សេចក្តីប្រកាសព័ត៌មាន

របាយការណ៍ការអភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០១៣ និយាយថា ការងារគឺ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

2 តុលា 2012




វ៉ាស៊ីនតោន ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១២ ‑​​ របាយការណ៍ថី្មមួយរបស់ធនាគារពិភពលោកបានឲ្យដឹងថា នៅក្នុងបណ្តាប្រទេសកំពុង អភិវឌ្ឍ ការងារគឺជាមូល ដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដែលមានប្រាក់បៀវត្សរ៍ច្រើនជាង ចំណូល តែមួយមុខ។ ការងារទាំងនេះ មានសារសំខាន់ចំពោះការកាត់បន្ថយភាពក្រីក្រធ្វើឲ្យ ទីក្រុងមានការអភិវឌ្ឍ និង ផ្តល់ឲ្យយុវជននូវជម្រើសផេ្សងៗ។

របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០១៣ បានឲ្យដឹងថា ការងារបានបង្ហាញឲ្យឃើញច្បាស់ អំពីតួនាទីនៃកំណើនដ៏ខ្លាំងក្លាដែលដឹកនាំដោយវិស័យឯកជនក្នុងការបង្កើតបានការងារ និងបានគូសបញ្ជាក់ពីរបៀបដែលការងាររួមចំណែកច្រើនបំផុតក្នុងការងារអភិវឌ្ឍអាច ធ្វើឲ្យមានការវិវត្តឆាប់រហ័ស។ របាយការណ៍នេះរកឃើញថាភាពក្រីក្រ បានធ្លាក់ចុះនៅពេល ដែលប្រជាពលរដ្ឋបានប្រឹងប្រែងធ្វើការដើម្បីឲ្យចាកផុតពីសេចក្តីលំបាក វេទនានិងនៅពេលដែលការងារបានផ្តល់អំណាចដល់ស្រ្តីឲ្យគាត់វិនិយោគបន្ថែមទៀតលើកូនរបស់ខ្លួន។ ប្រសិទ្ធិផលមានការកើនឡើងនៅពេលដែលកម្មករបំពេញការងារបានកាន់តែល្អប្រសើរជាងមុននៅពេល ដែលមានការងារល្អៗកាន់តែច្រើនឡើង និងនៅពេលដែលការងារដែលមិនសូវមានប្រយោជន៍ បានបាត់បង់ ទៅ។ សង្គមមានការរីកចម្រើននៅពេលដែលការងារបានបង្កើនឲ្យមានភាពចម្រុះ និងផ្តល់ជាជម្រើសក្នុងការ ដោះស្រាយជម្លោះ។

លោក ជីម យ៉ុង​ គីម ប្រធានក្រុមធនាគារពិភពលោក បានមានប្រសាសន៍ ថា «ការងារដែលល្អអាចផ្លាស់ប្តូរ​ជីវភាព​​​របស់មនុស្សម្នាក់បាន ហើយការងារដែលត្រឹមត្រូវ ទាំងអស់អាចធ្វើឲ្យសង្គមទាំងមូលផ្លាស់ប្តូរបាន។ រដ្ឋាភិ​បាលនានាចាំបាច់ត្រូវតែ គិតគូរអំពីការបង្កើតការងារឲ្យបានច្រើនដើម្បីបង្កើនវិបុលភាព និងប្រយុទ្ធ ប្រឆាំងនឹង​ភាពក្រីក្រ។​ វាជារឿងសំខាន់ដែលរដ្ឋាភិបាលនានាធ្វើការបានល្អជាមួយវិស័យឯកជន ដែលមាន

ចំនួន​ ៩០ភាគ​រយនៃការងារទាំងអស់។ ដូច្នេះ យើងចាំបាច់ត្រូវតែរកវិធី ដែលប្រសើរបំផុតដើម្បីជួយ ដល់   ក្រុមហ៊ុននិងកសិដ្ឋាន​តូចតាច។ ការងារមានន័យស្មើនឹង​ក្តីសង្ឃឹម។ ការងារមានន័យស្មើនឹងសនិ្តភាព។ ការងារអាចធ្វើឲ្យប្រទេស​ដែល​បាក់បែក​ក្លាយជាប្រទេសដែលមាន ស្ថេរភាពបាន។»

លោក កូស៊ីក បាស៊ុ ប្រធានសេដ្ឋវិទូនិងជាអនុប្រធានជាន់ខ្ពស់របស់ធនាគារពិភពលោក​  បានមានប្រសាសន៍ថា «ការងារគឺជាការធានារ៉ាប់រងដ៏ល្អបំផុតទប់ទល់នឹងភាពក្រីក្រនិងភាពងាយរងគ្រោះ។ រដ្ឋាភិបាលនានាដើរតួនាទីដ៏សំខាន់មួយក្នុងការបង្កើត នូវបរិយាកាសជំនួញមួយដែលបង្កើនតម្រូវការការងារ។»

វិបតិ្តសេដ្ឋកិច្ចពិភពលោក និងព្រឹតិ្តការថ្មីៗដទៃទៀត បាននាំឲ្យមានការលើកឡើងអំពី បញ្ហាការងារនៅក្នុងកិច្ចពិភាក្សាអំពីការអភិវឌ្ឍ។ អ្នកនិពន្ធរបាយការណ៍នេះ ដែលបានធ្វើការស្ទាបស្ទង់និងជុំរឿនច្រើនជាង ៨០០ ដើម្បីសម្រេចឲ្យបានលទ្ធផល ទាំងនេះ បានធ្វើការប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក មានប្រជាជនច្រើនជាង   ៣ ពាន់លាននាក់ កំពុងមានការងារធ្វើ ក៏ប៉ុន្តែ ស្ទើរតែពាក់កណ្តាលនៃចំនួននេះធ្វើការនៅ ក្នុងសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារតូចតាច ឬធ្វើការក្នុងប្រភេទការងារប្រចាំថ្ងៃធម្មតា ដែលបណ្តាញការងារសុវត្ថិភាពមានតិចតួចបំផុត ឬជួនកាលគ្មានបណ្តាញការពារសុវត្ថិភាព ហើយទទួលបានប្រាក់ចំណេញទាប។

លោក ម៉ាទីន រ៉ាម៉ា នាយកទទួលបន្ទុករបាយការណ៍អភិវឌ្ឍន៍ពិភពលោក បានមានប្រសាសន៍ ថា «បញ្ហាប្រឈមរបស់យុវជនកំពុងតែកើនឡើង។ យុវជនច្រើនជាង ៦២០លាននាក់ គ្មានការងារធ្វើនិងមិនបានរៀនសូត្រ។ គ្រាន់តែរក្សាអត្រាតម្រូវការការការងារឲ្យនៅថេរ ចំនួនតម្រូវការការងារនៅទូទាំងពិភពលោកនឹងត្រូវកើនឡើងត្រឹមប្រហែល ៦០០លានក្នុងរយៈពេល ១៥ឆ្នាំ»។

ក៏ប៉ុន្តែនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើន ដែលការងារកសិកម្ម និងការងារផ្ទាល់ខ្លួន មានការកើនឡើង ហើយនឹងបណ្តាញការពារសុវត្ថិភាពមានតិចតួចបំផុតនោះ អត្រាអត់ការងារធ្វើអាចនឹងមានកម្រិតទាប។ នៅ តាមកន្លែងទាំងនោះ ប្រជាពលរដ្ឋក្រីក្រ ភាគច្រើនធ្វើការច្រើនម៉ោង ក៏ប៉ុន្តែមិនបំពេញសេចក្តីត្រូវការចុងក្រោយ របស់ខ្លួនបានទេ។ ហើយការរំលោភបំពានលើសិទ្ធិជាមួលដ្ឋានគឺជារឿងធម្មតា។ ដូច្នេះ គុណភាព ព្រមទាំង ចំនួនការងារគឺមានសារៈសំខាន់ណាស់។

របាយការណ៍នេះ ដាក់ចេញនូវយុទ្ធវិធីមួយដែលមានបីដំណាក់កាល ដើម្បីជួយរដ្ឋាភិបាលនានា ឆ្លើយតបទៅ នឹងទិសដៅទាំងនេះ៖

  • ទីមួយ មូលដ្ឋានគ្រឹះដ៏រឹងមាំ (ដែលរួមបញ្ចូលទាំងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាស ជំនួញដែល អំណោយផលធនធានមនុស្ស និងវិធាននៃច្បាប់) ត្រូវតែមានជាស្រេច។
  • ទីពីរ គោលនយោបាយការងារមិនគួរក្លាយជាឧបសគ្គចំពោះការបង្កើតការងារទេ។ គោលនយោបាយ ទាំងនេះក៏គួរតែផ្តល់នូលលទ្ធភាពផងដែរក្នុងការទទួលបាននូវសម្លេង និងការការពារពីសង្គមដល់ជន ដែលងាយរងគ្រោះបំផុត។
  • ទីបី រដ្ឋាភិបាលនានាគួរតែកំណត់ឲ្យបានច្បាស់ថាតើការងារប្រភេទណាដែលរួមចំណែកច្រើន ជាងគេ បំផុតដល់ការងារអភិវឌ្ឍទៅតាមបរិបទជាក់លាក់របស់ប្រទេសនីមួយៗ និងលុបបំបាត់ ឧបសគ្គនានា ចំពោះការបង្កើតការងាររបស់វិស័យឯកជន។

ការយល់ដឹងអំពីបញ្ហាប្រឈមការងារជាក់លាក់សម្រាប់តំបន់ឬប្រទេសជាក់លាក់មួយគឺជារឿងសំខាន់។ ភាព ខុសគ្នានៃរចនាសម្ព័ន្ធការងារនៅទូទាំងតំបន់ រវាងយេនឌ័រ និងរវាងក្រុមអាយុ កំពុងតែមានផលប៉ះពាល់។  ឧទាហរណ៍ កម្មករ ៦នាក់ក្នុងចំណោម ៧នាក់ នៅអឺរ៉ុបបូព៌ានិង អាស៊ីកណ្តាលគឺជាអ្នកធ្វើការដើម្បីប្រាក់ខែ ក៏ ប៉ុន្តែកម្មករ ៤នាក់ក្នុងចំណោម៥នាក់ នៅអាហ្រ្វិក អនុតំបន់សាហារ៉ា គឺជាកសិករដែលធ្វើការឲ្យខ្លួនឯង។ ស្រ្តីច្រើនជាងបុរស ធ្វើការដែលគ្មាន ប្រាក់ខែ នៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ចំណែកឯនៅក្នុងបណ្តា ប្រទេសដែលមានប្រាក់ចំណូលមធ្យមវិញ ស្រី្តទំនងជាធ្វើជាកម្មករដែលមានប្រាក់ខែ ទោះបីជាពួកគេទទួលបានប្រាក់ខែទាបជាងបុរសក៏ដោយ។

អាទិភាពនានារបស់គោលនយោបាយមានលក្ខណៈខុសគ្នានៅក្នុងប្រទេសកសិកម្មនិងនៅក្នុងប្រទេសឧស្សហកម្ម។ការបង្កលក្ខណៈឲ្យការធ្វើកសិកម្មជាលក្ខណៈគ្រួសារឲ្យកាន់តែទទួលបានផលច្រើនគឺជាកត្តាសំខាន់នៅ ក្នុង ករណីទីមួយ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ទំនាក់ទំនង ការតាំងទីលំនៅនិងផែនការអភិវឌ្ឍទីក្រុង ដែលមានលក្ខណៈល្អប្រសើរ ជាងមុនគឺជាកត្តាសំខាន់នៅក្នុងករណី ទីពីរ។ បញ្ហាប្រជាសាស្រ្តក៏ដូច្នោះដែរ។ នៅអាហ្រ្វិកអនុតំបន់សាហារ៉ា មានយុវជនចំនួន ១០លាននាក់ ពេញកម្លាំងបម្រើការងាររៀងរាល់ឆ្នាំ ក៏ប៉ុន្តែ នៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូល មធ្យម ចំនួនប្រជាជនមានអាយុចាស់ជាងនេះ ហើយនៅក្នុងប្រទេសមួយចំនួនកម្លាំងពលកម្មមាន ចំនួនតិច។ ជំនាញនិងការលុបបំបាត់ឱកាសក្នុងការឈានចូលទីផ្សារនិងទទួលបានការងារ ចាំបាច់ត្រូវតែដោះស្រាយបញ្ហាអត់ការងារធ្វើរបស់យុវជន។ ក៏ប៉ុន្តែ គេត្រូវការជាចាំបាច់នូវជីវិតធ្វើការងារកាន់តែយូរនិងការការពារពីសង្គមដែលអាចទទួលបាននៅពេលដែលគេមានអាយុកាន់តែ ចាស់ទៅ។

ការផ្តោតការយកចិត្តទុកទៅលើលក្ខណៈសំខាន់ៗនៃប្រភេទប្រទេសផ្សេងៗគ្នា អាចជួយកំណត់បាន កាន់តែ ច្បាស់លាស់ថែមទៀតអំពីប្រភេទនៃការងារដែលនឹងចូលរួមចំណែកធំធេងបំផុតដល់ ការអភិវឌ្ឍនៅក្នុងករណីនីមួយៗ។ ការផ្តោតការយកចិត្តទុកដាក់នេះរួមបញ្ចូលទាំងការវិភាគ លើការដោះដូរទំនិញដែលមានសក្តនុពល រវាងបទដ្ឋានរស់នៅ ផលិតភាព និងរចនាសម្ព័ន្ធសង្គម នៅក្នុងបរិបទជាក់លាក់មួយ។ វាផ្តល់នូវសញ្ញាណជាច្រើនអំពីឧបសគ្គនានា ចំពោះការបង្កើតការងារ និងជាចុងក្រោយ អាទិភាពនានាសម្រាប់អ្នកតាក់តែងគោលនយោបាយ នៅពេលដែលពួកគេកំណត់ឃើញអំពីកត្តា រារាំងដែលសំខាន់បំផុតចំពោះការបង្កើតការងារ និង ពីវិធីដោះស្រាយបញ្ហាទាំងអស់នេះ។

អ្នកតាក់តែងគោលនយោបាយគួរតែដោះស្រាយបញ្ហប្រឈមទាំងនេះដោយឆ្លើយនូវសំណួរទាំងនេះដូចជា៖ តើប្រទេសនានាគួរតែបង្កើតនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួន ជុំវិញអំពីការរីកលូតលាស់ ឬគួរតែផ្តោតការយកចិត្តទុកដាក់លើការងារ? តើសហគ្រិនអាចត្រូវបាន គេគាំទ្រដែរឬទេ ជាពិសេស ក្នុងចំណោមសហគ្រាសខ្នាតតូចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ នានា ឬមួយក៏សហគ្រិនទាំងនេះកើតដោយឯកឯង? តើការវិនិយោគកាន់តែ ច្រើនឡើងលើ វិស័យអប់រំនិងការបណ្តុះបណ្តាលជាលក្ខខណ្ឌតម្រូវដាច់ខាតដែលនាំឲ្យមានការងារធ្វើដែរឬទេ ឬ តើជំនាញអាចត្រូវបានបង្កើតឡើងតាមរយៈការងារដែរឬទេ? ក្នុងកំឡុងពេល មានវិបត្តិនិងក្នុងពេលមានការ ផ្លាស់ប្តូររចនាសម្ព័ន្ធ តើការងារ ព្រមទាំងកម្មករគួរតែត្រូវបាន ការពារដែរឬទេ?

របៀបវារៈការងារនៅតាមប្រទេស ត្រូវបានផ្សាភ្ជាប់ដោយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរនៃការងារ។ គោលនយោបាយសម្រាប់ការងារនៅក្នុងប្រទេសមួយអាចមានឥទិ្ធពល លើប្រទេសដទៃទៀត ទាំងវិជ្ជមាននិងអវិជ្ជមាន។ របាយការណ៍នេះបានរកឃើញអំពីយន្តការសម្របសម្រួលអន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងធ្វើចំណាកស្រុកទ្វេភាគី អាចបង្កើនផលបះពាល់វិជ្ជមាននិងកាត់បន្ថយផល ប៉ពាល់អវិជ្ជមាន។

លោក រ៉ាម៉ា បានមានប្រសាសន៍ថា «ដើម្បីបង្កើតការងារនៅក្រៅទីប្រជុំជន យើងចាំបាច់ត្រូវការ នូវទិន្នន័យដែលអាចជឿទុកចិត្តបានថ្នាក់កម្រិប្រទេសផងដែរ ដែលត្រូវបានប្រមូលពីគ្រប់ទិសទី និងគ្របដណ្តប់ច្រើន ជាងការងារនៅទីក្រុងឬការងារក្នុង វិស័យផ្លូវការ។»

ក្រុមធនាគារពិភពលោកគាំទ្រកំណើនការងារតាមរយៈបណ្តាញគាំទ្រ ពីរធំៗរបស់ខ្លួនក្នុងការគាំទ្រដល់ពិភព-លោក​ដែលកំពុងអភិវឌ្ឍ​ (បណ្តាញទាំងពីរនេះគឺធនាគារអន្តរជាតិសម្រាប់ការស្តារឡើង វិញនិងការអភិវឌ្ឍ (IBRD) និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ព្រមទាំងតាមរយៈ IFC និងទីភ្នាក់ងារធានារ៉ាប់រងវិនិយោគទុន​​  ពហុភាគី។ ជំនួយឧបត្ថម្ភកើតមានក្នុងទ្រង់ទ្រាយជាការផ្តល់នូវយោបល់អំពីគោលនយោបាយ ការគាំទ្រដល់ការ ​អភិវឌ្ឍវិស័យឯកជន បូករួមទាំងប្រាក់កម្ចី​ និងកម្មវិធីនានាដើម្បីជំរុញដល់់ការអភិវឌ្ឍនគរូបនីយកម្ម ហេដ្ឋារចនា​សម្ព័ន្ធ និងធនធានមនុស្ស (រួមបញ្ចូលទាំងការការពារពីសង្គម)។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង វ៉ាស៊ីនតោន
Merrell Tuck-Primdahl
ទូរស័ព្ទ: (202) 473-9516
mtuckprimdahl@worldbank.org
សម្រាប់ សំណើសុំផ្សព្វផ្សាយ
Natalia Cieslik
ទូរស័ព្ទ: (202) 458-9369
ncieslik@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2013/080/DEC

Api
Api

Welcome