ទំព័រ​នេះ​នៅ​ក្នុង:
 • English
 • ភាសា​ខ្មែរ​

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែកញ្ញា ឆ្នាំ២០១៣ - ភាពរឹងមាំក្នុងបរិយាកាសលំបាក

ដោយ: សូដេត លី, អេនរិកកេ អាល់ដាហ្ស ខារ៉ូល

និន្នាការ

 • កំណើន​ផលិតផល​ក្នុងស្រុក​សរុបពិតរបស់កម្ពុជាស្មើនឹង៧,៣% នៅ​ឆ្នាំ​២០១២។ ទំនងជាមានកំ​ណើនប្រហែល ៧% នៅក្នុង​ឆ្នាំ​២០១៣​។​

 • កំណើនផលិតផល​ក្នុងស្រុក​សរុប​ជំរុញ​កំណើន​សេដ្ឋកិច្ច​ការរីកចំរើនខ្លាំង​ ដូច​ជា​វិស័យកសិកម្ម ការ​នាំ​ចេញ​ សំណង់់ និង​វិស័យ​ទេសចរណ៍​។

 • ការនាំចេញសម្លៀកបំពាក់បន្តបានកើនឡើង១៨ ភាគរយ​គិតត្រឹម ​ ខែ​មិថុនា ឆ្នាំ​​២០១៣។

 • យុទ្ធសាស្រ្តនាំចេញកំពុងជួយអោយឧស្សាហកម្មសម្លៀកបំពាក់មានការកើនឡើង។ ​ប្រទេសកម្ពុជា ផ្តោតលើផលិតផលសម្លៀកបំពាក់ដែលមានតម្លៃថោកសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងផលិតផលដែលមានតម្លៃខ្ពស់សម្រាប់ទីផ្សារសហភាពអឺរ៉ុប​​។

 • វិស័យទេសចរណ៍​ បន្តមាននិន្នាករកំណើនខ្ពស់ ។​ ការមកដល់នៃភ្ញៀវទេសចរពីអំឡុងខែមករា​ដល់ខែឧសភា ឆ្នាំ​២០១៣ មានចំនួន​​ ១,៧៩ លាននាក់។.

 • ការអនុម័តគម្រោងសំណង់ប្រចាំខែបានកើនឡើងយ៉ាងខ្ពស់ក្នុងខែមិថុនាឆ្នាំ​២០១៣ ធ្វើឲ្យការអនុម័តលើការ​វិនិយោគសរុបលើវិស័យសំណង់ក្នុងអំឡុងពេលប្រាំមួយខែដំបូងឡើងដល់ ១,៩៣ ពាន់លានដុល្លារអាមេរិក។

អនុសាសន៍

 • កំណើនកសិកម្មខ្ពស់ប្រកបដោយនិរន្តរភាព ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ដោយជំរុញ​ពិពិធកម្ម​និងពង្រឹង​ការប្រកួតប្រជែង។

 • ការបន្តវិនិយោគក្នុងវិស័យកសិកម្មធ្វើឲ្យមានកំណើនកសិកម្មខ្ពស់ប្រកបដោយនិរន្តរភាព ការណ៍នេះនឹងបង្កើតបានជាមាគ៌ាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ។

 • រក្សាស្ថិរភាពធនាគារ​ និងហិរញ្ញវត្ថុ​តាមរយះការត្រួតពិនិត្យដែលមានប្រសិទ្ធភាព។