មីហ្គែល អេឌូអាដូ សាន់ឆេស ម៉ាទីន


លោក មីហ្គែល អេឌូអាដូ សាន់ឆេស ម៉ាទីន គឺជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា ទទួលបន្ទុកផ្នែកផ្តល់យោបល់កំណើនសេដ្ឋកិច្ច និងសារពើពន្ធ។

លោក មីហ្គែល បានចូលបម្រើការនៅធនាគារពិភពលោក នៅឆ្នាំ ២០១០ និងមានបទពិសោធន៍ផ្នែកពិភាក្សារៀបចំគោលនយោបាយសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួននៅអាមេរិកឡានទីននិងអាស៊ីអគ្នេយ៍។ មុនមកបម្រើការងារនៅធនាគារពិភពលោក លោកម៉ាទីន បម្រើការនៅវិទ្យាស្ថានពាណិជ្ជកម្មក្រៅប្រទេសរបស់អេស្បាញ មានតួនាទីជា អ្នកវិភាគពាណិជ្ជកម្មនិងវិនិយោគទុន ទាំងនៅក្នុងក្រុងម៉ាឌ្រីត និងទីក្រុងអាន់ការ៉ា។

លោក មីហ្គែល បានទទួលបរិញ្ញាប័ត្រអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនយោបាយ ពីសាកលវិទ្យាល័យសូសនៅទីក្រុងឡុងដុង និងបរិញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យអូតូណូម៉ានៅទីក្រុងម៉ាឌ្រីត។ ជំនាញឯកទេសរបស់គាត់រួមមាន៖ ការទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសនិងផលប៉ះពាល់ កំណើនសេដ្ឋកិច្ចនិងពិពិធកម្ម គោលនយោបាយសារពើពន្ធនិងការបែងចែកឡើងវិញ និងការវិភាគសេដ្ឋកិច្ចនយោបាយ ត្រូវអនុវត្តសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានា។ គាត់បានរួមចំណែកក្នុងការសរសេរ ឯកសារជាច្រើនទាក់ទងនឹងប្រធានបទទាំងនេះ និងជាអ្នកពិនិត្យផ្តល់យោបល់ព្រឹត្តិប័ត្រស្រាវជ្រាវ រួមទាំងព្រឹត្តិប័ត្រសិក្សាពាណិជ្ជកម្មអន្តរជាតិ និងព្រឹត្តិប័ត្រសេដ្ឋកិច្ចនយោបាយអឺរ៉ុប។

  • Api
  • Api
  • Api
  • Api