Ellen Goldstein

លោកស្រី អេឡែន ហ្គោលស្ទីន

នាយិកាប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា, អាស៊ី​បូព៌ានិងប៉ាស៊ីហ្វិក

លោកស្រី អេឡែន ហ្គោលស្ទីន ធ្លាប់ធ្វើការជាអ្នកដឹងនាំ ផ្នែកការងារអភិវឌ្ឍន៍ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដោយលោកស្រីមានឯកទេសខាងភាពជាអ្នកដឹកនាំចំរុះបែបនិងការគ្រប់គ្រងនិងត្រួតពិនិត្យផ្អែកលើលទ្ធផល នៅឯធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាហ្វ្រិក និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក។ លោកស្រី ផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋាភិបាលជាច្រើនរូប ស្តីពីការពង្រឹងនៃការផ្តោតការយកចិត្តទុកដាក់លើលទ្ធផល និងការធ្វើឲ្យប្រសើរឡើងដល់ការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលមួយដើម្បីលើកកម្ពស់ប្រសិទ្ធិភាព ការផ្គត់ផ្គង់សេវា។

លោកស្រី គឺជាប្រធានក្រុមបង្កើតលេខាធិការដ្ឋានសម្រាប់លទ្ធផលរបស់ធនាគារពិភពលោក និងជាសហប្រធានអង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច/គណៈកម្មាធិការជំនួយអភិវឌ្ឍន៍ (OECD/DAC) គម្រោងរួមគ្នាស្តីពីការគ្រប់គ្រងលទ្ធផលអភិវឌ្ឍន៍។ លោកស្រី ដើរតួនាទីឈានមុខក្នុងការបង្កើតវិធីសាស្ត្រសម្រាប់យុទ្ធសាស្ត្រប្រចាំប្រទេសផ្អែកលើលទ្ធផល និងបង្កើតជា ប្រព័ន្ធវាស់វែងលទ្ធផលសម្រាប់ធនធានសម្បទានរបស់ធនាគារពិភពលោក។ លោកស្រី ហ្គោលស្ទីន ក៏បានបង្កើតនាយកដ្ឋានធានាគុណភាពនិងលទ្ធផលផងដែរនៅឯធនាគារអភិវឌ្ឍន៍អាហ្វ្រិក និងដឹកនាំការរាយការណ៍ពីលទ្ធផលសម្រាប់ការដាក់បំពេញបន្ថែមដល់មូលនិធិអភិវឌ្ឍន៍អាហ្វ្រិក។

តួនាទីមុនរបស់ លោកស្រី ហ្គោលស្ទីន គឺជានាយិការបស់ធនាគារពិភពលោកប្រចាំនៅបាល់កានខាងលិចក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាល និងមុននោះ បានកាន់តួនាទីជានាយិកាធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដេសនិងនេប៉ាល់នៅតំបន់អាស៊ីខាងត្បូង។ នាពេលថ្មីៗនេះ លោកស្រី ហ្គោលស្ទីន ត្រូវបានជ្រើសរើសជានាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ លោកស្រី ទទួលបន្ទុកដឹកនាំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាសេដ្ឋកិច្ច គ្រប់គ្រងផលប័ត្ររបស់ធនាគារពិភពលោក ធានាការផ្តល់សេវាទាន់ពេលវេលា សម្របសម្រួលជាមួយអង្គការដៃគូ និងចូលរួមក្នុងការផ្សព្វផ្សាយអំពីកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសទាំងបីនេះ។

លោកស្រី ហ្គោលស្ទីន បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈពីសាលាវូដ្រូវីលសុនផ្នែកកិច្ចការសាធារណៈនិងអន្តរជាតិនៅឯសាកលវិទ្យាល័យព្រីនសថឹន និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសុខភាពសាធារណៈពីសាលាចនហប់ឃីន។​




ជំនាញការ
  • សេដ្ឋកិច្ចសកល
  • សុខភាព
Welcome