col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៣—ធនាគាពិភពលោក នៅថ្ងៃនេះ បាន​ផ្តល់​ការ​យល់ព្រម​លើ​​គម្រោងមួយ​ ដែល​មាន​តម្លៃ​ ១៦៣លានដុល្លារអាមេរិក សម្រាប់​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត និង ​​អនាម័យ ជាប្រយោជន៍​ដល់​ប្រជាជនជាង ១៧៥ ០០០​នាក់​ នៅក្នុង​ខេត្តចំនួនបួន។

​​ថ្វី​ត្បិត​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ច្រើន​នៅ​ក្នុង​ការ​បង្កើន​លទ្ធភា​ពទទួល​បាន​ទឹក​ស្អាត និង ​​អនាម័យ​គួរ​អោយ​កត់​សម្គាល់​​ក៏ពិត​មែន​ នៅ​​មាន​កិច្ច​ខិត​ខំ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ថែម​ទៀត ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទី៦ នៃ​គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព របស់​អង្គការ​សហ​ប្រជាជាតិ (SDG 6) ស្តីពីទឹក​ស្អាត​ និង​អនាម័យ​សម្រាប់ទាំងអស់គ្នា ត្រឹម​ឆ្នាំ​២០៣០។ គិត​ត្រឹម​ឆ្នាំ២០២២ មាន​មិនដល់មួយភាគបីនៃប្រជាជនកម្ពុជា​ផងទេ ដែល​មានលទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​សុវត្ថិភាព ហើយ​មានលើសមួយភាគបីបន្តិចប៉ុណ្ណោះ​ ដែល​មាន​លទ្ធ​ភាពប្រើ​ប្រាស់សេវា​​អនាម័យ​ដែល​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កិច្ច​គាំ​ទ្រ​នេះ​នឹង​ជួយ​រដ្ឋា​ភិបាលក្នុង​ការ​កសាងគ្រឹះរឹងមាំមួយ សម្រាប់​ផ្តល់​សេវា​ចាំ​បាច់​ទាំងនេះទៅដល់​ប្រ​ជា​ជន​កម្ពុជា ហើយ​វា​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និង​អ្នក​ក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្ន​មិនទាន់ទទួលបានសេវាទាំងនេះ”។

គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែល​មានរយៈពេលប្រាំមួយ​ (០៦) ឆ្នាំ​ នឹង​ជួយដល់សកម្មភាព​នានា​របស់​រដ្ឋា​ភិបាល​ នៅ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បានការផ្គត់ផ្គង់ទឹកស្អាត និង​ ​អនាម័យ ការ​កែលម្អ​ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​​ទឹក​ស្អាត​និង​អនាម័យ​ដែល​មាន​នា​ពេល​​បច្ចុប្បន្ន និងក្នុង​ការ​​ធានា​ដល់​ចីរភាព​របស់​សេវាទាំងនេះ។ ​គម្រោងនេះ​មាន​សកម្មភាពមួយ​សម្រាប់​បង្កើន​ការវិនិយោគហិរញ្ញវត្ថុឱ្យ​អស់​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ ដោយ​​ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែល​​កំពុង​និង​​​បាន​​​ចូល​រួម​​ចំ​ណែក​​ជាង​ពាក់​កណ្តាលនៃ​បណ្តាញ​ទុយោ​ទឹកទាំងអស់នៅ​កម្ពុជា នៅ​ក្នុង​ការ​កៀរគរ​ធនធានចំនួន​ប្រមាណ​ប្រហែល​ ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់​ពង្រីក​​ការ​​ផ្គត់ផ្គង់សេវា​ទឹក​ស្អាត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ប្រសាសន៍ថា៖ “ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​វិស័យ​អាទិភាពមួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយភាពធន់ និង​​ចីរភាព និងសម្រាប់​ការ​ពង្រឹង​សេដ្ឋកិច្ច។ ​គម្រោងនេះនឹង​ជួយ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្តចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍រួមរបស់ខ្លួន ហើយ​យើង​ប្តេជ្ញាថា​និង​ធានា​ឱ្យ​មាន​កំណើន​ប្រកបដោយចីរភាព នៅ​ក្នុង​វិស័យនេះ ក៏ដូចជា​ក្នុង​ការឈានទៅសម្រេចគោលដៅ SDG 6ឱ្យ​បាន​ផងដែរ”។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន មាន​ប្រសាសន៍ថា៖ “រាជរដ្ឋា​ភិបាល​កម្ពុជា ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ទៅលើ​ការ​គ្រប់​គ្រង​សំណល់​ទឹក​កខ្វក់ និង​ភក់សំណល់​បង្គន់ ដូច្នេះ ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​អនាម័យ​ក្រោ​ម​គម្រោងនេះ ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់​ធានាឱ្យ​បាន​នូវនិរន្តរភាព​​របស់​សេវា​អនា​ម័យ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​មាន​ការ​វិវឌ្ឍ​ប្រែ​ប្រួល​ជា​វិជ្ជមានទៅថ្ងៃមុខ”។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ភាគីអនុវត្តន៍​សកម្មភាព​ពាក់​ព័ន្ធ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ហើយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ជា​ភាគី​អនុវត្ត​សកម្មភាព​សេវា​អនាម័យ​ទីក្រុង នៅ​ក្រោម​គម្រោងនេះ។ ខេត្ត​ទាំង​បួន​ដែល​ជា​គោលដៅ​របស់​គម្រោង ​មាន ខេត្ត​បាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង​ កណ្តាល។

Contacts

Mark Felsenthal

mfelsenthal@worldbank.org
+1 (202) 458-0051
នៅក្រុងវ៉ាស៊ីនតោន

លោក ប៊ូ សារឿន

sbou@worldbank.org
855 12 414 088
ភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn