col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content
Sasin Tipchai / Pixabay

ការទទួល​ពាក្យ​ស្នើ​បេក្ខភាពចូលរួមកម្មវិធីនវានុវត្តន៍និង​មានឥទ្ធិពលខ្លាំង នឹងចាប់ផ្តើមពីនេះ រហូតដល់

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

ប្រទេសសិង្ហបុរី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ — ធនាគារពិភពលោកប្រកាសនៅថ្ងៃនេះ​អំពីការ​ដាក់​ឱ្យ​ដំណើរការ​ជាលើកដំបូងនូវកម្មវិធី “ពាន​រង្វាន់​ភាពនវានុវត្តន៍​ផ្នែក​ជំនាញ​ឌីជីថល​” ​ដើម្បី​ទទួលស្គាល់​សមិទ្ធផលស្នាដៃនិងការចូលរួមចំណែកនៃកម្មវិធីបណ្តុះបណ្តាលនានា នៅក្នុងការ​អភិវឌ្ឍជំនាញ​​ឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី Natasha Beschorner អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍឌីជីថល​នៃធនាគាពិភពលោក មាន​ប្រសាសន៍ថា៖ “ពេលនេះ សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែរីកដុះដាល​នៅក្នុងល្បឿនមួយ​លឿនដែលមិនធ្លាប់ឃើញពីមុនមក ហើយប្រទេសនៅទូទាំងតំបន់កំពុងទទួលស្គាល់​ការ​លូត​លាស់​នេះ​ថា​មានសារៈសំខាន់ណាស់​សម្រាប់ការជំរុញ​ឱ្យសេដ្ឋកិច្ច​រើបឡើងវិញ នៅក្នុងដំណាក់​កាល​ក្រោយ​ការ​រាល​ត្បាត​មេរោគ​ជាលក្ខណៈសកល។ អាស្រ័យហេតុនេះ វា​កាន់តែ​សំខាន់ជាងមុនទៅទៀតដែលគេត្រូវ​ប្រឹងធ្វើ​យ៉ាង​ណាបំពាក់​ឱ្យពលរដ្ឋក្នុងតំបន់នេះនូវសំណុំជំនាញនានា សម្រាប់​យក​ទៅ​​បង្កើតសមត្ថភាព​​ថែមទៀតនៅក្នុង​បរិបទ​ឌីជីថល​មួយ​​ដែល​កំពុងតែវិវឌ្ឍ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។”

ពាន​រង្វាន់​ភាពនវានុវត្តន៍​ផ្នែក​ជំនាញ​ឌីជីថលនេះ ផ្តល់​កិត្តិយស​ដល់ស្នាដៃឥតខ្ចោះ​ក្នុង​ការ​បណ្តុះ​បណ្តាល​ដើម្បី​ជំរុញភាពស្ទាត់ជំនាញ​ផ្នែកឌីជីថលនៅក្នុងចំណោមពលរដ្ឋ​អាស៊ីអាគ្នេយ៍ ស្របពេលដែលប្រទេស​នៅ​ក្នុង​តំបន់​នេះ​បាន​ត្រៀមខ្លួនឱ្យមានប្រៀបដើម្បី​ទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ច​ឌីជីថល។

នៅក្នុងតំបន់នេះ អង្គការឯកជនឬអង្គការសាធារណៈទាំងឡាយណាដែលផ្តល់ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ក្តី​ឬ​មិនមែន​បច្ចេកទេសក្តីដែលជាតម្រូវការ​នៃសេដ្ឋកិច្ច​ឌីជីថល ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ដាក់​ពាក្យស្នើ​បេក្ខភាព​សម្រាប់​​ចូល​ប្រកួត​ប្រជែងនៅក្នុងកម្មវិធីនេះ។ គណៈវិនិច្ឆ័យមួយ​ដែល​មាន​សមាសភាព​ជា​អ្នក​ជំនាញមកពី​ផ្នែកសិក្សា​ស្រាវ​ជ្រាវ​ជាន់ខ្ពស់​, បច្ចេកវិទ្យាព័ត៌មាន​និង​សារគមនាគមន៍ (ICT), និងមកពីផ្នែកអភិវឌ្ឍន៍អន្តរជាតិ នឹង​ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃទៅលើ​សំណើលើកបេក្ខភាពស្នាដៃសម្រាប់​ដណ្តើម​ពាន​រង្វាន់នេះ។

ការទទួល​ពាក្យស្នើលើកបេក្ខភាពចាប់ផ្តើមនៅថ្ងៃនេះ ហើយ​និង​បិទនៅ​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១។ បេក្ខភាពដែលទទួលជ័យលាភីនឹង​ត្រូវ​បាន​អញ្ជើញឱ្យ​មក​ធ្វើ​បទ​បង្ហាញកម្មវិធីរបស់​ខ្លួន​ តាម​រយៈសន្និសីទ​តាម​ប្រព័ន្ធអនឡាញថ្នាក់តំបន់​ជាលើកដំបូងស្តីពីជំនាញឌីជីថល នៅ​ក្នុងខែឧសភា ឆ្នាំ​២០២១។ សូមចូលមើល​​ក្នុង​តំណនេះ https://www.worldbank.org/digitalskills4sea ដើម្បីទទួល​បាន​ព័ត៌មានបន្ថែមស្តីពី កម្មវិធី “ពាន​រង្វាន់​ភាពនវានុវត្តន៍​ផ្នែក​ជំនាញ​ឌីជីថល” របស់​ធនាគារពិភពលោក និង​ដើម្បីដាក់ពាក្យ​លើកបេក្ខភាពក្នុងការ​ប្រកួតយករង្វាន់។

កម្មវិធី “ពាន​រង្វាន់​ភាពនវានុវត្តន៍​ផ្នែក​ជំនាញ​ឌីជីថល” គឺ​ជា​ផ្នែកមួយនៃគោលគំនិតផ្តួចផ្តើមកម្រិតតំបន់ ​ដែល​ត្រូវ​បាន​រៀបចំឡើងសម្រាប់​បំពេញតម្រូវការព័ត៌មានស្តីពីការវិវឌ្ឍឌីជីថល ដល់​អ្នក​រៀបចំគោលនយោ​បាយ​យកជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្មវិធីជំនាញឌីជីថល​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះ​មាន​ការ​គាំទ្រ​ថវិកាពី ភាពជាដៃគូអភិវឌ្ឍន៍ឌីជីថល Digital Development Partnership (DDP), ដែលជា​ស្ថាប័ន​ដៃគូ​ជា​មួយ​ប្រទេស​ដាណឺម៉ាក,​ ហ្វាំងឡង់, អាល្លឺម៉ង់, ក្រុមហ៊ុន Google, ក្រុមហ៊ុន GSMA, ប្រទេសអ៊ីស្រាអែល, ជប៉ុន, កូរ៉េ, ក្រុមហ៊ុន Microsoft, ប្រទេស​ន័រវ៉េ, ស៊ុយអែដ, ហុលឡង់, និង​ចក្រភពអង់គ្លេស។

អំពីក្រុមធនាគារពិភពលោក

ក្រុមធនាគារពិភពលោកមានតួនាទីសំខាន់មួយនៅក្នុងកិច្ចខិតខំជាសាកល ដើម្បីបញ្ចប់ភាពក្រីក្រតោកយ៉ាក និង​ជំរុញឱ្យមាន​​វិបុលភាពរួមគ្នា។ ក្រុមនេះមានស្ថាប័នចំនួនប្រាំក្រោមដំបូលតែមួយ គឺ ធនាគារពិភពលោកដែលក្នុងនោះមាន​ធនាគារអន្តរជាតិសម្រាប់​ការ​កសាងឡើងវិញនិងការអភិវឌ្ឍ (IBRD) និងសមាគមអភិវឌ្ឍន៍​អន្តរជាតិ (IDA); សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC); ទីភ្នាក់​ងារ​ពហុជាតិសម្រាប់ធានាការវិនិយោគ (MIGA); និងមជ្ឈមណ្ឌល​អន្តរជាតិសម្រាប់​ដោះស្រាយ​វិវាទក្នុងការវិនិយោគ (ICSID)។ តាមរយៈកិច្ចសហការគ្នានៅក្នុង​ប្រទេស​ជាង១០០ ស្ថាប័នទាំងនេះ​ផ្តល់​នូវ​ហិរញ្ញប្បទាន, ការប្រឹក្សាយោបល់, និង​សេវាផ្សេងៗទៀត សម្រាប់​ជួយ​បណ្តា​ប្រទេសក្នុងការរកដំណោះស្រាយ​ចំពោះបញ្ហាប្រឈមបន្ទាន់ខ្លាំងនានា ដែលគេជួបប្រទះនៅក្នុង​កិច្ច​អភិវឌ្ឍន៍ប្រទេស។

Contacts

Panithida Phongphaew

panithida@worldbankgroup.org

Alexandre Biotteau

digitalskillsinnovation@worldbank.org

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn