Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

publication

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ



Image

សារគន្លឹះ

  • នៅឆ្នាំ ២០១៦ កំណើនពិតត្រូវបានប៉ាន់ស្មានថាឡើងដល់ . ភាគរយលើសការប៉ាន់ប្រមាណ ពេលមុនចំនួន​​៦,៩ ភាគរយបន្តិច ការមកដល់នៃភ្ញៀវទេសចរបានថយល្បឿន ជំរុញដោយការនាំចេញ សំណង់ និងការប្រើប្រាស់របស់រដ្ឋាភិបាល។ស្ថានភាពអាកាសធាតុល្អប្រសើរឆ្នាំនេះ​អាចជួយវិស័យកសិកម្ម។
  • កំណើនត្រូវបានប៉ាន់ស្មានថានឹងមានអត្រាស្មើ នឹង៦. ភាគរយ នៅឆ្នាំ ២០១៧-១៨ កំណើននៅមានកម្រិតខ្ពស់នេះមួយផ្នែក​គឺបណ្តាលមកពីការបង្កើនចំណាយរបស់រដ្ឋាភិបាល។ការនាំចេញសម្លៀកបំពាក់ នឹងមានកំណើនខ្ពស់ជាបន្ត ខណៈដែលវិស័យសំណង់ត្រូវបានរំពឹងថានឹងថយចុះជាបណ្តើរៗ។​ វិស័យទេសចរណ៍និងកសិកម្ម អាចកើនឡើងបង្គួរ។​
  • ការនាំចេញដែលនៅតែមិនស្រកស្រុត និងការធ្លាក់ថ្លៃប្រេង​ ធ្វើឲ្យឱនភាពពាណិជ្ជកម្មរួមតូច គាំទ្រវិស័យក្រៅប្រទេស។
  • នៅពេលមានសញ្ញាថយចុះមួយចំនួន ឥណទានក្នុងស្រុកនៅតែមានកំណើនខ្ពស់ស្មើ នឹង២៦.៩ភាគរយនៅពាក់កណ្តាល​ឆ្នាំ ​២០១៦ ធៀបនឹងឆ្នាំមុន។
  • ការបង្កើនសារពើពន្ធបានចាប់ផ្តើមឆ្នាំនេះ ខណៈដែលការប្រមូលចំណូលបានល្អនៅបន្ត។ ឱនភាពសារពើពន្ធជារួម​ ត្រូវបានរំពឹងថានឹងកើនដល់ ១.២ ភាគរយ នៃផសស នៅឆ្នាំ ២០១៦។
  • ក្នុងដំណាក់កាលមធ្សម ទស្សនវិស័យអំណោយផលនៅតែមានគាំទ្រជាយុទ្ធសាស្រ្ត ដោយសមាហរ័ណកម្មតំបន់។
  • ហានិភ័យដែលកើតមានចំពោះទស្សនវិស័យនេះរួមមាន​ កំណើនអត្រាការប្រាក់ដុល្លារ​និងកំណើនសេដ្ឋកិច្ចពិភពលោកទាបជាងបណ្តាឆ្នាំមុនៗ ភាពមិនប្រាកដប្រជាដែលអាចកើតមានពីការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសាកលនៅឆ្នាំ ២០១៧​ និង​២០១៨។
  • ភាពក្រីក្រនៅប្រទេសកម្ពុជានៅតែអាចកាត់បន្ថយបានកំឡុងពីរ​ បី ឆ្នាំខាងមុខ គាំទ្រដោយកំណើននៃវិស័យកាត់ដេរ សំណង់ និង សេវាកម្មក្នុងតំបន់ទីក្រុង។ វិស័យកសិកម្មដែលពីមុនជាក្បាលម៉ាស៊ីន​កាត់បន្ថយភាពក្រីក្រ ឥឡូវនេៈបាន ថមថយ។​

ជម្រើសគោលនយោបាយ

  • គួរតែបង្កើតផែនការច្បាស់លាស់មួយ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​ធ្វើពិពាតកម្មនៃការនាំចេញ ដោយសារតែ ផលប៉ះពាល់ ដែលអាចមាន បង្កដោយកិច្ចសន្យាពាណិជ្ជកម្មសេរីរវាងសហគមន៍អឺរ៉ុប និង​ប្រទេសវៀតណាម។​
  • លើកទឹកចិត្តអោយមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក ក្នុងវិស័យកាត់ដេរ។
  • បញ្ចៀសហានិភ័យពីវិស័យសំណង់ដែលរីកលូតលាស់ខ្លាំង។ ជំហានជាវិជ្ជមានបានចាប់ផ្តើម ដើម្បីត្រួតពិនិត្យ និង​ធ្វើនិយតកម្មការអភិវឌ្ឍលំនៅដ្ឋាន។
  • អភិវឌ្ឍវិស័យទេសចរបន្ថែមអោយវិស័យនេះក្លាយជា​ក្បាលម៉ាស៊ីនសេដ្ឋកិច្ចដោយធ្វើពិពាតកម្មរមនីយដ្ឋានទេសចរ​លើសពីអង្គរវត្ត។