Skip to Main Navigation
វីដេអូ28 កញ្ញា 2016

ដំណើរនៃវិស័យសុខាភិបាលរបស់កម្ពុជា៖ ធានាអំពីអនាគតរបស់កុមារ

កម្ពុជាបានធ្វើឲ្យមានវឌ្ឍនភាពខ្លាំងក្នុងការថែទាំសុខភាព។ អត្រាស្លាប់របស់ម្តាយ និងកុមារបានថយចុះយ៉ាងច្រើន ហើយពេលនេះមានមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិសុខភាពនៅទូទាំងប្រទេស។ ស្ថានភាពគឺពិតជាខុសប្លែកគ្នាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ នៅពេលដែលការទទួលបានសេវាសុខភាពគឺពិតជាជួបឧបសគ្គសម្រាប់ប្រជាជនក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយ៉ាល។ ពេលនេះយើងតាមដានដំណើររឿងរបស់ អ្នកម្តាយ យ៉ាវ នាង ដែលរស់នៅជនបទ ដែលគាត់ត្រូវការជួយសង្រ្គោះកូនតូចដែលមានអាយុ៨ខែកំពុងមានជម្ងឺ។ តាមរយៈមូលនិធិសមធម៌ អ្នកស្រី និងកូនរបស់គាត់ ក្នុងចំណោមប្រជាជនក្រីក្រជាង ៣លាននាក់ ដែលពេលនេះបានទទួលការថែទាំដោយប្រសើរ និងដោយយកចិត្តទុកដាក់ និងធានាថា ពួកគេទទួលបានគុណភាពនៃការថែទាំនៅពេលដែលពួកគេមានជម្ងឺ។