col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ — តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុង​ស្ថិតនៅលើ​ចំណុច​ផ្លូវបំបែកមួយ ដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង មាន​ការកើនឡើង​ខ្លាំង​ ​គំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល​ និងធ្វើ​ឱ្យប្រាក់ចំណូលនៅទ្រឹង​កើនលែងរួច។ របាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែល​មាន​ឈ្មោះថា អនាគតដែលមានសុខភាពល្អ៖ ការថែទាំសុខភាពបឋម និងការរីករាលដាលនៃជំងឺរ៉ាំរ៉ៃនៅតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បង្ហាញថា កំណែទម្រង់បន្ទាន់ក្នុងការថែទាំសុខភាពបឋម អាចជួយតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុង​ការ​ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនេះ និងធានាបាននូវសុខភាពកាន់តែប្រសើរ អនាគតកាន់តែរីកចម្រើន សម្រាប់​ប្រ​ជាជន​ក្នុង​តំបន់​។

បើមើលពីជ្រុង​សេដ្ឋកិច្ច ការកែទម្រង់នេះ​ពិតជាមានប្រយោជន៍ណាស់ ព្រោះ​ការប៉ាន់ប្រមាណបាន​បង្ហាញថា ការថែទាំសុខភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក សម្រាប់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «ប្រព័ន្ធថែទាំសុខភាពបឋមដ៏រឹងមាំ នាំមកនូវ​អត្ថ​ប្រយោជន៍​ច្រើនជាងការការពារសុខុមាលភាពទៅទៀត។ មនុស្សមានសុខភាពល្អ រៀនបាន​កាន់តែច្រើន ធ្វើការកាន់តែមានផលិតភាព និងសន្សំ និងវិនិយោគបាន​កាន់តែច្រើន - ទាំងអស់​នេះ​ជា​អត្ថប្រយោជន៍ដែលជួយប្រទេសក្នុង​ការ​ពង្រីកឱកាស កសាងមូលធនមនុស្ស បង្កើតការងារ និងជំរុញឱ្យ​មាន​វិបុលភាពសម្រាប់​ទាំង​អស់​គ្នា​»។ លោក​មានប្រសាសន៍​បន្ថែម​ទៀត​ថា៖ «តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលរួមចំណែកក៏សំខាន់មួយនៃ​គោលដៅរបស់ធនាគារពិភពលោកក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យដល់ប្រជាជន ១,៥ ពាន់លាននាក់ ដល់​ឆ្នាំ ២០៣០។ កំណែទម្រង់នៃការថែទាំសុខភាពបឋម ដើម្បីដោះស្រាយបញ្ហាប្រឈមសុខភាពបន្ទាន់បំផុតនៅក្នុងតំបន់ នឹងមានសារៈសំខាន់ខ្លាំង​ដើម្បីជួយឱ្យ​សម្រេច​បាន​គោលដៅនោះ។»

ក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ បណ្តា​ប្រទេសក្នុង​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រេចបានសមិទ្ធផលផ្នែកសុខភាពបាន​ច្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ អត្រាមរណភាពក្រោមអាយុ ៥ឆ្នាំ​ បានធ្លាក់ចុះពី ៥៧ នាក់មកនៅត្រឹម ១៥​នាក់ ក្នុង ១ ០០០ កំណើតរស់ ហើយអាយុកាលរស់បានកើនពី ៦៨ ទៅ ៧៧ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ បើទុក​ជា​មនុស្សរស់បានអាយុវែងជាងមុន ពួកគេបាន​ចំណាយពេលជិតមួយទសវត្សរ៍រស់នៅ​ដោយ​មានសុខភាពមិនល្អ។ ទន្ទឹម​នឹង​ការ​វិវត្ត​ទៅមុខ​នូវ​វ័យរបស់ប្រ​ជា​ជន និងការពង្រីកនៃទីក្រុង បែបផែនរស់នៅដែលមានសុខភាពមិន​សូវល្អ ក៏កំពុងនាំឱ្យមានការកើនឡើងផង​ដែរនូវជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង ក្នុងចំណោមមនុស្សពេញវ័យ នៅក្នុងដំណាក់កាលនៃឆ្នាំដែល​ពួកមានផលិតភាពបំផុត ហើយ​តាម​រយៈនេះ ​វា​កាត់បន្ថយនូវ​ផលិតភាព និងបង្កើនថ្លៃចំណាយ​កាន់តែច្រើន​ទៅលើការទាំសុខភាព។

ការបង្ការ គឺជាខ្សែការពារទីមួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។ សេវាថែទាំសុខភាពបឋម - ដូចជាការពិនិត្យមើល, ការរកឃើញជំងឺទាន់ពេល និងការព្យាបាល - មានសារៈសំខាន់ណាស់សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ ដើម្បីកុំ​ឱ្យ​ប្រជាជន​ធ្លាក់​ខ្លួន​ឈឺត្រូវ​ចូល​មន្ទីរពេទ្យ​។​ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាច្រើន គ្រឹះស្ថានសេវា​ថែទាំសុខភាពច្រើន​នៅតែផ្តោតលើការព្យាបាល ជាជាងការបង្ការ​ទប់​ស្កាត់​។ ការយល់ដឹងអំពីហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅមានកម្រិតទាប ហើយមនុស្សជាច្រើនយល់ថាសេវាថែទាំសុខភាពបឋម នៅមិនទាន់គ្រប់គ្រាន់ទេ។ ជាលទ្ធផល វាធ្វើ​ឱ្យ​គ្រួសារ​ជា​ច្រើន​មិន​រវី​រវល់​ជា​មួយ​ការថែទាំនៅតាមគ្រឹះស្ថានសេវាថែទាំបឋម ឬមួយក៏ទៅមន្ទីរពេទ្យដោយផ្ទាល់តែម្តង​ ហេតុនេះ ​សេវា​ថែទាំសុខភាព​បឋមមិន​ត្រូវ​បាន​ប្រើ​ប្រាស់​​ឱ្យ​​ទាន់ពេលវេលា ហើយ​សេវាបង្ការក៏​មិនត្រូវ​បាន​ប្រើ​ប្រាស់​ឱ្យ​បាន​ពេញទំហឹងដែរ។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក មាន​ប្រសាសន៍ថា៖ «ការកែលម្អការថែទាំសុខភាពបឋមមានសារៈសំខាន់សម្រាប់កំណើនប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ តាមរយៈការវិនិយោគលើការបង្ការ​ ការចាប់​យកនវានុវត្តន៍​ និងការពង្រឹងសេវាសុខភាពកម្រិតសហគមន៍ បណ្តាប្រទេសនៅ​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹង​បង្កើតបាន​ឱកាសថ្មីៗសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃជីវភាពរបស់​ប្រជាជន​ នៅក្នុង​ទូទាំងតំបន់។»

របាយការណ៍នេះបានសង្កត់ធ្ងន់ថា កំណែទម្រង់ត្រូវតែស្របតាមសមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ប្រទេសនីមួយៗ ព្រមទាំងបរិបទនយោបាយផងដែរ។ របាយការណ៍​បាន​លើកឡើងនូវ​អនុសាសន៍ចំនួនបួន៖ ទីមួយ ការ​បំពាក់ឱ្យ​អ្នកផ្តល់សេវា ថែទាំសុខភាពបឋម នូវហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ និងជំនាញ ដើម្បីឆ្លើយតបទៅនឹង​ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង។ ទីពីរ កែលម្អគុណភាពនៃការថែទាំតាមរយៈការពិនិត្យតាមដាន​ និងផ្តល់រង្វាន់ដល់អ្នកផ្តល់សេវា ដើម្បីទទួលបានលទ្ធផលកាន់​តែ​ល្អ ថែមទៀត។ ទីបី ធ្វើឱ្យសេវាថែទាំសុខភាពបឋមមានតម្លៃសមរម្យ ឬឥតគិតថ្លៃតែម្តង ​សម្រាប់អ្នកមានប្រាក់ចំណូលទាប។ ជាចុងបញ្ចប់​ ជូនដំណឹង ជំរុញ និងលើកទឹកចិត្តប្រជាជនឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពកាន់តែល្អ រួមទាំងការស្វែងរកការថែទាំបង្ការជំងឺឈឺថ្កាត់ ផងដែរ។

(ទាញយករបាយការណ៍) Download the report

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.worldbank.org/eap
ធ្វើបច្ចុប្បន្នភាពតាមរយៈTwitter: @WB_AsiaPacific
សម្រាប់ឆានែលយូធូបរបស់យើង (YouTube)៖ www.youtube.com/worldbank

Contacts

World Bank Media Relations

press@worldbank.org
+1 (202) 473 7660
នៅក្រុងវ៉ាស៊ីនតោនឌីស៊ី

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn