col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ — ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក ថ្ងៃនេះ បានអនុម័តឥណទាន ៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ «គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។ គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធនិង​សេវាកសិកម្ម​ និង​សង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ការជួយឱ្យកសិករខ្នាតតូច និង​សហគមន៍ជនបទ​មាន​លទ្ធភាព​ប្រើប្រាស់ដីធ្លី​និង​ធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និង​ឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ​របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនេះ រដ្ឋាភិបាលបានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។

ចាប់តាំងពីឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។ គម្រោងទាំងនេះ​បានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិសុខភាព ផ្តល់ការបណ្តុះបណ្តាល​បច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។ តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជា​បាន​បែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់​សង់លំនៅឋាន​និង​ធ្វើការដាំដុះ ដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣​៣៦០គ្រួសារ ទទួលបាន​បណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «លទ្ធភាពទទួល​បាន​ដីធ្លី និង​ការផ្តល់សេវានិងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។ គម្រោង LASED ជំហាន៣ នេះ នឹងបន្ត​ជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និង​សិទ្ធិ​កាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី​និង​គ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ។»

គម្រោង LASED ជំហាន៣​ នឹងបន្តពង្រីកសមិទ្ធផលថែមទៀតតពីគម្រោងជំហាន១ និង​ជំហាន២ នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នឹងជួយគាំទ្រផងដែរដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដែលកំពុងតែប្រព្រឹត្តទៅ ឱ្យបានឈានទៅចប់សព្វគ្រប់។ ជាមួយគ្នានេះ គម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ដែល​បានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច​ រួចរាល់ហើយ ផងដែរ។

គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើ​ទីតាំងនិងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាតនិងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិសុខភាព និង​មណ្ឌលសហគមន៍។ អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបាន​ជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។

គម្រោងនេះនឹងផ្តល់ជំនួយបច្ចេកទេសផងដែរដើម្បីអនុវត្ត​បច្ចេកទេសកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ដល់សកម្មភាពផលិតកម្ម​និង​ទីផ្សារ និង​ដើម្បីគ្រប់គ្រងមូលនិធិសហគមន៍ សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
+855 12414 088
ភ្នំពេញ

Nicholas Keyes

nkeyes@worldbankgroup.org
+1 202 473 9135
ក្រុងវ៉ាស៊ីនតោន៖ លោក

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn