col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ការវិនិយោគលើការសន្សំថាមពលឧស្សាហកម្ម និងការងារ

ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ — ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល កំណើនប្រកបដោយចីរភាព និងការបង្កើតការងារ ធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តគម្រោងថ្មីមួយ៖ គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា (Sustainable Energy Transition Project) ។

គម្រោងនេះនឹងជួយកម្ពុជាក្នុង​ការ​ធ្វើ​អន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចបៃតង តាមរយៈការគាំទ្រ​ហិរញ្ញប្បទានជាឥណទាន​ចំនួន ១១០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក រួមជាមួយជំនួយឥតសំណង ៥ លានដុល្លារអាម៉េរិក ពីកម្មវិធីជំនួយគ្រប់គ្រងវិស័យ​ថាមពល (ESMAP)។ ការវិនិយោគនេះ នឹង​ផ្តល់​​​​អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អគ្គិសនី, ស្ថាប័នសាធារណៈ, សហគ្រាសឧស្សាហកម្ម, អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ, អ្នកផ្តល់សេវាកម្ម, និងអ្នកផ្គត់ផ្គង់ឧបករណ៍ប្រសិទ្ធភាពថាមពល ដោយបង្កើតការងារកាន់តែច្រើន និងប្រសើរជាងមុននៅក្នុងវិស័យនេះ។

លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា «កម្ពុជា​ទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់អគ្គីសនីគួរឲ្យកត់សម្គាល់។ ដោយការពង្រឹងបណ្តាញអគ្គិសនី និងជួយឲ្យអាជីវកម្មប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពប្រសើរឡើង គម្រោងនេះនឹងជួយគាំទ្រការប្រែប្រួលទៅរកថាមពលស្អាត ដែលនឹងជួយការពារសេដ្ឋកិច្ចពីភាពប្រែប្រួលតម្លៃថាមពលនៅលើពិភពលោក ជំរុញឱ្យកំណើន បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតការងារដែលមានគុណភាព។

តម្រូវការអគ្គិសនីរបស់ប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងស្តង់ដាជីវភាពកើនឡើង។ បច្ចុប្បន្ន លទ្ធភាពទទួលបានអគ្គិសនីបានគ្រប​ដណ្តប់​ស្ទើរពេញផ្ទៃ​ប្រទេសហើយ​​ ប៉ុន្តែ​បញ្ហាប្រឈមថាមពលបន្ទាប់របស់កម្ពុជា គឺការធ្វើឱ្យបណ្តាញថាមពលកាន់តែអាចទុកចិត្តបាន មានតម្លៃសមរម្យ ធន់ និងកាន់តែស្អាត។ គម្រោងនេះគឺជាដំណាក់កាលទី ៧ នៃ អភិក្រម​កម្មវិធីពហុដំណាក់កាលបង្កើនល្បឿនអន្តរកាលថាមពលប្រកបដោយនិរន្តរភាព (MPA) នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍ថា៖ «ឈរលើគោលការណ៍ ថាមពល​ស្អាត, មានតម្លៃសមរម្យ, អាចទុកចិត្តបាន និង​សមធម៌ (CARE) កម្ពុជា​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​អន្តរកាល​ថាមពល​ដែល​មាន​ភាពត្រឹមត្រូវ ដែល​ជួយ​ដល់​ប្រជាជន, អាជីវកម្ម និង​ការអភិវឌ្ឍជាតិ​យូរអង្វែង។»

Contacts

ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
ភ្នំពេញ

World Bank Media Relations

press@worldbank.org
+1 (202) 473-7660
ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn