- add-style
- font-medium
- lp-body-content
ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ — ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក ថ្ងៃនេះ បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។
មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ”។ លោកស្រីនិយាយបន្ថែមទៀតថា៖ “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។”កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖
-
ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,
-
ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,
-
សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,
-
សាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,
-
ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ,
-
ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។
គម្រោងនេះសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ មានប្រសាសន៍ថា៖ “អង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។” លោកស្រីបន្តទៀតថា៖ “មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩។”
អំពីធនាគារពិភពលោក
ធនាគារពិភពលោកមានចក្ខុវិស័យប្រកបដោយមហិច្ឆតាមួយ គឺបង្កើតពិភពលោកមួយដែលគ្មានភាពក្រីក្រនៅលើភពផែនដីដែលជាទីជម្រកសម្រាប់ទាំងអស់គ្នា។ ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទាន ប្រឹក្សា និងដំណោះស្រាយប្រកបដោយភាពនវានុវត្តន៍ដើម្បីធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង តាមរយៈការបង្កើតការងារ ពង្រឹងកំណើនសេដ្ឋកិច្ច និងការឆ្លើយតបភ្លាមៗទៅនឹងបញ្ហាប្រឈមធំៗដែលសកលលោកជួបប្រទះនៅក្នុងការអភិវឌ្ឍ។ ធនាគារពិភពលោក គឺជាប្រភពមូលនិធិ និងចំណេះដឹងដ៏ធំបំផុតមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សមាសភាគរបស់ធនាគាររួមមាន ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍ (IBRD) ដែលជាសហករណ៍អភិវឌ្ឍន៍សកលគ្រប់គ្រងដោយប្រទេសសមាជិកចំនួន១៨៩ និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលផ្តល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាប ឬសូន្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រខ្លាំងនៅក្នុងចំណោមប្រទេសចំនួន ៧៥ ដែលក្រីក្រ និងងាយរងគ្រោះបំផុត លើពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.worldbank.org ។
អំពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)
GPE គឺជាការប្តេជ្ញាចិត្តរួមគ្នាមួយសំដៅលុបបំបាត់វិបត្តិនៃការសិក្សារបស់ពិភពលោក។ យើងប្រមែប្រមូលដៃគូ និងមូលនិធិសម្រាប់ជួយដល់ប្រទេសមានចំណូលទាបចំនួន ៩០ ក្នុងការកែលម្អប្រព័ន្ធអប់រំរបស់ពួកគេជាប្រយោជន៍ឱ្យក្មេងស្រី និងក្មេងប្រុសគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាពដែលពួកគេត្រូវការ ហើយអាចឈានទៅបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ រួមចំណែកក្នុងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។
Saroeun Bou
Masud Masud Mozammel
Tamara Kummer
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style