col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ — ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ របាយការណ៍ថ្មីពីរដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃនេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។

លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយ​តាម​រយៈនេះ​ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។

របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀនក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance) បង្ហាញថា ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ថែម​ទៀត ក្នុង​ការ​ពង្រឹង​គុណភាព​នៃការ​បង្រៀន​នៅ​តាម​សាលា។ ទោះបី​ជា​​​​ប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់បានលើកទឹកចិត្តសិស្សដែលរៀនចប់​​វិទ្យាល័យ​ជា​មួយ​ពិន្ទុល្អបំផុតឱ្យមក​ចូល​រួមក្នុងវិជ្ជាជីវៈនេះ ក៏ពិតមែន​ ជាក់ស្តែង​នៅក្នុង​ថ្នាក់​រៀន ការអនុវត្តការបង្រៀន ឬចំ​ណេះ​ដឹងមុខវិជ្ជា ​​មិន​ទាន់មានការកែលម្អប្រសើរនៅឡើយទេ។ របាយការណ៍នេះកត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សាជាច្រើននៅ​តែបន្តធ្វើការងារក្រៅ ​ ដែលជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​នៅសល់​ពេល និងថាមពលកាន់​តែ​តិចតួច​​​សម្រាប់បង្រៀនសិស្សរបស់​ខ្លួន​។

ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវឱ្យបង្កើនការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ​។ ជាមួយ​នឹង​ការ​រំពឹងទុក​ថា​នឹង​មាន​គ្រូបង្រៀនថ្មីជាច្រើនចូលប្រឡូកនៅ​ក្នុងវិជ្ជាជីវៈនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជា​ឱកាសមួយ​ដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មីដែលមានគុណភាពខ្ពស់ហើយ​។

របាយការណ៍មួយទៀតក្រោម​ចំណងជើង «ម៉ោងបង្រៀន និងការរៀនរបស់សិស្ស៖ តើកម្ពុជាអាចកែលម្អលទ្ធផលសិក្សាបានដែរឬទេ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សា?» (Instruction Time and Student Learning: Can Cambodia Improve Learning Outcomes by Introducing Full-day Lesson Schedules in Primary Schools?) បាន​ឱ្យ​ដឹង​ថា បើទុកជា​សា​លារៀន​នៅ​កម្ពុជា​បានចែក​ពេល​ក្នុង​ថ្នាក់រៀន​យ៉ាងច្រើន​រួចទៅហើយ​សម្រាប់​មុខ​វិជ្ជា​អក្ខរកម្ម និង​លេខនព្វន្ត ក៏ដោយ ក៏សិស្ស​មួយចំនួនធំ​នៅតែ​ត្រដាបត្រដួស​ក្នុង​ការ​រៀន​​ជំនាញ​ទាំងនេះ នៅឡើយ​។

ផ្អែក​លើ​បទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យ​ចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀនក្រៅពេលឈប់សម្រាក​ផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សា។ ក្នុង​ករណី​ដែល​ក្រសួងអប់រំ យុវជន និងកីឡា សម្រេច​ពង្រីកពេល​ការសិក្សាពេញមួយថ្ងៃ នៅ​កម្រិត​បឋមសិក្សា របាយការណ៍នេះស្នើឱ្យប្រើវិធីសាស្រ្តជាជំហានៗ​ក្នុង​​រយៈពេលវែង ដើម្បីធានាបានទាំងផលដែលចង់បាន​ និងលទ្ធភាពនៃ​ការចំណាញ​ ផងដែរ។ របាយការណ៍ក៏សង្កត់ធ្ងន់ផងដែរ​លើតម្រូវការសម្រាប់ការវិនិយោគជាបន្តបន្ទាប់ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនក្នុងថ្នាក់រៀន។

Contacts

ប៊ូ សារឿន

sbou@worldbank.org
855 12 414 088
ភ្នំពេញ

World Bank Media Relations

press@worldbank.org
+1 (202) 473 7660
នៅទីក្រុងវ៉ាស៊ីនតោន៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign Up
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn