រឿងពិសេស

ការពង្រីកទីក្រុងនៅកម្ពុជា

26 មករា 2015


World Bank Group

ទិន្នន័យថ្មីរបស់ធនាគារពិភពលោកដែលបានចងក្រងឡើងតាមរយៈរូបភាពទទួលបានពីផ្កាយរណប និងការធ្វើផែនទីកំណត់ទីតាំងភូមិសាស្ត្រ ផ្តល់នូវចំណេះដឹងថ្មីមួយអំពីនគរូបនីយកម្មដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីបូព៌ា។ ការវិភាគថ្មីនេះ ផ្តល់នូវទិន្នន័យដ៏សំខាន់នៅពេលមួយដែលហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់តំបន់នេះ កំពុងត្រូវបានសាងសង់ឡើង ជាផ្នែកមួយនៃការផ្លាស់ប្តូរផ្នែករូបវ័ន្តនិងផ្នែកសង្គមកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា។

យោង​តា​មរបាយការណ៍ដែលមានចំណងជើងថា “ទិដ្ឋភាពទីក្រុង​ដែល​កំពុង​មាន​ការផ្លាស់ប្តូ​នៅ​អាស៊ីបូព៌ា៖ ការ​វាស់​ស្ទង់​រយៈពេល​មួយ​ទសវត្សនៃ​ការរីកលូត​លាស់​ទាក់​ទង​នឹង​ទំហំ” បាន​ឲ្យដឹង​ថា ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ទីក្រុង​តូចណាស់​និង​មាន​ប្រជាជន​ទីក្រុង​តិចណាស់។ ទីក្រុង​ភ្នំពេញ​ ដែលមាន​ប្រជាជន​ជាង១លាន​នាក់​ នៅ​តែជា​តំបន់​ទីក្រុង​ធំ​តែមួយ​គត់​នៅក្នុង​ប្រទេស។

របកគំហើញ​តាមប្រទេស​

  • កម្ពុជា​ មាន​ដីទីក្រុង​ដែលមាន​ទំហំតូចជាងគេបំផុត​លំដាប់ទី៤ ក្នុង​ចំណោម​ប្រទេសជាច្រើន​ដែល​គេ​បាន​សិក្សា​ (​បន្ទាប់ពី​ប្រទេស​ឡាវ ប៉ាពូញូ​ហ្គី​នី និង​អ៊ីស្ទីម័រ)។
  • ចំនួន​ផ្ទៃដី​ទីក្រុង​​បាន​កើន​ឡើង​ពី ១១០​គីឡូម៉ែត្រក្រឡា​នៅ​ឆ្នាំ ២០០០ ដល់​ ១៦០​គីឡូម៉ែត្រក្រឡា​នៅ​ឆ្នាំ ២០១០។ ផ្ទៃដី​ទី​ក្រុង​សរុបមាន​តែ ០,១ភាគរយ​ប៉ុណ្ណោះនៃ​ផ្ទៃ​ដី​សរុប​ ដែល​មាន​ចំនួន​តិច​ជាង​គេ​បំផុត​​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា បន្ទាប់​ពី​ប្រទេស​​ឡាវ ម៉ុង​ហ្គោលី និង​ប៉ាពូ​ញូ​ហ្គី​នី។
  • ទោះបី​ជា​​ចំនួន​ផ្ទៃដី​ដែលពង្រីកថ្មី​​មាន​ទំហំតូច​ក្តី ក៏​​អត្រា​នៃ​​​ការ​ពង្រី​កទំហំ​ទី​ក្រុង​ មាន​ល្បឿន​លឿន​ជាង​គេបំផុត​លំដាប់​ទី ២ ​បន្ទាប់ពី​ប្រទេស​ឡាវ ៖ ក្នុង​អត្រា ៤,៣ភាគរយ​ជាមធ្យម​ក្នុ​ង​មួយឆ្នាំ។
  • កម្ពុជា​​ក៏​មាន​ចំនួន​ប្រជាជន​តិចជាងគេ​បំផុត​ដែ​រ ក៏​ប៉ុន្តែ​មាន​កំណើន​ប្រជាជន​ក្នុង​ក្រុង​លឿន​ជាង​គេ​បំផុត​ គឺ​ កើន​ឡើង​ ៤,៤ភាគរយ​ក្នុងមួយឆ្នាំ ពី ៩២០.០០០នាក់ ដល់​ ១,៤លាននាក់​ នៅ​ចន្លោះពីឆ្នាំ ២០០០ ​ដល់ ២០១០។
  • ទីក្រុង​របស់កម្ពុជា​មាន​លក្ខណៈដូច​គ្នា​ច្រើន​ទៅនឹង​​ទីក្រុង​នៃ​ប្រទេស​ឡាវដែលនៅជិតខាង​ខ្លួន ក៏​ប៉ុន្តែ​ ​ដង់​ស៊ី​តេ​ប្រជាជន​ទីក្រុង​ជាមធ្យម​ខ្ពស់​ជាង​ គឺ​មាន​ ៨.៦០០​នាក់​ក្នុង​មួយគីឡូ​ម៉ែត្រក្រឡា​នៅ​កម្ពុជា នៅ​ឆ្នាំ ២០១០ ខុសពីនៅប្រទេសឡាវ​​ដែលមាន​តែ ៣.២០០នាក់ប៉ុណ្ណោះ។
  • កន្លែង​តំាំងទីលំនៅ​ពីរ​ផ្សេងទៀត​​នៅកម្ពុជា ជួនកាល​ត្រូវ​បាន​គេគិតថា​​នៅ​​បាត់ដំបង និង​សៀមរាប ទោះបី​ ប្រជាជន​នៅក្នុង​ក្រុង​ទាំងពីរនេះ មាន​ចំនួនតិចជាង​ ១០០.០០០​នាក់​ នៅក្នុងឆ្នាំ ២០១០ ក្តី។
  • សៀម​រាប មាន​ទំហំ​ធំជាងពីរដង និង​មាន​ចំនួន​ប្រជាជន​កើនឡើងបីដងនៅចន្លោះពី​ឆ្នាំ ២០០០ ដល់ ២០១០​។



Api
Api