សេចក្តីប្រកាសព័ត៌មាន 30 ឧសភា 2019

ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីរបស់ធនាគារពិភពលោកគាំទ្រការឈានឆ្ពោះទៅរកពិពិធកម្មសេដ្ឋកិច្ចច្រើនថែមទៀត

ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩៖ នៅថ្ងៃនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានទទួលស្គាល់ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩--២០២៣។  ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះនឹងផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋនិងជំរុញការអភិវឌ្ឍវិស័យឯកជន ពន្លឿនការអភិវឌ្ឍមនុស្ស និងកែលម្អផលិតផលកសិកម្មឲ្យប្រសើរ និងពង្រីកការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមជាសាធារណៈ ជាមូលបទអន្តរវិស័យគន្លឹះមួយដែលបានដាក់ចូលក្នុងសកម្មភាពទាំងអស់នៃក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះ។

វិស័យនានាដែលក្របខ័ណ្ឌនេះផ្តោតការយកចិត្តទុកដាក់គឺស៊ីគ្នាទៅនឹងសកម្មភាពអាទិភាពជាតិដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាកកាលបច្ចុប្បន្នរបស់រដ្ឋាភិបាល សម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសថ្មីនេះ​ បានដាក់បញ្ចូលនូវការរកឃើញនានាពីការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធរបស់ធនាគារពិភពលោក និងមតិប្រឡប់នានាដែលបានមកពីកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនាពេលថ្មីៗនេះ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិការគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាទទួលកំណើនសេដ្ឋកិច្ចខ្ពស់ ហើយការកាត់បន្ថយភាពក្រីក្របានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ និងមានភាពប្រសើរលើស្តង់ដាររស់នៅរបស់គ្រួសារជាច្រើន។ សម្រាប់ពេលខាងមុខ កម្ពុជាជួបប្រទះនូវការប្រឈមបី ដើម្បីឈានឆ្ពោះទៅរកមូលដ្ឋានសេដ្ឋកិច្ចដែលមានលក្ខណះចំរុះបែប និងមានតម្លៃខ្ពស់ជាងមុន ដើម្បីកសាងទុនមនុស្សសម្រាប់សេដ្ឋកិច្ចទូលំទាយ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយបរិយាប័នដែលមានប្រយោជន៍ដល់ប្រជាជនក្រីក្រ។ ធនាគារពិភពលោកនឹងធ្វើការជាដៃគូជាមួយកម្ពុជា ដើម្បីទទួលបានគោលដៅនានាស្របពេលដែលត្រូវពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍»។

ក្នុងវិស័យដែលផ្តោតការយកចិត្តទុកដាក់ទី១នៃក្របខ័ណ្ឌនេះ គឺការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋនិងការអភិវឌ្ឍវិស័យឯកជន គឺក្រុមធនាគារពិភពលោកនឹងធ្វើការជាមួយកម្ពុជាគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយសហគ្រាសឯកជន ពង្រឹងគណនេយ្យភាពវិស័យសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយពង្រីកការវិនិយោគដែលចាំបាច់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។

លោក ខែល ខេលលោហ្វើ នាយកគ្រប់គ្រងប្រទេសនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មានប្រសាសន៍ថា៖ «IFC ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនលើការអភិវឌ្ឍវិស័យឯកជន នឹងបន្តកៀងគរការផ្តល់ហិរញ្ញវត្ថុដល់វិស័យឯកជន និងការសហការគ្នាក្នុងក្រុមធនាគារពិភពលោកដើម្បីធ្វើឲ្យវិស័យឯកជនឲ្យរស់រវើកនៅកម្ពុជា។ ការផ្តោតការយកចិត្តទុកដាក់របស់យើង នឹងឈានទៅដល់ការពង្រីកការទទួលបានហិរញ្ញវត្ថុសម្រាប់ធុរកិច្ចខ្នាតតូច ធ្វើឲ្យប្រសើរលើការប្រកួតប្រជែងផ្នែកកសិកម្មរបស់ប្រទេស និងលើកកម្ពស់សេវាហេដ្ឋារចនាសម្ព័ន្ធដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍធុរកិច្ច»។

សម្រាប់ផ្នែកការពន្លឿននៃការអភិវឌ្ឍមនុស្សវិញ ក្របខ័ណ្ឌថ្មីនេះ មានគោលបំណងធ្វើឲ្យប្រសើរនូវគុណភាពអប់រំ និងបន្តឲ្យវាសមស្របទៅនឹងតម្រូវការពលកម្ម ហើយទន្ទឹមនឹងនេះដែរ ក៏ពង្រីកការទទួលបានគុណភាពសេវាសម្រាប់កុមារតូច សេវាថែរក្សាសុខភាព និងអាហារូបត្ថម្ភ។

ក្នុងផ្នែកផលិតផលកសិកម្មនិងការពង្រឹងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ក្របខ័ណ្ឌថ្មីនេះ នឹងជួយលើកកម្ពស់ការគ្រប់គ្រងធនធានទឹក និងដីធ្លី និងផលិតផលនិងពិពិធកម្មកសិកម្ម។

ផ្នែកដែលសំខាន់ក្នុងក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសនេះ គឺមូលបទអន្តរវិស័យនៃការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមពីប្រជាពលរដ្ឋ ដែលបានដាក់បញ្ចូលគ្រប់សកម្មភាពទាំងអស់នៃគម្រោងដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ ការធ្វើបែបនេះគឺធនាគារពិភពលោកនឹងជួយឲ្យប្រជាពលរដ្ឋមានសម្លេងក្នុងដំណើរការអភិវឌ្ឍ និងលើកទឹកចិត្តឲ្យមានតម្លាភាពនិងគណនេយ្យភាពគ្រប់ថ្នាក់របស់រដ្ឋាភិបាល។

ដើម្បីរៀបចំតាក់តែងឯកសារក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសនេះ ក្រុមធនាគារពិភពលោកបានរៀបចំកិច្ចពិគ្រោះយោបល់មួយជាមួយរដ្ឋសភា មន្ត្រីរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល


សេចក្តីប្រកាសព័ត៌មាន​លេខ 2019/192/EAP

ទំនាក់ទំនង

Phnom Penh
Saroeun Bou
(855 12) 414 088
sbou@worldbank.org
Washington
Nick Keyes
+1 (202) 473-9135
nkeyes@worldbank.org
Api
Api