col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

កិច្ចការគាំទ្រយ៉ាងស្វាហាប់ដល់ប្រជាជន និងក្រុមហ៊ុន និងកំណែទម្រង់ស៊ីជម្រៅ គឺជាការចាំបាច់សម្រាប់ធានាឱ្យមានការងារ និងកំណើន។

វ៉ាស៊ីនតោន ឌីស៊ី, ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) កំពុងថមថយនៅឆ្នាំ២០២៦ ដោយសារវិបត្តិក្រៅប្រទេស ដោយយោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ច EAP របស់ក្រុមធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃនេះ។

តាមការព្យាករ កំណើនក្នុងតំបន់នឹងថយចុះមកត្រឹម ៤,២% ក្នុងឆ្នាំ២០២៦ ពី ៥,០% ក្នុងឆ្នាំ២០២៥ នៅពេល​វិបត្តិ​ថាម​ពល​បង្កដោយ​ជម្លោះនៅមជ្ឈិមបូព៌ា ​បានធ្វើឱ្យផលប៉ះពាល់អវិជ្ជមាន ដែល​បណ្តាលមកពីរបាំងពាណិជ្ជកម្មខ្ពស់, ភាពមិនប្រាកដ​ប្រជា​នៃ​គោលនយោបាយសកល និងការលំបាកផ្នែកសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ កាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត។

កំណើនសេដ្ឋកិច្ចរបស់​ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ ត្រូវបានគេព្យាករថានឹងថយចុះពី ៥.0% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ៤,២% ក្នុងឆ្នាំ២០២៦ និង ៤,៣% ក្នុងឆ្នាំ២០២៧។ ការធ្លាក់ចុះនេះ គឺមកពីតម្រូវការក្នុង​ស្រុកខ្សោយ និង​បញ្ហា​ប្រឈមនៃវិស័យអចលនទ្រព្យនៅតែបន្តកើតមាន ហើយការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក​ធ្វើឱ្យកំណើន​នៃការ​នាំចេញរបស់​ចិន​ថយចុះដែរ​។ កំណើននៅតាមប្រទេសដទៃទៀតក្នុង​តំបន់នឹងថយចុះមកត្រឹម ៤,១% ក្នុងឆ្នាំ២០២៦ ហើយត្រូវបាន​ព្យាករថា​នឹងងើបឡើងវិញមកត្រឹម ៥,០% ក្នុងឆ្នាំ២០២៧ ក្នុងករណីដែល​ភាពតានតឹងផ្នែកភូមិសាស្ត្រ​នយោបាយបាន​ធូរ​ស្រាល និង​ភាព​មិនប្រាកដប្រជាលែងមានតទៅទៀត។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មាន​ប្រសាសន៍​ថា៖ «កំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែបន្តមានដំណើរការល្អជាងប្រទេសភាគច្រើននៅលើពិភពលោក សូម្បីតែនៅ​ពេលដែលមានភាពមិនប្រាកដប្រជាច្រើន​ក៏ដោយ។ យ៉ាងណាក្តី ដើម្បីរក្សា​កម្រិតកំណើនឱ្យថេរបាន វា​ទាមទារឱ្យបណ្តា​ប្រទេសក្នុងតំបន់​ហ៊ានដោះស្រាយ​បញ្ហាប្រឈមខាងរចនាសម្ព័ន្ធ និងចាប់យកឱកាសនៃយុគសម័យឌីជីថល ដើម្បីបង្កើនផលិតភាព និងបង្កើតការងារបន្ថែមទៀត។»

ផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាមានកម្រិត​ខុសគ្នា អាស្រ័យទៅតាមការពឹងផ្អែករបស់ប្រទេសនីមួយៗទៅ​លើការនាំ​ចូល​ថាម​ពល, ភាពងាយរងគ្រោះដែលមានស្រាប់ និងភាពបត់បែននៃគោលនយោបាយសេដ្ឋកិច្ច។ បើសិន​ជា​ជម្លោះកាន់តែអូស​បន្លាយ និងមានសន្ធឹកកាន់តែខ្លាំង​ឡើង វានឹងអាចបង្កើនភាពលំបាកផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ធ្វើឱ្យកំណើនក្នុងតំបន់ធ្លាក់ចុះ។ កាលណា​តម្លៃ​ប្រេងឥន្ធនៈកើនឡើង ៥០% វាអាចនាំឱ្យគ្រួសារ​នៅ​ក្នុង​តំបន់​ខាតបង់ប្រាក់ចំណូលក្នុងកម្រិត​ពី ៣ ទៅ ៤%។ ក្នុងន័យនេះ ការគាំទ្រតាម​គោលដៅ — ទាំងសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ និងសហគ្រាសធុនតូច និងមធ្យម — អាចជួយ​សម្រាល​ការ​លំបាក​របស់​អ្នក​ដែល​ខ្វះខាតបំផុត ដោយមិនធ្វើឱ្យប៉ះពាល់​ខ្លាំងដល់បន្ទុក​ថវិការរបស់រដ្ឋប៉ុន្មានទេ។

លោក Aaditya Mattoo នាយកស្រាវជ្រាវនៃក្រុមធនាគារពិភពលោក មានប្រសាសន៍ថា៖​ «ភាពធន់ដែលតំបន់នេះមានកន្លងមក​គឺមានភាពស្វិតស្វាញគួរឱ្យកត់សម្គាល់ ប៉ុន្តែការលំបាកក្នុង​ពេល​បច្ចុប្បន្នអាចបង្កើនភាពតានតឹងផ្នែកសេដ្ឋកិច្ច និងរារាំង​ដល់​កំណើនផលិតភាព។ អន្តរាគមន៍គាំទ្រជាក់លាក់ដល់ប្រជាជន និងក្រុមហ៊ុន អាចជួយ​រក្សាការងារបាននៅក្នុងពេលចំពោះមុខ ហើយការ​បន្តធ្វើ​កំណែទម្រង់រចនាសម្ព័ន្ធដែលជាប់គាំង អាចជំរុញកំណើនឱ្យស្ទុះឡើងវិញនៅពេលអនាគត។»

របាយការណ៍នេះបានរកឃើញ​ថាការនាំចេញ និងការវិនិយោគទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានសន្ទុះ​កើន​ឡើង ជា​ចំណុចលេចធ្លោមួយ​នៅឆ្នាំ២០២៥ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី, ថៃ និងវៀតណាម។ បញ្ញា​សិប្បនិម្មិត ក៏អាចនាំ​ឱ្យមាន​កំណើនផលិតភាពខ្ពស់ជាងមុនផងដែរ ប៉ុន្តែការទទួលយកបច្ចេកវិទ្យានេះនៅក្នុងតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក នៅមានកម្រិតតិចតួច​នៅឡើយ ​ដោយសារតែគម្លាតក្នុងការតភ្ជាប់ និងជំនាញ។ មានតែ ១៣ ទៅ ១៧% នៃក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពហុជាតិ​នៅក្នុង​ប្រទេសចិន និងថៃ ប៉ុណ្ណោះ ដែលប្រើប្រាស់បញ្ញា​សិប្បនិម្មិត ដែលស្មើនឹងមួយភាគបីនៃសមាមាត្រនៅក្នុងប្រទេសឧស្សាហកម្មជឿនលឿន។

ការផ្តោតសំខាន់ពិសេសរបស់របាយការណ៍ បង្ហាញថា ក្នុងកាលៈទេសៈជាក់លាក់ គោលនយោបាយឧស្សាហកម្មអាចជួយតំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ក្នុង​ការ​ជំរុញកំណើន និងបង្កើតការងារដែលមានផលិតភាពកាន់តែច្រើន។ ការគាំទ្រតាម​គោលដៅ​សម្រាប់​ឧស្សាហកម្មជាក់លាក់នៅក្នុងសាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី និងថ្មីៗនេះ នៅ​ប្រទេសវៀតណាម កំពុង​ដំណើរការទៅមុខ​ ពីព្រោះ​ប្រទេសទាំងនេះបានធ្វើឱ្យប្រសើរឡើងនូវ​មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ពួកគេ​ — ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ស្ថាប័ន​និយតកម្ម — និងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគ កាន់តែមានភាពប្រសើរឡើង។

ការគាំទ្រដល់ក្រុមហ៊ុននានានៅតាមប្រទេសដទៃទៀតមិនសូវ​មានប្រសិទ្ធភាព ឬមិនសូវមានប្រសិទ្ធផលទេ ដោយសារត្រូវ​ជម្នះ​​ឧបសគ្គ​ច្រើន ដែលបង្កដោយមូលដ្ឋានទន់ខ្សោយ និងកិច្ច​គាំពារជាប្រចាំ ជាពិសេសនៅក្នុងផ្នែក​សេវាកម្ម។

Contacts

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ធនាគារពិភពលោក

press@worldbank.org
+1 202 473 7660
នៅទីក្រុងវ៉ាស៊ីនតោន

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn