មន្ត្រី-បុគ្គលិក

ទំព័រ​នេះ​នៅ​ក្នុង:

អាឡាសាន់ សូ

នាយកគ្រប់គ្រងធនាគារពិភពលោក, អាស៊ី​បូព៌ានិងប៉ាស៊ីហ្វិក

លោក អាឡាសាន់ សូ ជនជាតិសេណេហ្គាល់ គឺជានាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំ
កម្ពុជា

មុននឹងមកកាន់តំណែងរបស់លោកនៅក្នុងប្រទេសកម្ពុជា លោក សូ បានបម្រើការនៅក្នុង
ប្រទេសជាច្រើននៅក្នុងតំបន់អាហ្រ្វិក ប្រទេសបារាំង អ៊ីស្រាអែល មិចស៊ីកូ ចិនសហរដ្ឋអាមេរិក
និងគុយវេត។ នៅក្នុងប្រទេសទាំងនោះ លោកបានកាន់មុខតំណែងជាច្រើនដូចជា នាយក
គ្រប់គ្រងប្រចាំប្រទេសស៊ុយដង់ (ពីឆ្នាំ ២០១០-២០១២) មន្រ្តីប្រតិបតិ្តការជាន់ខ្ពស់ទទួល
បន្ទុកផ្នែកកសិកម្ម និងជនបទ (ពីឆ្នាំ ២០០៨-២០១០) នាយកគ្រប់គ្រងប្រចាំប្រទេសប៊ុយរ៉ាន់ឌី
(ពីឆ្នាំ ២០០៣-២០០៨) អ្នកសេដ្ឋកិច្ចកសិកម្មជាន់ខ្ពស់ (ពីឆ្នាំ ២០០០-២០០៣) អ្នក
សេដ្ឋកិច្ចកសិកម្មនៅក្រុមហ៊ុនក្សេត្រសាស្រ្តឈ្មោះ រ៉ូនពូឡិច ជាក្រុមហ៊ុនចម្រុះជាតិសាសន៍
របស់បារាំងមានមូលដ្ឋានសិ្ថតនៅលីយ៉ុង ក្នុងប្រទេសបារាំង (ពីឆ្នាំ ១៩៩៧-១៩៩៩) អ្នក
សេដ្ឋកិច្ចក្សេត្រសាស្រ្តជាន់ខ្ពស់ (ពីឆ្នាំ ១៩៩៦-១៩៩៧) ជាសេដ្ឋកិច្ចក្សេត្រសាស្រ្ត (១៩៩៦-
១៩៩៦-១៩៨៩)។

លោក សូ បានចូលបម្រើការនៅក្នុងធនាគារពិភពលោកនៅឆ្នាំ ១៩៨៩។ លោក សូ នាំមកជា
មួយនូវជំនាញឯកទេសផ្នែកសេដ្ឋកិច្ចនិងកសិកម្ម។ មុនចូលបម្រើការក្នុងធនាគារពិភពលោក
លោក សូ គឺជាមន្រ្តីសេដ្ឋកិច្ចនៅក្នុងក្រសួងហិរញ្ញវត្ថុ នៃប្រទេសសេណេហ្គាល់ និងបានធ្វើជា
អ្នកស្រាវជ្រាវអំពីសេដ្ឋកិច្ចកសិកម្ម នៅក្នុងសាកលវិទ្យាល័យមីឈីហ្គឹន។

លោក សូ ទទួលបានវិញ្ញាបនបត្រថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចកសិកម្ម ពីសាកលវិទ្យាល័យ
មីឈីហ្គឹននៃសហរដ្ឋអាមេរិក។

 
    ទាំងអស់
     ការបោះពុម្ពផ្សាយ
    គម្រោង​ទាំង​ឡាយ
    ការប៉ុស្តតាមទំព័រប្លកអ៊ីនធ័រណិត
ជំនាញការ
  • ការអភិវឌ្ឍន៍កសិកម្ម និងជនបទ