col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content
videoType
embed-code
videoDmUrl
https://delivery-p136806-e1377785.adobeaemcloud.com/adobe/assets/urn:aaid:aem:e1c45a76-c294-4217-ad07-cb58299f28d1/play?assetname=Cambodia-Economic-Dec-2025.mp4
embedCode
<iframe src="https://worldbank.scene7.com/s7viewers/html5/VideoViewer.html?asset=worldbankprod/Cambodia-Economic-Dec-2025-AVS&config=/conf/global/settings/dam/dm/presets/viewer/WB-Player-with-Social-Sharing&serverUrl=https://worldbank.scene7.com/is/image/&contenturl=https://worldbank.scene7.com/is/content/&posterimage=worldbankprod/Cambodia-Economic-Dec-2025-AVS&videoserverurl=https://worldbank.scene7.com/is/content" width="100%" height="500" frameborder="0" allowfullscreen></iframe>
title
Cambodia-Economic-Dec-2025
keyFrameImage
https://worldbank.scene7.com/is/image/worldbank/Cambodia-Economic-Dec-2025-AVS
showTimestampAndTranscript
no
duration
174.391
scene7File
worldbankprod/Cambodia-Economic-Dec-2025
scene7Domain
https://worldbank.scene7.com/
scene7FileAvs
worldbankprod/Cambodia-Economic-Dec-2025-AVS

ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ — សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុង​ឆ្នាំ២០២៥នេះ ត្រូវបានព្យាករថានឹងមានកំណើន​ ៤,៨ ភាគរយ គឺធ្លាក់ចុះពី ៦ ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈម​ក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ​កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារ​សំខាន់ចាំបាច់ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើលថាតើ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុង​ទីផ្សារការងារ និងក្នុង​វិស័យទេសចរណ៍។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។លោកស្រីបន្ថែមទៀតថា៖«វិធានការការពារដ៏រឹងមាំ និង​កំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុង​មានមក​លើ​សេដ្ឋកិច្ច​។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែល​ទើបនឹង​វិល​ត្រឡប់​ចូល​ស្រុកវិញ គឺ​ជា​កិច្ច​ការ​ចាំបាច់​ណាស់​។ ជាមួយគ្នានេះ ការកែលម្អ​បរិយាកាសអាជីវកម្ម ការ​ជួយដល់​សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួល​សម្រាប់​អាជីវកម្ម​ចុះបញ្ជីផ្លូវការ គឺមាន​សារៈសំខាន់ណាស់ដើម្បី​ពង្រីកសក្តានុពល​កំណើន បង្កលក្ខណៈស្មើភាព​សម្រាប់​ការធ្វើ​អាជីវកម្ម​​ និងបង្កើតការងារដែលមានគុណភាពកាន់តែប្រសើរឡើង។»

កម្ពុជាបានមកដល់ដំណាក់កាលមានសម្ពាធខ្លាំង ដោយនាំមកជាមួយ​នូវ​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានទ្រនាប់ការពាររឹងមាំគួរសម។ ទុនបម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាចធានាការនាំចូលបានប្រមាណ ៧,៥ ខែ ខណៈដែលបំណុលសាធារណៈមានកម្រិតទាប គឺប្រហែល ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ អតិផរណានៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម ២,៧ ភាគរយក្នុងឆ្នាំនេះ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ២,៣ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើង ២៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំមុន ដែលជួយប៉ះប៉ូវដល់អតុល្យភាពនៅ​ខាងក្រៅបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រដ្ឋាភិបាលត្រូវបានរំពឹងថានឹងមិនកើនទេ​ ដោយសារតម្រូវ​ការប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរីកកាន់តែធំ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ របាយការណ៍បានលើកឡើងនូវ​វិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់​ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកដែលបាន​ត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។ កំណែទម្រង់រយៈពេលមធ្យម គួរតែ​ផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុង​ការធ្វើអាជីវកម្ម ការកែលម្អលទ្ធភាពឱ្យ​សហគ្រាសខ្នាតតូចអាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្មនិងភស្តុភារតាមរយៈឌីជីថលូបនីយកម្ម។

ជំពូកផ្តោតពិសេសស្តីពី «ការមើលស៊ីជម្រៅទៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ពិនិត្យមើលលក្ខណៈ និងសមិទ្ធកម្ម​នៃអាជីវកម្មក្រៅប្រព័ន្ធ ដែលមានចំនួនប្រហែល ៩០ ភាគរយនៃសហគ្រាសទាំងអស់ និង ៨៨ ភាគរយនៃការងារនៅកម្ពុជា។ ចំនួននេះសបញ្ជាក់ពីសារៈសំខាន់របស់អាជីវកម្ម​ក្រៅប្រព័ន្ធ និង​ការងារ​នៅ​តាម​អាជីវកម្ម​ទាំងនោះ ក្នុងការទ្រទ្រង់ប្រាក់ចំណូលគ្រួសារ និងគាំទ្រភាពធន់នៃសេដ្ឋកិច្ច ក្នុងពេល​មាន​​ការ​ប្រឈម​ថ្មីៗនេះ។

ការវិភាគរកឃើញថា ក្រុមហ៊ុនក្រៅប្រព័ន្ធ ជាមធ្យម មានផលិតភាពទាបជាងក្រុមហ៊ុនក្នុងប្រព័ន្ធ ២,៦ ដង។ ទោះជាយ៉ាងណាក៏ដោយ វិស័យក្រៅប្រព័ន្ធមានទិដ្ឋ​ភាពសម្បូរបែប រាប់តាំងពី «សហគ្រាសរកស៊ីត្រដាប​ត្រដួស (Survival Enterprises)» ដែលផ្តល់ជីវភាពជា​មូលដ្ឋានសម្រាប់គ្រួសារងាយរងគ្រោះ រហូតដល់ «សហគ្រាសមានសមិទ្ធកម្ម​ខ្ពស់ (High Performers)» ដែលអាចមានផលិតភាពស្មើ ឬលើសក្រុមហ៊ុនក្នុងប្រព័ន្ធ ហើយជួនកាលរកស៊ី​ប្រកួតប្រជែង ​នៅលើទីលានមួយ​ដែលមិនស្មើភាពគ្នា។

របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចគាំពារសង្គមសម្រាប់ម្ចាស់ «សហគ្រាសរកស៊ី​ត្រ​ដាប​ត្រដួស» ជួយអាជីវកម្មក្រៅប្រព័ន្ធដែលមានសក្តានុពលឱ្យរីកចម្រើន និងបង្កើនផលិតភាពរបស់ពួកគេ និងជួយអាជីវកម្មក្រៅប្រព័ន្ធដែលមានផលិតភាពខ្ពស់បំផុតឱ្យចូលក្នុងប្រព័ន្ធ តាមរយៈការបញ្ចុះថ្លៃចុះបញ្ជី ការពង្រីកសេវាកម្មឌីជីថល និងការផ្តល់ប្រការលើកទឹកចិត្តច្បាស់លាស់។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជាកម្រងរបាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក។

Contacts

Saroeun Bou

sbou@worldbank.org
855 12 414 088
Phnom Penh

World Bank Media Relations

press@worldbank.org
+1 (202) 473 7660

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn