- add-style
- font-medium
- lp-body-content
សិង្ហបុរី, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ — ក្រុមធនាគារពិភពលោកបានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមានអានុភាពចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។
លោក Jaramillo បាននាំមកជាមួយនូវសមត្ថភាពដឹកនាំជាក់ស្តែងអស់ពេលជាងពីរទសវត្សរ៍ នៅតាមតំបន់ និងកម្មវិធីអនុវត្តសកលជាច្រើន ដែលធ្វើឱ្យលោកមានបទពិសោធន៍រឹងមាំក្នុងការដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងាររបស់ធនាគារពិភពលោក នៅក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។
ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Jaramillo នឹងមើលការខុសត្រូវរួមលើភាពជាដៃគូជាមួយប្រទេសចំនួន ២៣ និងចាត់ចែងផតហ្វូលីយោដែលមានតម្លៃទឹកប្រាក់សរុបជាង ៣២ ពាន់លានដុល្លារអាម៉េរិក។ ពីការិយាល័យនៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលតំបន់ថ្មីសម្រាប់តំបន់នេះ ស្របទៅហ្នឹងកម្មវិធីវិមជ្ឈការរបស់ធនាគារពិភពលោកដែលនៅជិតនឹងអតិថិជន និងការបង្កើនការផ្តល់សេវាឱ្យបានប្រសើរ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖ “អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែជាក្បាលម៉ាស៊ីនមួយសម្រាប់ជំរុញកំណើន បច្ចេកវិទ្យា និងនវានុវត្តន៍របស់ពិភពលោក ដែលផ្តល់ការយល់ដឹងស៊ីជម្រៅ អំពីការអភិវឌ្ឍដល់ប្រទេសដទៃទៀត។ ខ្ញុំប្តេជ្ញាថានឹងប្រឹងធ្វើការជាមួយដៃគូរបស់យើង រួមទាំងក្នុងវិស័យថាមពល ការអភិវឌ្ឍធនធានមនុស្ស និងឌីជីថល ដើម្បីបង្កើនឥទ្ធិពលក្នុងការបង្កើតការងារឱ្យកាន់តែច្រើន និងធ្វើឱ្យសហគមន៍កាន់តែរីកចម្រើនសម្រាប់មនុស្សគ្រប់គ្នា។”
មុននឹងទទួលការតែងតាំងថ្មីនេះ លោក Jaramillo ធ្លាប់បម្រើការជាអនុប្រធានសម្រាប់តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ីប ចាប់តាំងពីឆ្នាំ២០២០ មក ដែលមើលការខុសត្រូវសម្រាប់ប្រទេសចំនួន ៣១ ដែលមានផតហ្វូលីយោដែលមានតម្លៃទឹកប្រាក់សរុបជាង ៤១,៥ ពាន់លានដុល្លារអាម៉េរិក។ មុននេះទៅទៀត ក្នុងនាមជានាយកផ្នែកសម្រាប់ប្រទេសអេរីត្រេ កេនយ៉ា រវ៉ាន់ដា សូម៉ាលី និងអ៊ូហ្គង់ដា លោកបានគ្រប់គ្រងគម្រោងជាង ៨០ ដែលមានតម្លៃជាង ១២ ពាន់លានដុល្លារអាម៉េរិក និងដឹកនាំការអនុវត្តសកលផ្នែកសេដ្ឋកិច្ចម៉ាក្រូ ពាណិជ្ជកម្ម និងការវិនិយោគ និងជានាយកផ្នែកអនុវត្តការងារលើការវិនិយោគ ផងដែរ។
មុនពេលចូលបម្រើការងារនៅធនាគារ លោក Jaramillo បានកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី។ លោកមានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យ Stanford University។
Geetanjali Chopra
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style