Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 23 មីនា 2018

កម្ពុជា៖ លទ្ធភាពទទួលបានអគ្គិសនីកើន ប៉ុន្តែភាពទុកចិត្តបានរបស់សេវាត្រូវការកែលម្អថែមទៀត

Image

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៨ – របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​និយាយ​ថា នៅ​ប្រទេស​កម្ពុជា ​លទ្ធ​ភាព​ទទួលបាន​អគ្គិសនី​​តាម​រយៈ​បណ្តាញខ្សែ​ចែក​ចាយ​របស់​រដ្ឋ​ត្រូវ​បាន​ពង្រីក​ដល់​៧១,៥​ភាគរយនៃ​គ្រួសារ​ហើយមក​ទល់​សព្វ​ថ្ងៃ ​ក៏ប៉ុន្តែភាព​ទុក​ចិត្ត​បាន​របស់​ការ​ផ្គត់​ផ្គង់​សេវា​នេះ គួរ​មាន​ការ​កែ​លម្អ​ឱ្យ​ប្រសើរ​ថែម​ទៀត ដោយ​សារ​ថា​​​ចំនួន​ជិត​ពីរ​ភាគ​បី​នៃ​គ្រួសារ​ទាំងនោះត្រូវ​​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​​ញឹក​ញាប់នៅ ឡើយ។

របាយការណ៍ ​ក្រោម​ចំណង​ជើង​ថា កម្ពុជា លើសពីការតភ្ជាប់​បណ្តាញ៖ ការវិនិច្ឆ័យ​តាម​អភិក្រម​ក្របខណ្ឌ

​ពហុ​លំដាប់លើ​លទ្ធ​ភាព​ទទួលបាន​ថាម​ពល​»​ ​​(Cambodia Beyond Connections: The Energy Access Diagnostic Based on a Multi-Tier Framework) បាន​ពិនិត្យ នៅ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន ទៅលើ​ផ្នែក​​សមត្ថ​ភាព​ ភាពទុក​ចិត្ត​​​បាន ភាព​អាច​ជាវ​បាន និង​សុវត្ថិ​ភាពរបស់​​វិស័យ​ថាមពល​នៅ​ប្រទេស​កម្ពុជា។ នៅទូទាំង​ប្រទេស គ្រួសារ​កម្ពុជា​ចំនួន​ជិត​៩០​​ភាគរយ មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​យ៉ាង​ហោច​ណាស់​រយៈ​ពេល​ ៤ម៉ោងដែរ​​ក្នុង​មួយ​ថ្ងៃ។

ឯកឧត្តម ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មាន​ប្រសាសន៍ថា៖ “កម្ពុជា​សម្រេច​បាន​ភាព​រីក​ចម្រើន​យ៉ាង​លឿន​​នៅ​ក្នុង​ការ​ពង្រីក​លទ្ធ​ភាព​ទទួល​បាន​អគ្គិសនី​ទៅដល់​បណ្តា​ភូមិ និង​អ្នក​ប្រើ​ប្រាស់​ ក៏​ប៉ុន្តែវឌ្ឍ​នភាព​នេះ​ទទួល​បាន​នៅ​ក្នុង​តម្លៃ​ខាត​បង់​មួយ​ដែរ។ អា​ស្រ័យ​ហេតុនេះ ពេលនេះជា​ពេល​ដែល​យើង​ត្រូវ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​​របស់​យើង​ទៅ​ពង្រឹង​ភាព​ទុក​ចិត្ត​បាន​និង​គុណភាព​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនីហើយ ដើម្បី​ជួយ​ឱ្យ​សេដ្ឋ​កិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​​បានល្អ”

នៅ​តំបន់ជនបទ បច្ចុប្បន្ន​មាន​គ្រួសារ​ចំនួន​៣០​ភាគរយដែលពឹង​ផ្អែកទៅ​​លើ​ប្រភព​អគ្គិសនីមិនមែន​​បណ្តាញ​ចែកចាយរដ្ឋ ដើម្បី​ទទួលបាន​អគ្គិសនីប្រើប្រាស់ ក្នុង​នោះ​មាន​ប្រព័ន្ធ​ស្រូប​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ខ្នាត​លំនៅឋាន ​ចង្កៀង​គោម​ប្រើ​ថាម​ពល​ព្រះ​អាទិត្យ និង​​អាគុយ​សាក​ភ្លើង។ ការ​ពង្រឹង​ប្រព័ន្ធ​ផ្ទេរ​​និង​ចែក​ចាយ​ចរន្តឱ្យ​បាន​កាន់​តែ​ល្អ​ ក៏​ដូច​ជា​ការ​លើកកម្ពស់​ពង្រីក​ការ​ត​ភ្ជាប់​អគ្គិសនី​ជាមួយ​បណ្តាញ​រដ្ឋ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ស្រូប​ថាម​ពល​ព្រះ​អាទិត្យតាម​លំនៅឋាន ​នឹង​នាំ​ឱ្យ​កម្ពុជាពង្រឹង​បាន​កាន់​តែ​រឹង​មាំ​នូវ​សក្តា​នុពល​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍ថា “ថាម​ពល​មាន​សារសំខាន់​ណាស់​​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការ​ងារ​ថ្មី​ ហើយសម្រាប់​ធ្វើ​ឱ្យ​ប្រសើ​នូវ​សេវា​សា​ធារណៈ​ដែល​ពង្រីក​ឱកាស​ ជួយឱ្យ​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​ជីវ​ភាព​ប្រកប​ដោយ​គុណ​ភាព​កាន់​តែ​ល្អ​ជាង​មុន។​” លោកស្រី​បន្ថែម​ទៀត​ថា៖ «កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកដែល​បាន​ធ្វើ​ការ​អង្កេត​​អភិក្រម​ក្របខណ្ឌ​ពហុ​លំដាប់​នេះ ដែល​ផ្តល់​​​ទិន្នន័យ​ពិស្តារ​ស្តី​ពី​លទ្ធ​ភាព​ទទួល​បាន​

ថាម​ពល​តាម​គ្រួសារ សម្រាប់​យក​ទៅ​ពង្រឹង​ការ​រៀប​ចំ​​គោលនយោ​បាយក្នុង​វិស័យ​ថាមពល។”

កម្រង​អនុសាសន៍គោលនយោបាយនៅ​ក្នុង​របាយ​ការណ៍នេះ ​រួមមានការស្នើ​ឱ្យ​ពង្រីក​​លទ្ធ​ភាព​ទទួល​បាន​ថាម​ពល​ទំនើប​សម្រាប់​ការ​ចម្អិន​អាហារ។ ត្រង់​ចំណុចនេះ នៅ​ទូ​ទាំង​ប្រទេស​មាន​ជាង​ ​៦៦ភាគរយ នៃ​គ្រួសារ​នៅកំពុង​ប្រើប្រាស់​ចង្ក្រាន​ជីវម៉ាស់(ចង្ក្រាន​ដុត​អុស ធ្យូង) ​នៅឡើយ។ អាស្រ័យហេតុនេះ ការ​ជួយ​ដល់​គ្រួសារ​ ជា​ពិសេសគ្រួសារ​មាន​ចំណូល​ទាប​និង​​មាន​ស្ត្រី​ជា​មេគ្រួសារ ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ថាមពល​​និង​ចង្ក្រាន​ស្អាតនឹង​ជួយកាត់​បន្ថយ​ហានិភ័យ​​ដល់​សុខភាព​របស់​ពួកគេ​។

លោក​ស្រី​ ជូលៀ ហ្វ្រេស៊័រ នាយិកា​គ្រប់​គ្រងនៃ​ធនាគារពិភពលោក​ទទួល​បន្ទុក​​ផ្នែក​ថាម​ពល​និងប្រតិបត្តិ​ឧស្សាហកម្ម​និស្សារណកម្ម​សកល​នៅ​តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រសាសន៍ថា៖ "ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​យ៉ាង​សម្បើម​ដែល​បាន​ធ្វើ​កន្លង​មក​ដើម្បីពង្រីក​លទ្ធ​ភាព​ទទួល​បាន​ថាម​ពល​ ការ​កែ​លម្អសេវា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធផល មាន​ភាព​ទុក​ចិត្ត​បាន​ ហើយ​មាន​តម្លៃ​ងាយ​ជាវ​បាន នឹង​ជួយ​បង្កើន​ពន្លឺ​ក្តី​សង្ឃឹម​សម្រាប់​ក្រុម​គ្រួសារ ធុរកិច្ច និង​ប្រទេសកម្ពុជា​​ទាំង​មូល ថែម​ទៀត។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បី​ជួយ​រដ្ឋា​ភិបាល​នៅ​ក្នុង​​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ឈាន​ទៅ​មាន​ថាម​ពលដែល​មាន​ភាព​ទុក​ចិត្ត​បាន​ មាន​តម្លៃ​សមរម្យអា​ចជាវ​បាន ហើយ​ទំនើប ត្រឹម​ឆ្នាំ​២០៣០។"

 

«សកម្ម​ភាពនេះ​អាច​ដំណើរ​ការ​អនុវត្តន៍​ទៅបាន​ដោយ​សារ​​មាន​ការ​គាំទ្រ​​ពី​​ "កម្មវិធីជំនួយគ្រប់គ្រងវិស័យថាមពល" នៃ​ផ្នែកថាមពលនិងឧស្សាហកម្មនិស្សារណកម្ម​របស់​ធនាគារពិភពលោក»។ 

ទិន្នន័យថ្មី​បំផុត: 23 មីនា 2018


ទំនាក់ទំនង

នៅភ្នំពេញ លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
Api
Api