ្នែកធំដោយសារលំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើងទៅលើផ្នែកផលិតកម្មនិងកសិកម្ម និងភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងខ្សែសង្វាក់ផ្គត់ផ្គង់រវាងវិនិយោគទុនផ្ទាល់ពីបរទេសនិងក្រុមហ៊ុនជាច្រើនរបស់កម្ពុជា។
  • បរិមាណតម្រូវការក្នុងស្រុកបានកើនឡើងដោយសារតែកំណើនប្រាក់បៀវត្សរ៍កើនឡើងកាន់តែខ្ពស់ជាងមុន និងវិនិយោគទុនសាធារណៈច្រើនជាងមុន ជាមួយនឹងការកើនឡើងផ្នែកហិរញ្ញវត្ថុ ដែលដើរតួជាការលើកទឹកចិត្ត។
  • បរិមាណតម្រូវការដ៏ច្រើនពីក្រៅប្រទេស បានជំរុញដល់ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលបានបង្កើនចំណូលបាន ១៦,១ភាគរយ ក្នុងកំឡុងឆមាសទី១ ឆ្នាំ ២០១៨។
  • ·         កិច្ចប្រឹងប្រែងដោយអាជ្ញាធរដើម្បីទាក់ទាញអ្នកទេសចរណ៍ចិនទទួលបានជោគជ័យ។ ការមកដល់របស់អ្នកទេសចរណ៍បានកើនឡើងដល់ ៣លាននាក់ ក្នុងកំឡុងឆមាសទីមួយឆ្នាំ ២០១៨ និងអ្នកទេសចរណ៍ចិនបានឈរក្នុងចំណាត់ថ្នាក់លេខមួយ (បន្ទាប់មក មានភ្ញៀវជនជាតិវៀតណាម ឡាវ និងសាធារណរដ្ឋកូរ៉េ)
  • ក៏ប៉ុន្តែ ស្ថានភាពខាងក្រៅរបស់កម្ពុជា នៅតែមានស្ថេរភាព នៅពេលដែលការនាំចេញដែលមានភាពល្អប្រសើរជួយរក្សាតុល្យភាពបានមួយផ្នែកលើកំណើនដ៏ឆាប់រហ័សនៃបរិមាណតម្រូវការនាំចូល និងឱនភាពគណនីចរន្តត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចបន្តួច ក៏ប៉ុន្តែ នៅតែទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពេញលេញតាមរយៈលំហូរចូលនៃវិនិយោគទុនផ្ទាល់ពីបរទេស។
  • ទំនុកចិត្តខ្លាំងពីអ្នកប្រើប្រាស់ ជាមួយនឹងប្រាក់បៀវត្សរ៍កើនឡើង បានជំរុញឲ្យមានអតិផរណា។
  • ការកើនឡើងនៃហិរញ្ញវត្ថុ បានធ្វើឲ្យមានការកើនឡើងនៃឱនភាពហិរញ្ញវត្ថុជារួម ដែលគេបានកំណត់គោលដៅថាវានឹងកើនឡើងដល់ ៤,២ភាគរយនៃផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ ២០១៨ គឺកើនឡើងពី ១,៦ភាគរយក្នុងឆ្នាំ ២០១៧។ ក៏ប៉ុន្តែ ប្រាក់តម្កល់របស់រដ្ឋាភិបាលនៅតាមប្រព័ន្ធធនាគារ បានបន្តកើនឡើង មួយផ្នែកគឺដោយសារតែចំណូលរបស់រដ្ឋនៅបន្តមានភាពរឹងមាំ។
  • ហានិភ័យលើវិស័យហិរញ្ញវត្ថុបន្តកើនឡើង ដែលវាពាក់ព័ន្ធយ៉ាងធំលើវិស័យសំណង់និងអចលនទ្រព្យ។
  • បើគិតពីកត្តាខាងក្រៅវិញ ហានិភ័យជាច្រើនមានទំនាក់ទំនងជាមួយនឹងសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញសម្រាប់កម្ពុជា និងសក្តានុពលនៃផលប៉ះពាល់ដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

ជម្រើសគោលនយោបាយ៖

  • អាទិភាពដ៏សំខាន់មួយ គឺត្រូវការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អប្រសើរ ខណៈដែលកំពុងតែកសាងធនធានបម្រុង និងពង្រឹងភាពប្រកួតប្រជែង/ ទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃការនាំចូលទំនិញនាពេលថ្មីៗនេះ។
  • ដើម្បីស្រូបយកលំហូរចូលនៃវិនិយោគទុនផ្ទាល់ពីបរទេសដែលកំពុងមានការកើនឡើងលើផ្នែកផលិតកម្មនិងកែច្នៃកសិកម្ម ការតភ្ជាប់បន្ថែមនៃកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ គឺជារឿងចាំបាច់។
  • ការកៀរគរប្រាក់សន្សំក្នុងស្រុកដើម្បីយកទៅបង្កើនការវិនិយោគក្នុងរយៈពេលមធ្យម គឺជាកត្តាសំខាន់ដែលកម្ពុជាប្រឹងប្រែងដើម្បីក្លាយខ្លួនទៅជាប្រទេសមួយដែលប្រាក់ចំណូលខ្ពស់កម្រិតមធ្យម។