col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ — កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នក​ទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅ​​ប្រទេស​កម្ពុជានៅថ្ងៃនេះ​។

ក្រោម​ជំនួយ​​សហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយ​ឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)គម្រោងនេះនឹង​ជួយ​ពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើស​ពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែ​មានភាពធន់ និងវិបុលភាពជាងមុន»។

ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីក​លទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានាបានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់​សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការ​អនុវត្ត​សកម្មភាពដែលមានប្រសិទ្ធភាពក្នុង​ការ​ចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់​កុមារ​។

លោកស្រី តានញ៉ា​ ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខ​របស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេស​នេះ​។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅ​សម្រេច​ជោគជ័យនៅក្នុង​សាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុង​ការ​ជួយ​គាំទ្រ​ការកសាងប្រព័ន្ធអប់រំមួយកាន់តែ​រឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។

គម្រោងនេះនឹងជួយ​ដល់​ការ​ការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយ​ដែលកំពុងធ្វើ​ការ​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​នូវ​សេវាថែទាំកុមារ​មាន​សុវត្ថិភាព និង​មាន​តម្លៃសមរម្យ ហើយស្របគ្នានោះ​ជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិត​​បឋមផងដែរ។ បន្ថែមលើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។ ដើម្បីពង្រីកកម្មវិធីអំណាន និងកម្ម​វិធី​គណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការបង្រៀន​ដល់សិស្សដែលរៀន​អន់ជាងគេដែលជាគោលដៅត្រូវជួយ​។ លើស​ពីនេះ ដើម្បីកាត់​បន្ថយ​ភាពណែនណាន់​ក្នុង​ថ្នាក់ និង​បង្ក​​បរិយាកាស​សម្រាប់​រៀនសូត្រឱ្យ​បានកាន់​តែប្រសើរ​​ គម្រោងនឹងគាំទ្រ​ថវិកា​សម្រាប់​ការ​សាងសង់​ថ្នាក់​រៀនថ្មី​ចំនួន ៩០០បន្ទប់ និងសម្រាប់​​សង់​បន្ទប់​ទឹក និង​កន្លែងលាងដៃ​សម្រាប់​​កុមារា និង​កុមារី ប្រើ​ប្រាស់​ដោយ​ឡែកពីគ្នា ផង​ដែរ។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
នៅរាជធានីភ្នំពេញ៖

Geetanjali Chopra

gchopra@worldbank.org
នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី៖

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn