col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ —​ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បាន​អនុម័តកញ្ចប់ថវិកាចំនួន ១៥លានដុល្លារអាមេរិក ដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យមុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសកម្ពុជា​ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យ​មុនចូលបម្រើការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project) ក្នុងគោលដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេស​នៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមាន​វេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិង​ឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់​មនុស្ស​ ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និង​គិលានុបដ្ឋាយិកា ១៩នាក់សម្រាប់មនុស្ស

១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និង​មធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក។

នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និង​កម្រិតទីបី(ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា​និង​ឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅបម្រើការងារ​នៅ​តាម​មន្ទីរពេទ្យខេត្ត (មាន​ ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មាន​ដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោង​នឹង​ជួយ​នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួង​សុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និង​ការធ្វើស្តង់ដានីយកម្មសម្រាប់​ការ​អប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និង​ការផ្តល់ជំនួយបច្ចេកទេស និង​ការ​ដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។

គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និង​ការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលតំបន់ នៅ​ក្នុង​កម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុង​យុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់​ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់​ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាព​បរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូល​ទៅក្នុងការអភវិឌ្ឍរៀបចំ និង​ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើ​សមត្ថភាព​ទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការ​កសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និង​ជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និង​ការ​ពង្រឹងអភិបាលកិច្ច​វិស័យសុខាភិបាល គឺ​មានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។ លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោក​ប្តេជ្ញាចិត្តជួយ​គាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព​សម្រាប់​ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និង​ក្រុមជនងាយរងគ្រោះបំផុត»។

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn