- add-style
- font-medium
- lp-body-content
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។
ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើការពាក់ព័ន្ធជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។
សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៨៩%នៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។
មានរយៈពេលប្រាំឆ្នាំ គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” នេះត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឱ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះនឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅពេលកម្ពុជាខិតខំបោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយ សម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការរបស់និយោជក”។ លោកស្រីមានប្រសាសន៍ទៀតថា៖ “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបានទៅនឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលបំណងរបស់ខ្លួនបាន។”
លទ្ធផលរំពឹងទុកសំខាន់ៗនៃគម្រោងនេះរួមមាន៖
-
និយោជកមានការពេញចិត្តជាងមុនជាមួយនឹងជំនាញរបស់អ្នកដែលបានបញ្ចប់ការបណ្តុះបណ្តាលរបស់កម្មវិធី;
-
ការកើនឡើងនៃភាគចំណែករបស់អ្នកបញ្ចប់ការសិក្សាដែលរកបានការងារដែលផ្តល់ប្រាក់ឈ្នួលក្នុងកម្រិតខ្ពស់ជាងប្រាក់ឈ្នួលមធ្យមជាតិ;
-
លើកកម្ពស់មតិយោបល់របស់ឧស្សាហកម្មនានានៅក្នុងការរចនា និងការផ្តល់ការបណ្តុះបណ្តាល និងការសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក;
-
លើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និង
-
ការបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ។
លោក ប៊ូ សារឿន
Mark Felsenthal
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style