col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២២ — ធនាគារពិភពលោក នៅថ្ងៃនេះ បាន​អនុម័តលើ​ជំនួយមានទឹក​ប្រាក់​ចំនួន ១៦៩​លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មីដល់​គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍ នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទទៅនឹងគ្រោះធម្មជាតិ ​និងកត្តា​​អាកាសធាតុ និងសម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល​ក្នុងការទ្រទ្រង់ដល់ការងារ​សុវត្ថិភាព​ផ្លូវ និង​ភាព​ធន់​ទៅនឹងកត្តាអាកាសធាតុ។

គម្រោងនេះជួយដល់ការសាងសង់​ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុ។ គម្រោងនេះនឹងនាំអត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន​ប្រហែល ៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំពីរ និង​ដល់​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល​ ភាគច្រើនមក​ពីក្រសួង​អភិវឌ្ឍន៍​ជន​បទ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាម​រយៈគម្រោងនេះ អំពី​ការ​គ្រប់​គ្រងហានិភ័យ​គ្រោះ​ធម្មជាតិ, ការ​បន្ស៊ាំទៅនឹងការប្រែប្រួល​អាកាសធាតុ និង​ការ​វាយតម្លៃ​តម្រូវការ​ក្រោយ​មានគ្រោះធម្មជាតិ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​មុះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៃរាជរដ្ឋា​ភិបាល​កម្ពុជា គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះជួយការ​ពារ​ផងដែរដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន”។

កម្ពុជា​ជា​ប្រទេសមួយដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់​អវិជ្ជមាន​នានា ​ដែលបណ្តាល​មក​ពីការ​ប្រែ​ប្រួលអា​កាស​ធាតុ ក្នុង​នោះ​មាន​ជា​ពិសេស​ ទឹកជំនន់ និងភាព​រាំងស្ងួត ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ក៏​ងាយ​រង​គ្រោះ​ខ្លាំង​ណាស់​ដែរ​ពី​ហានិភ័យ​នៃ​គ្រោះធម្មជាតិបង្ក​ដោយអាកាសធាតុ។ បណ្តាញ​ផ្លូវ​ជន​បទ​មាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​សហគមន៍ជនបទ ហើយ​ការ​ខូច​ខាតផ្នែក​នានា​នៅ​លើ​បណ្តាញ​ផ្លូវ​អាច​ធ្វើ​ឱ្យជីវភាព​គ្រួសារជនបទ​ជួបការលំបាក និង​បង្ក​ឧបសគ្គដល់​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នានា មាន​ដូច​ជា​ទីផ្សារ, សាលារៀន និង​មន្ទីរពេទ្យ។ ការខូចខាតយ៉ាងដំណំដោយសារ​ទឹកជំនន់ក្នុងឆ្នាំ​២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការ​របស់​កម្ពុជាឱ្យ​មានការវិនិយោគបន្ថែមទៀត​ ទៅលើ​ការ​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​ធម្មជាតិ និង​ស្ថានភាពងាយរងគ្រោះ​របស់​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ដើរតួសកម្ម​នៅ​ក្នុង​ការ​បង្កើនភាពធន់​របស់​ការ​សាងសង់ និង​របស់​ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះនឹងបន្តធ្វើពីដំណាក់​កាលទី១នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍ នៅ​កម្ពុជា ដោយផ្តោតសំខាន់លើ​ការពង្រីក​បណ្តាញតភ្ជាប់ផ្លូវជនបទដែលធន់នឹងក​ត្តា​អា​កាស​ធាតុ និង​លើ​ការ​ពង្រឹក​ការរៀបចំផែនការហិរញ្ញវត្ថុ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទសម្រាប់ទ្រទ្រង់​ភាព​ធន់​នឹង​គ្រោះ​ធម្ម​ជាតិ។ ​ ​

​ការ​ធានា​ឱ្យ​បាន​នូវ​ភាពធន់​របស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ ជាអាទិភាព​មួយ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជនបទ​កម្ពុជា និង​ផែន​ការ​សកម្ម​ភាព​ឆ្នាំ​២០១៩-២០២៣ ដែលបានកំណត់ថា ការ​បង្កើន​គុណភាព និង​ភាពធន់​របស់​បណ្តាញផ្លូវជនបទ ជា​កម្មវិធីមួយ​ក្នុង​ចំណោម​កម្មវិធី​អាទិភាព​ទាំង​បួន​របស់​ខ្លួន។

កញ្ចប់ហិរញ្ញប្បទានថ្មី​នឹង​ពង្រឹង​សមត្ថភាព​របស់​ក្រសួងក្នុង​ការ​ត្រៀមលក្ខណៈ, ការ​ឆ្លើយ​តប និង​ក្នុង​ការ​ស្តារ​ស្ថាន​ភាព​​ក្រោយមាន​​គ្រោះធម្មជាតិ និង​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​រៀបចំផែនការទុកជាមុន​ និង​ដល់​ការ​គ្រប់​គ្រង​ហានិភ័យ​ទឹក​ជំនន់​នៅ​ក្នុង​តំបន់​ទន្លេសាប ដែល​រង​ការ​ខូច​ខាត​ខ្លាំង​ពី​ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០២០។ ជំនួយហិញ្ញប្បទាន​ថ្មី​នេះ​ក៏​នឹង​ជួយ​ពង្រឹងថែមទៀតដែរនូវ​សមត្ថភាព​ផ្នែក​រៀបចំចាត់ចែង និង​បច្ចេកទេស​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ នៅ​ក្នុង​ការ​អនុវត្ត​គម្រោងនេះ។

ថវិកានេះគឺជា​ឥណទានពីសមាគមអភិវឌ្ឍន៍​អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥០០០០ដុល្លារអាមេរិកទៀត​ ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន​និង​ធនាគារពិភពលោក​សម្រាប់​បញ្ជ្រាប​ការ​គ្រប់​គ្រងហានិ​ភ័យ​​គ្រោះ​ធម្ម​ជាតិ​នៅ​តាម​ប្រទេស​កំពុងអភិវឌ្ឍន៍​ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធី​នេះ​ទទួល​ថវិកា​ពី​រដ្ឋា​ភិបាលជប៉ុន និង​គ្រប់​គ្រង​ដោយ​មូលនិធិ​សាកល​សម្រាប់​កាត់បន្ថយ​និង​ស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជា​នឹង​រួមចំណែក​ថវិកា​បដិភាគ​ចំនួន​ ២លាន​ដុល្លារ​អាមេរិក ទៅក្នុង​កញ្ចប់​ហិរញ្ញប្បទានថ្មីនេះ។

Contacts

Nick Keyes

nkeyes@worldbank.org
+1 202 473-9135
ក្រុងវ៉ាស៊ីនតោន៖

Saroeun Bou

sbou@worldbank.org
855 12 414 088
ក្រុងភ្នំពេញ៖:

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn