col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content
videoType
dynamic-media
videoDmUrl
https://delivery-p136806-e1377785.adobeaemcloud.com/adobe/assets/urn:aaid:aem:59b8a5d9-b7a7-4441-9034-278ffc34ec75/play?assetname=CEU_June2026.mp4
keyFrameImage
timestamp

01:49 Tom Toi manika polkasikung

01:54 la kikla.

02:00 One.

02:49 compare.

03:31 a raza.

showAllTimestamps
no
transcript
Tom Toi manika polkasikung la kikla. One. compare. a raza.
showAllTranscripts
no
duration
PT4M40S
scene7File
worldbank/CEU_June2026
scene7Domain
https://worldbank.scene7.com/
scene7FileAvs
worldbank/CEU_June2026-AVS
title
CEU June2026
description
CEU June2026
showTimestampAndTranscript
no

ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ — របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ បើទុកជាការកើន​​ឡើងនៃថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជា ក៏ដោយ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដែល មានចំណងជើងថា ពុះពារឆ្លងវិបត្តិ (Navigating Shocks) បានរៀបរាប់លម្អិតអំពីការណ៍ដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានជះផលប៉ះទង្គិចរបស់តម្លៃប្រេងមកដល់កម្ពុជា ធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មរបស់​បណ្តា​ក្រុមហ៊ុនកើនឡើង ហើយជាលទ្ធផលធ្វើឱ្យពួកគេខ្វះលទ្ធភាពក្នុងការរក្សាការងារសម្រាប់ពលករ។

ស្ថានការណ៍ប្រឈមភ្លាមៗនេះ កើតឡើងចំពេលដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃប្រាក់ផ្ញើពីក្រៅប្រទេស បន្ទាប់ពីពលករចំណាកស្រុកជិតមួយលាននាក់បានវិលត្រឡប់ចូលប្រទេសវិញ។ ជាមួយគ្នានេះ អតិផរណាបានកើនឡើងដល់ ៥,៨ ភាគរយ នៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលប៉ះទង្គិចខ្លាំងមែនទែនលើ​គ្រួសារដែលមានប្រាក់ចំណូលទាប។ តាមការប៉ាន់ប្រមាណ គ្រាន់តែការកើនឡើង ១០ ភាគរយ នៃតម្លៃប្រេងឥន្ធនៈ អាចនឹងធ្វើឱ្យ​ភាពក្រីក្រកើនអត្រា​ចំនួន ១,៤ ពិន្ទុភាគរយ។

ផ្ទុយទៅនឹងការប្រឈមទាំងនេះ ការវិនិយោគផ្ទាល់ពីបរទេសបានឡើងដល់ ៥,១ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០០ ០០០ ការងារ ហើយតាមរយៈនេះវាបានផ្តល់ឱកាសការងារសំខាន់ៗច្រើន សម្រាប់​កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកពីប្រទេសថៃវិញ។ ការនាំចេញទំនិញក៏នៅរឹងមាំផងដែរ ដោយកើនឡើងបាន​ ១៧,៧ ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ កំណើនផលិតផលក្នុងស្រុក​សរុបពិតប្រាកដត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ខ្លួនបាននៅចំពោះមុខសភាពការណ៍ប៉ះទង្គិចច្រើនយ៉ាងក្នុងពេលដំណាលគ្នា ប៉ុន្តែនៅតែបង្ហាញនូវភាពធន់ទ្រាំ ដែលអាចរក្សាបានតាមរយៈវិធានការគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

លោកស្រីបានបន្ថែមទៀតថា៖ “តាមការព្យាករ ចំណែកនៃចំនួនប្រជាជនក្នុងវ័យធ្វើការនឹងឡើងដល់កំពូលនៅប្រហែលក្នុងឆ្នាំ ២០៤៣ អាស្រ័យហេតុនេះ ១៥ឆ្នាំ ទៅ ២០ ឆ្នាំខាងមុខ គឺជារយៈពេលមួយដ៏មានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់កម្ពុជា។ ការវិនិយោគទៅលើប្រជាជន — លើការអប់រំ លើការងារ លើក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនថ្មីៗ — គឺជាកត្តាដែលនឹងប្រែក្លាយកាលានុវត្តភាពផ្នែកប្រជាសាស្ត្ររបស់កម្ពុជា ឱ្យទៅជាឧត្តមភាពប្រកួតប្រជែងដ៏អស្ចារ្យបំផុតរបស់ខ្លួន។»

របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យមានការឆ្លើយតបគោលនយោបាយពហុវិស័យមួយ ដែលផ្តោតលើការគាំ​ពាររបរចិញ្ចឹមជីវិត និងគាំទ្រដល់ការបង្កើតការងារ ដំណាលគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលពង្រឹងភាពប្រកួតប្រជែង និងផលិតភាព។ ។ សម្រាប់រយៈពេលខ្លី របាយការណ៍ស្នើឱ្យមានការផ្តល់សាច់ប្រាក់តាមគោលដៅ និងមានពេលវេលាកំណត់ ដល់គ្រួសារងាយរងគ្រោះ ជំនួសឲ្យការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈជាទូទៅ។ របាយការណ៍ក៏បញ្ជាក់ផងដែរអំពីការកៀរគរប្រាក់ចំណូលក្នុងស្រុក ដើម្បីបន្ត និងពង្រីកការវិនិយោគដ៏សំខាន់លើសុខភាព ការអប់រំ និងការគាំពារសង្គម។ ដើម្បីបន្ធូរបន្ថយសម្ពាធលើការងារនៅជនបទ ការបង្កើនល្បឿនសម្រាប់ការនាំចូលជីឱ្យបានឆាប់រហ័ស និងការលើកកម្ពស់ការធ្វើកសិកម្មដែលសន្សំសំចៃប្រេងឥន្ធនៈ នឹងជួយឱ្យកសិកររក្សាបានផលិតភាព និងរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ។

ជំពូកផ្តោតពិសេសលើ ការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា និងមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ (Cambodia’s Demographic Transition and the Road to Vision 2050) សង្កត់ធ្ងន់លើភាពបន្ទាន់នៃការបង្កើតការងារដែលមានគុណភាព ក្នុង​ពេល​ដែលកាលានុវត្តភាពផ្នែកប្រជាសាស្ត្រចាប់ផ្តើមរួមតូច។ តាមរយៈការកសាងមូលធនមនុស្ស, បង្កើនផលិត​ភាព និងគាំទ្រវិស័យដែលមានសក្តានុពលការងារខ្លាំង នៅតែជាគន្លឹះអាទិភាព ស្របពេលដែលការធ្វើឱ្យសេដ្ឋកិច្ចផ្នែកថែទាំមនុស្ស​មានលក្ខណៈជាផ្លូវការ និងគោលនយោបាយចំណាកស្រុកកម្លាំងពលកម្មជាយុទ្ធសាស្ត្រ អាចបើកឱកាសកម្លាំងការងារជាស្រ្តីចូលរួម និងភ្ជាប់កម្មកររបស់កម្ពុជាទៅក្នុងតំបន់ទៀតផង។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ពីរដងក្នុងមួយឆ្នាំរបស់ធនាគារពិភពលោក។

Contacts

ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
ភ្នំពេញ

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយធនាគារពិភពលោក

press@worldbank.org
+1 (202) 473-7660
នៅទីក្រុងវ៉ាស៊ីនតោន៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn