Skip to Main Navigation
វីដេអូ 21 តុលា 2022

គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី២



នៅកម្ពុជា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ និងជួយពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល ដើម្បីទទួលបន្ទុកលើការចំណាយថ្លៃសេវាសុខភាពរបស់ប្រជាជនក្រីក្រ និងខិតខំធ្វើការកែលម្អការប្រើប្រាស់សេវា បង្កើនការយល់ដឹង កាត់បន្ថយឧបសគ្គ និងការពង្រឹងប្រព័ន្ធព័ត៌មានផ្នែកសុខាភិបាល។ គម្រោងនេះនឹងជួយដល់ការដាក់ឱ្យដំណើរការនូវកម្មវិធីស្តង់ដារគុណភាពថែទាំសុខភាពជាតិ, ពង្រីកការផ្តល់មូលនិធិគាំទ្រនិងលើកកម្ពស់គុណភាពសេវា និងអនុវត្តការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលបំពេញកិច្ចការជាក់ស្តែង។  គម្រោងនេះក៏នឹងបង្កើនផងដែរនូវសេវាជំងឺមិនឆ្លងនៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈទូទាំងប្រទេស។ ក្រៅពីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គម្រោងនេះក៏បានទទួលពីមូលនិធិក្នុងភាពជាដៃគូយូរអង្វែងនៃភ្នាក់ងារអភិវឌ្ឍន៍ រួមមាន ធនាគារពិភពលោក ប្រទេសអូស្ត្រាលី, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់, ប្រ​ទេសកូរ៉េខាងត្បូង និងមូលនិធិហិរញ្ញប្បទានសកល។ សូមទស្សនាវីដេអូនេះដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោង។