- add-style
- font-medium
- lp-body-content
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ — អ្នកស្រាវជ្រាវមួយក្រុមមកពី មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជនអង្គការខាណា(KHANA Center for Population Health Research) មានជោគជ័យទទួលរង្វាន់មូលនិធិសម្រាប់យកទៅដាក់ឱ្យប្រតិបត្តិការនូវបណ្តាញឈែតលើអាប់ WhatsApp មួយ សម្រាប់ត្រៀមឆ្លើយតបពេញមួយថ្ងៃ២៤ម៉ោង ទៅនឹងអំពើហិង្សាខាងយេនឌ័រ និងជួយដល់និយោជិកនារីដែលធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត។ ក្រុមធនាគារពិភពលោក និងអង្គការស្រាវជ្រាវអំពើហិង្សាខាងផ្លូវភេទ (Sexual Violence Research Initiative/SVRI) ប្រកាសរួមគ្នាអំពីរង្វាន់នេះ នៅថ្ងៃនេះ។
រង្វាន់របស់កម្មវិធីដែលមានឈ្មោះថា ទីផ្សារអភិវឌ្ឍន៍ឆ្នាំ២០២០៖ នវានុវត្តភាពសម្រាប់ឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ (The 2020 Development Marketplace: Innovations to Address Gender-Based Violence award) នឹងជួយបង្កលទ្ធភាពឱ្យអ្នកស្រាវជ្រាវនៅអង្គការខាណាធ្វើតេស្តបណ្តាញឈែតមួយឈ្មោះថា ‘SMARTgirl Chatline’ ដែលផ្តល់សេវាគាំទ្រ ២៤ម៉ោងតាមរយៈអាប់ WhatsApp ដល់ស្ត្រីធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត ដែលប្រឈមនឹងហានិភ័យ ឬដែលរស់រានឆ្លងផុតពីអំពើហិង្សាទាក់ទងយេនឌ័រ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «សមភាពយេនឌ័រគឺជាអាទិភាពខ្ពស់មួយសម្រាប់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ហើយវាត្រូវបានឆ្លុះបញ្ចាំងជាប្រធានបទរឹងមាំមួយនៅក្នុងក្របខណ្ឌភាពជាដៃគូប្រចាំប្រទេសរបស់យើង។ គម្រោងរបស់អង្គការខាណា គឺជាកិច្ចខិតខំដ៏មានសារៈសំខាន់មួយសម្រាប់រក មធ្យោបាយជួយឱ្យនារីនិយោជិកទាំងនោះមានសុវត្ថិភាព ជាពិសេស អ្នកទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់មែនទែន។»
កម្មវិធីរង្វាន់ Development Marketplace ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោកនិងអង្គការ SVRI គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងជាលក្ខណៈសាកលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ សម្រាប់ជួយបុគ្គល សហគមន៍ និងប្រជាជាតិក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រ។
នៅក្នុងកំឡុងពេលមានការរាលដាលជំងឺកូវីដ១៩ទូទាំងសកលលោក មានភស្តុតាងលេចឡើងបង្ហាញថាអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ជាពិសេសអំពើហិង្សាក្នុងគ្រួសារ បានកើនឡើងច្រើននៅជុំវិញពិភពលោកដោយសារតែការឃាំងខ្លួនក្នុងផ្ទះដើម្បីបង្ការការឆ្លងមេរោគ និងដោយសារការខ្វះលទ្ធភាពទទួលបានសេវានានាក្នុងពេលនេះ។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា នារី ១ នាក់ ក្នុងចំណោម ៣នាក់ បានរងអំពីហិង្សាខាងផ្លូវភេទពីសំណាក់ដៃគូ ឬមិនមែនដៃគូ នៅក្នុងមួយជីវិតរបស់ពួកគេ។ អ្នកស្រាវជ្រាវច្រើននាក់ទៀតបានរកឃើញថា ទំនៀមទម្លាប់យេនឌ័រច្រើនតែជាឫសគល់នៃអំពីហិង្សាខាងយេនឌ័រ ហើយការធ្វើឱ្យឥរិយាបថសហគមន៍ផ្លាស់ប្តូរជាកិច្ចការមួយសំខាន់ណាស់ដើម្បីជួយទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រី។
លោកស្រី ការ៉ិន ហ្គ្រោន នាយកផ្នែកយេនឌ័រសាកលលោកនៃក្រុមធនាគារពិភពលោក មានប្រសាសន៍ថា៖ «ផលប៉ះទង្គិចរបស់អពើហិង្សាខាងយេនឌ័រមិនមែនមានត្រឹមតែពេលមានការវាយដំទៅលើជនរងគ្រោះភ្លាមៗនោះទេ តែវានៅដិតដាមជាមួយពួកគេយូរតទៅទៀត ក្នុងនោះមានការប៉ះទង្គិចផ្នែកសុខភាព ការអវត្តមានញឹកញាប់ ការបាត់បង់ផលិតភាពនៅកន្លែងធ្វើការ ការបាត់បង់ចំណូលសម្រាប់គ្រួសារ និងឥទ្ធិពលមិនល្អវែងឆ្ងាយទៀតទៅលើមនុស្សជំនាន់ក្រោយ»។ លោកស្រីថ្លែងបន្ថែមទៀតថា៖ «តាមរយៈរង្វាន់នៃកម្មវិធី Development Marketplace នេះ អ្នកស្រាវជ្រាវច្រើននាក់នៅជុំវិញពិភពលោក បាននិងកំពុងជួយបង្កើនល្បឿននៃការខិតខំទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាខាងយេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។»
លោកស្រី អេលីហ្សាបិត ដាតណាល់ នាយកប្រតិបត្តិនៃអង្គការ Sexual Violence Research Initiative ថ្លែងថា៖ «ការស្រាវជ្រាវ និងសកម្មភាពនានាដែលចេញពីលទ្ធផលនៃការស្រាវជ្រាវ មានសារៈសំខាន់សម្រាប់ការស្វែងយល់អំពីកត្តានានានៅពីក្រោយអំពើហិង្សានិងបរិបទនៅជុំវិញដែលចេះតែធ្វើឱ្យមានកត្តាទំាងនោះ ដើម្បីឈានទៅរកឱ្យឃើញនូវវិធីសម្រាប់យើងប្រើក្នុងការនាំមកនូវការប្រែប្រួលបន្តិចម្តងៗនៅក្នុងឥរិយាបថសង្គម ដើម្បីឈានទៅបញ្ចប់អំពើហិង្សាទៅលើស្រ្តី និងកុមារ។»
នៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ក្រុមធនាគារពិភពលោក និងអង្គការ SVRI បានប្រគល់រង្វាន់គិតជាទឹកប្រាក់ ៥លានដុល្លារអាមេរិកដល់គម្រោងស្រាវជ្រាវចំនួន ៥០គម្រោង នៅតាមប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមជាង ៣២ប្រទេស។ កម្មវិធីរង្វាន់ Development Marketplace ត្រូវបានរៀបចំធ្វើឡើងដើម្បីឧទ្ទិសជាការចងចាំដល់ជនរងគ្រោះទាំងអស់ពីអំពើហិង្សាខាងយេនឌ័រ រាប់ទាំងនាង ហាណ្ណា ហ្គ្រាម ផង ដែលជាកូនស្រីរបស់បុគ្គលិកយូរឆ្នាំមួយរូបនៃក្រុមធនាគារពិភពលោក។
ឆ្នាំនេះ រង្វាន់ Development Marketplace នឹងជួយគាំទ្រដល់អ្នកស្រាវជ្រាវនៅប្រទេស បូលីវី, ប្រេស៊ីល, កម្ពុជា, ឥណ្ឌា, ហ្សកដង់, ស៊ែរប៊ី, អាហ្វ្រ៊ិកខាងត្បូង, វៀតណាម និងក្រុមមួយទៀតដែលនឹងធ្វើការស្រាវជ្រាវលំដាប់សកល។
Nick Keyes
Saroeun Bou
David W. Young
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style