col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

វ៉ាស៊ីនតោន ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ — ការខ្វះខាតនូវ​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន និងសមត្ថភាព​ឡូហ្ស៊ីស្ទិកដែល​មានភាពធន់ នៅតែ​ជា​ឧបសគ្គ​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុង​តំបន់​នៃ​ប្រទេស​កម្ពុជា។ នៅ​ក្នុង​គោលដៅ​ជួយដោះស្រាយបញ្ហាប្រឈម​ទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារ​ពិភពលោក​ នៅថ្ងៃនេះ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រម​កម្មវិធីពហុបំណង​ (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុង​ប្រទេស​កម្ពុជា (CRCI) ដែល​មានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ដំណាក់កាលទីមួយ ដែលមានតម្លៃ ១៥០ លានដុល្លារអាម៉េរិក​ នឹងធ្វើឱ្យ​ប្រសើរឡើងនូវការតភ្ជាប់ផ្លូវ​ដឹកជញ្ជូនដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃ​ហាយវ៉េអាស៊ី ២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។

កម្មវិធីនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១,៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ តាមរយៈការកែលម្អស្ថានភាពផ្លូវ និងប្រព័ន្ធឡូហ្ស៊ីស្ទិក, កម្មវិធី CRCI មានគោលបំណងគាំទ្រដល់​ការបង្កើតការងារ, ពង្រីកលទ្ធភាព​រក​បាន​ទីផ្សារ និងសេវាកម្ម, និងជំរុញការ​វិនិយោគឯកជនក្នុងវិស័យដូចជា ឡូហ្ស៊ីស្ទិក, កសិឧស្សាហកម្ម, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍ថា៖ «កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនរបស់យើង អាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បាន​កាន់​តែល្អ​ជាងមុន»។ ឯកឧត្តមរដ្ឋមន្រ្តីពោលបន្ថែមទៀតថា៖ «ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ​​ Asian Highway 21 មិនត្រឹមតែធ្វើឱ្យ​ការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃ​ផ្នែក​​ឡូហ្ស៊ីស្ទិក, កាត់បន្ថយថ្លៃដឹកជញ្ជូន, និងអនុញ្ញាតឲ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅ​ក្នុងស្រុក និងឆ្លងព្រំដែនផងដែរ។»

ផ្លូវ AH21 ជា​ការ​​តភ្ជាប់សំខាន់ពីកើតទៅលិចរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ខេត្តភាគឦសាននៃកម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុង​តំបន់។ ដំណាក់កាលទីមួយនៃកម្មវិធីនេះ​ នឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយ​ចំនួន​ ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក​ និងការជួយសម្រួលដល់​ពាណិជ្ជកម្ម។ ដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេស​សល់ប្រវែង ១៤៥ គីឡូម៉ែត្រ, ពង្រីកការគាំទ្រការ​សម្រួល​ពាណិជ្ជកម្ម, និងបង្កើនលទ្ធភាព​ធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះ​កំពុងខិតខំ​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកប​ដោយ​បរិយាបន្ន​ និងការងារដែលមានគុណភាព»។ លោកស្រី​ថ្លែងបន្ថែមទៀតថា៖ «តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែក​ឡូហ្ស៊ីស្ទិក, កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,៦ លាននាក់ និងជួយ​ជំរុញការ​វិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់​ត្រជាក់, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍។»

Contacts

ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
ភ្នំពេញ

Geetanjali Chopra

gchopra@worldbank.org
+1 202 288 9029
នៅទីក្រុងវ៉ាស៊ីនតោន៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn