col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ — ប្រទេស​កម្ពុជាអាចដើរ​តួនាទីដ៏​​​សំខាន់នៅ​ក្នុង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុង​តំបន់ តាមរយៈការពង្រីក​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​​ជា​មួយ​ប្រទេស​ជិតខាង និង​បំពេញ​តាម​ចក្ខុវិស័យរបស់​ខ្លួន​​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូនអន្តរមធ្យោ​បាយ។ ធនា​គារ​ពិភព​​​លោកនិយាយ​ដូច្នេះ​នៅ​ក្នុង​របាយការណ៍ថ្មីមួយ​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា“ការត​ភ្ជាប់ក្នុងតំបន់នៅ​កម្ពុជា៖ ការទាញយកប្រយោជន៍ពី​សក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន” (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) ដែល​បានកំណត់បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់កម្ពុជា ព្រម​ទាំង​ស្នើឱ្យ​ធ្វើ​​ការវិនិយោគ និងដាក់​ចេញ​វិធានការគោលនយោបាយតាម​គោលដៅ​ សម្រាប់​​កែ​លម្អ​ការតភ្ជាប់​ក្នុង​តំបន់ឱ្យ​កាន់​តែ​ប្រសើរឡើង។ ​

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍​ថា៖ “ការតភ្ជាប់​ក្នុង​តំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម​ គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ការពង្រឹង​សមត្ថ​ភាពរបស់យើង”។ ឯកឧត្តម​បន្ថែមទៀត​ថា៖ “អាទិភាពទាំងនេះ​ អាចជួយពង្រឹង​ជំហរ​របស់​កម្ពុជាឱ្យ​ដើរ​តួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នា​ក្នុងតំបន់ និង​ជំរុញ​ពាណិជ្ជកម្មតាមខ្សែច្រវាក់​ផ្គត់ផ្គង់ពិភពលោក។”

រដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បីបង្កើនមុខងារ​ និងប្រសិទ្ធផល​នៃវិស័យដឹកជញ្ជូន និង​គាំទ្រដល់ការសម្រេចឱ្យ​បាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្រប​តាម​ការ​កំណត់នៅ​ក្នុងយុទ្ធសាស្ត្របញ្ច កោណ​ដំណាក់កាលទី ១។ របាយការណ៍​របស់​ធនាគារពិភពលោក បាន​លើក​អនុសាសន៍បន្ថែមសម្រាប់​ផែនការ CITLS ដោយ​ផ្តោតលើភាព​ចាំបាច់​នៃ​ការវិនិយោគ និងសកម្មភាពគោលនយោបាយជា​បន្ទាន់​មួយចំនួន សម្រាប់​បើកឱកាស​នៅ​តាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា។

លោកស្រី​ Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការ​សិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី​ស្វែង​រកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តា​នុពលដ៏ពេញលេញ​នៃ​វិស័យ​ដឹកជញ្ជូន និងការ​តភ្ជាប់ក្នុងតំបន់របស់កម្ពុជា”។ លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ “​វិធាន​ការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់។”

ការ​ពឹងផ្អែក​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​លើ​ការ​នាំ​ចេញ បាននាំ​ឱ្យ​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​សម្រាប់​ការ​ធ្វើ​ចរាចរណ៍ទំនិញ​ក្នុង​ទំហំ​កាន់​តែធំ និង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ផល នៅ​តាម​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​ក្នុង​ផ្ទៃ​ប្រទេស និង​ឆ្លងកាត់​​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង។ របាយ​ការណ៍នេះ​បាន​ស្នើឱ្យ​មាន​ការ​វិនិយោគ​ជា​អាទិភាព និង​វិធាន​ការ​គោល​នយោបាយ​មួយ​ចំនួន សម្រាប់​កែលម្អ​ការ​បំពេញ​​មុខ​ងារ​របស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដី ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ក្នុង​ផ្ទៃ​ប្រទេស ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ការមាន​វិធីសាស្ត្រមួយ​គ្រប់​ជ្រុង​ជ្រោយ​ និងមាន​សម្របសម្រួលល្អ​ក្នុងការអភិវឌ្ឍ​បណ្តាញ​ដឹក​ជញ្ជូន អម​ដោយ​ការ​ផ្តោតលើភាពធន់ទៅ​នឹងអាកាសធាតុផង នឹងជួយជំរុញ​​ឱ្យមាន​​ការប្រកួត​ប្រជែងកាន់​តែ​ប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុង​តំបន់។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
ភ្នំពេញ

Geetanjali Chopra

gchopra@worldbank.org
+12022889029
វ៉ាស៊ីនតោន

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn