col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងរើបឡើងវិញនៅក្នុងប្រទេសមួយចំនួន ការគម្រាមកំហែងដល់កំណើននិង​ការកាត់បន្ថយភាពក្រីក្រ នឹង​នៅបន្ត​មានយូរអង្វែងតទៅទៀត

[Download the report here]

ក្រុងវ៉ាស៊ីនតោន, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ — ជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់​បីជាបន្តបន្ទាប់គ្នាទៅលើ​តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ ទីមួយ ការរាលដាលនៃជំងឺខ្លួនឯងនេះតែម្តង, ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ចពីសំណាក់​វិធានការ​បិទខ្ទប់ការរាលដាលជំងឺ, និងទីបី​ ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ដោយសារវិបត្តិឱនភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ត្រូវការសកម្មភាពជាបន្ទាន់ៗដើម្បីធានាថា ​ការរាលដាលជំងឺនេះមិន​បង្កឧបសគ្គដល់​កំណើនសេដ្ឋកិច្ច​និង​បង្កើនភាពក្រីក្រថែមទៀត នៅឆ្នាំខាងមុខៗ។ នេះបើតាម​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​ក្រោម​ចំណងជើងថា «ពីការបិទខ្ទប់ការរាលដាលឆ្ពោះទៅស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ» សម្រាប់​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ខែតុលា ឆ្នាំ២០២០ របស់ធនាគារពិភពលោក។

សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកំពុង​កម្រើកឡើងវិញ​នៅក្នុងប្រទេសមួយចំនួន ដែលមកទល់ពេលនេះអាចខ្ទប់វីរុសមិនឱ្យរាលដាលបាន។ ប៉ុន្តែ សេដ្ឋកិច្ច​​របស់​តំបន់នេះ​មាន​ការ​ពឹងផ្អែកខ្លាំងទៅលើ​ផ្នែកដទៃទៀតនៃពិភពលោក ដែលតម្រូវការនៅមិនទាន់ងើបមុខរួចនៅឡើយ។ នៅក្នុងឆ្នាំ​២០២០ សេដ្ឋកិច្ចទូទាំងតំបន់​ត្រូវ​បាន​រំពឹងទុកថា​នឹង​លូតលាស់បានត្រឹមតែ ០,៩ភាគរយទេ ដែលជាអត្រាមួយ​ដ៏ទាបបំផុតគិត​​តាំងពីឆ្នាំ១៩៦៧ មក។ ខណៈដែលប្រទេសចិនត្រូវបានព្យាករទុកថា​នឹង​មានសេដ្ឋកិច្ចលូតលាស់​បាន​ ២ភាគរយក្នុងឆ្នាំនេះក្តី – នេះក៏ព្រោះតែមានការបង្កើនការចំណាយរបស់រដ្ឋាភិបាល ការនាំចេញច្រើន និងប្រទេសនេះ​អាច​ទប់ការឆ្លងឱ្យនៅកម្រិតទាបតាំងពីខែមីនា ប៉ុន្តែតម្រូវការក្នុងស្រុកបានធ្លាក់ចុះ– ប៉ុន្តែផ្នែកដទៃទៀតនៃតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវ​បាន​ព្យាករថា​នឹង​មាន​សេដ្ឋកិច្ចលូតលាស់បានត្រឹមដក​ ៣,៥ភាគរយ ប៉ុណ្ណោះ។

តំបន់នេះនឹងមាន​ពន្លឺក្តីសង្ឃឹមគ្រាន់បើបន្តិចវិញនៅក្នុងឆ្នាំ២០២១ ដោយពេលនោះ​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​បាន​រំពឹងថានឹង​កើនដល់ ៧,៩ភាគរយ ហើយផ្នែកដទៃទៀតក្នុងតំបន់បាន ៥,១ភាគរយ បើផ្អែកលើការសន្មត​អំពីការ​រើបឡើងវិញជាបន្តបន្ទាប់​និងអំពីប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច​ធំៗមួយចំនួន ភ្ជាប់ជាមួយលទ្ធភាព​ដែល​នឹង​អាច​មាន​ថ្នាំវ៉ាក់សាំងចាក់ការពារ​ជំងឺនេះផង។ យ៉ាងណាក៏ដោយ សម្រាប់ពីរឆ្នាំខាងមុខ ទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករទុកថា​នៅតែបន្ត​នៅទាបជាងកម្រិត​ព្យាករនាមុនពេលមានការផ្ទុះមេរោគនេះ។ ទស្សនៈវិស័យដូចជាមិនសូវល្អសោះសម្រាប់​ប្រទេស​កោះមួយចំនួនមានហានិភ័យខ្ពស់​ក្នុងតំបន់ប៉ាស៊ីហ្វ៊ិក ដែលនៅទីនោះទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹង​នៅមានប្រហែល​១០ភាគរយទាបជាង​កម្រិតមុនមានវិបត្តិ បាច់ពីពេលនេះរហូតដល់ពេញ​មួយ​ឆ្នាំ​២០២១​ ទៅទៀត។

ភាពក្រីក្រត្រូវបានព្យាករថានឹងកើនឡើងជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ប្រជាជនរហូតដល់ទៅ ៣៨លាននាក់ត្រូវបានរំពឹងថា​នឹង​បន្តជាប់ក្នុងភាពក្រីក្រដដែល ឬត្រូវ​បានរុញទម្លាក់ទៅក្នុងភាពក្រីក្រវិញ ដោយសារការរាលដាល់ជំងឺនេះ (នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ សម្រាប់ប្រទេសមានចំណូលខ្ពស់មធ្យម)។

បន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលនៅក្នុងតំបន់នេះបាន​ប្តេជ្ញាឧបត្ថម្ភទុនជាមធ្យមជិត ៥ភាគរយនៃផ.ស.ស ដើម្បី​ពង្រឹង​សមត្ថភាពប្រព័ន្ធសុខាភិបាល, ជួយ​ក្រុមគ្រួសារ​ដោះស្រាយបញ្ហាស្បៀង, និង​ជួយទ្រទ្រង់​ក្រុមហ៊ុនឱ្យរួចផុតពីការក្ស័យធន។ ទោះបីជា​យ៉ាងនេះក្តី ប្រទេសមួយចំនួន​នៅ​ជួបការលំបាកក្នុងការ​ពង្រីកកម្មវិធី​គាំពារសង្គម​របស់ខ្លួនដែលមានលក្ខណៈតូចចង្អៀត ដែលពីមុនមកគេធ្លាប់តែចំណាយទៅលើមិនដល់ ១ភាគរយ នៃផ.ស.ស ផង ដូច្នេះ ការបន្តជួយយូរ​នឹងបង្កើតសម្ពាធទៅលើ​មូលដ្ឋាន​ចំណូល​របស់រដ្ឋាភិបាលដែរ។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ជំងឺកូវីដ-១៩​មិន​គ្រាន់តែប៉ះពាល់ធ្ងន់ធ្ងរទៅលើជនក្រីក្រខ្លាំងជាងគេប៉ុណ្ណោះទេ តែ​វា​ថែមទាំងកំពុងបង្កើត​ឱ្យ​មាន«អ្នក​ក្រថ្មី»មួយក្រុមទៀត។ តំបន់នេះកំពុងតែប្រឈមនឹងអ្វីដែលមិនដែលកើតមានឡើង ហើយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់កំពុងតែជួបប្រទះនឹងជម្រើសដ៏លំបាកមួយ។ ប៉ុន្តែ មាន​ជម្រើស​គោលនយោបាយ​វៃឆ្លាត​ដែលអាចយកមកប្រើដើម្បី​សម្រាលស្ថានភាពលំបាកក្នុងការធ្វើថ្នូរ​ខាតបង់អ្វីម៉្យាងដើម្បីបានអ្វីមួយមកវិញ ហើយជម្រើសទាំងនោះមានដូចជាសមត្ថភាពធ្វើតេស្តមេរោគនិងតាមដានប្រភពឆ្លង និង​ការ​ពង្រីក​ចំណាត់ការគាំពារសង្គមឱ្យបានយូរទៅលើ​ជនក្រីក្រ​និង​វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។»

របាយការណ៍នេះព្រមានថា ប្រសិនបើ​គ្មានចំណាត់ការសកម្មភាពច្រើនមុខព្រួញនៅក្នុងពេលនេះ ការរាលដាលជំងឺនេះអាចនឹង​កាត់បន្ថយកំណើននៅទូទាំងតំបន់នេះជិត ១ភាគរយក្នុងមួយឆ្នាំ​ ក្នុងអំឡុងពេលមួយទសវត្សរ៍ខាងមុខ ដោយតាមរយៈនោះ​គ្រួសារក្រីក្រនឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព, ការអប់រំ, ការ​ងារ និង​ហិរញ្ញវត្ថុសម្រាប់ចិញ្ចឹមជីវិត។

ការបិទសាលារៀនដោយសារកូវីដ-១៩ អាចនឹងធ្វើ​ឱ្យខាតបង់​ការសិក្សារៀនសូត្រចំនួន ០,៧ឆ្នាំ នៅតាម​ប្រទេស​ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ជាលទ្ធផល សិស្សម្នាក់ៗនៅក្នុង​តំបន់​ត្រូវ​បាន​រំពឹងថា​នឹង​អាច​ខាតចំណូលជាមធ្យម ៤ភាគរយក្នុងមួយឆ្នាំ​ នៃអាយុកាលប្រកបការងាររបស់ពួកគេ។

បំណុល​សាធារណៈនិងឯកជន រួមដោយតារាងសមតុល្យធនាគារធា្លក់ក្នុងស្ថានភាពអាក្រក់​និង​ភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ នាំមកនូវ​ហានិភ័យដល់​ការ​វិនិយោគសាធារណៈនិងឯកជន​និងដល់​ស្ថេរភាពសេដ្ឋកិច្ច​ផង​ដែរ នៅ​ក្នុងគ្រាមួយដែលតំបន់នេះត្រូវការទាំងពីរ គឺ​ការ​វិនិយោគនិងស្ថេរភាពសេដ្ឋកិច្ច ជាបន្ទាន់។ ឱនភាពសារពើពន្ធដ៏ធំនៅ​ក្នុង​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​ព្យាករថា​នឹង​ធ្វើ​ឱ្យ​បំណុលរដ្ឋាភិបាល​កើន​ជាមធ្យម ៧ភាគរយនៃផ.ស.ស ក្នុង​ឆ្នាំ២០២០។ របាយការណ៍នេះអំពាវនាវឱ្យមានកំណែទម្រង់សារពើពន្ធ​ដើម្បីកៀរគរចំណូលតាមរយៈការប្រមូលពន្ធឡើងតាមប្រាក់ចំណូល និង​ឱ្យកាត់បន្ថយចំណាយខ្ជះខ្ជាយ។​ នៅប្រទេសមួយចំនួន បំណុលមិនទាន់ទូរទាត់​សង​រួចកំពុងតែពូនគរធំឡើងៗរហូតទ្រាំទ្រលែងចង់រួចហើយ ដែលតម្រូវ​ឱ្យមានការជួយគាំទ្រពីខាងក្រៅ។

ស្របពេលគ្នានេះដែរ វិបត្តិនេះកំពុងពន្លឿននិន្នាការមួយចំនួន​ដែលមានស្រាប់នៅក្នុងការធ្វើពាណិជ្ជកម្ម រាប់ទាំងនិន្នាការធ្វើ​តំបន់ភាវូបនីយកម្មនៅក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក, ការ​រើទីតាំងខ្សែច្រវាក់តម្លៃសកលមួយចំនួនចេញពីប្រទេសចិន និងកំណើនយ៉ាងលឿន​ក្នុង​ការ​ផ្តល់សេវាដោយប្រើ​ប្រព័ន្ធឌីជីថល ប៉ុន្តែជាមួយគ្នានេះ វិបត្តិនេះក៏កំពុង​បង្កើនសម្ពាធ​ឱ្យបណ្តាប្រទេស​ងាកទៅប្រកាន់យកនយោបាយគាំពារនិយមវិញដែរ។ ​

លោក អាឌិត្យា ម៉ាតទូ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកកំពុងតែទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះ និងផ្តល់អំណោយសង្រ្គោះ ប៉ុន្តែពួកគេនឹងប្រឈមដើម្បីស្តារឡើងវិញនិងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។ ពេលនេះ អាទិភាពគួរតែផ្តោតទៅលើ​ការសិក្សារៀនសូត្រមានសុវត្ថិភាពដើម្បីថែរក្សាមូលធនមនុស្សឱ្យនៅគង់វង្ស, ពង្រីកមូលដ្ឋានប្រមូលពន្ធដើម្បី​បញ្ចៀសការ​កាត់​ការចំណាយវិនិយោគសាធារណៈ, និង​កែទម្រេង់​វិស័យសេវាកម្មដែលកំពុងស្ថិតក្រោមការការពារ​ជាប់នោះ ដើម្បី​ច្បាមយកឱកាសមានប្រៀបដែលកាលានុវត្តភាពឌីជីថលកំពុងនាំមកឱ្យ​។»

ក្រុមធនាគារពិភពលោក World Bank Group, ដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗផ្នែកមូលនិធិ​និង​ចំណេះដឹងសម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ កំពុង​តែចាត់វិធានការទូលំទូលាយ​និង​យ៉ាងរហ័ស (broad, fast action) សំដៅជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ក្នុងការពង្រឹងការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលជំងឺ។ យើងកំពុង​ជួយអន្តរាគមន៍ទ្រទ្រង់ដល់ផ្នែកសុខាភិបាលដោយខិតខំធ្វើ​យ៉ាងណាឱ្យមានការផ្គត់ផ្គង់មិនដាច់នូវគ្រឿងសម្ភារនិងបរិក្ខារពេទ្យសំខាន់ចាំបាច់ និងជួយ​ដល់វិស័យឯកជនឱ្យ​មានលទ្ធភាពបន្តអាជីវកម្ម​និង​រក្សា​ការងារ​កុំឱ្យបាត់បង់​ផង។ យើង​នឹង​បញ្ចេញ​កញ្ចប់ជំនួយហិរញ្ញវត្ថុក្នុងទំហំ ១៦០ប៊ីលានដុល្លារអាមេរិក​ក្នុង​រយៈពេល ១៥ខែ ដើម្បីជួយ​ប្រទេសជាង១០០ក្នុង​កិច្ច​ការ​ពារ​ជនក្រីក្រនិង​ក្រុមជនងាយរងគ្រោះ, អភិវឌ្ឍមូលធនមនុស្ស, ជួយ​ទ្រទ្រង់ដល់ធុរកិច្ច, និង​ជំរុញដំណើរការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ។ នៅក្នុងកញ្ចប់នេះរួមមានហិរញ្ញវត្ថុ ៥០ប៊ីលានដុល្លារអាមេរិក​ដែលជាធនធានថ្មីរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ផ្តល់តាមរយៈទម្រង់​ជំនួយឥតសំណង​និង​កម្ចីមានលក្ខណៈសម្បទានខ្ពស់។

Contacts

Nick Keyes

nkeyes@worldbank.org
+1 (202) 473-9135
In Washington

ប៊ូ សារឿន

sbou@worldbank.org
០១២៤១៤០៨៨
នៅភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign Up
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn