col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។

ធនាគារពិភពលោកបាន​លើកឡើងដូច្នេះ​នៅ​ក្នុង​របាយការណ៍​មួយ ក្រោម​​​ចំណង​ជើង​ថា​ “អនុសាសន៍សម្រាប់​រៀបចំផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ស្តី​ពីអន្តរកាល​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​​អគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition) ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។ របាយការណ៍​នេះ ​ផ្តល់នូវអនុសាសន៍សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំ​ឡើងនូវ​ក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការ​ប្រើ​ប្រាស់​យាន​យន្ត​​អគ្គិសនី។ របាយ​ការណ៍ក៏បាន​ផ្តល់ទស្សនៈរួម​មួយ ជុំវិញ​ការ​រុករកមើល​វិធី​សម្រាប់​ដំណើរ​ងាក​ចេញ​ពី​ទីផ្សារ ដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធ​តែ​ត្រូវ​បាននាំចូលពីក្រៅ​។ នៅក្នុង​នោះ​មាន​ផង​ដែរ​នូវ​អនុសាសន៍​ថា​តើ​គួរ​បង្កើន​កម្រិត​ណា​ ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្ត​អគ្គិសនី (EVs) និងថា​តើ​គួរ​ត្រៀម​ខ្លួន​ដូចម្តេចខ្លះ សម្រាប់​ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយ​យានយន្ត​​អគ្គិសនី។

នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមាន​អព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយ​កាបូន រួមបញ្ចូល​គោលដែលមាន​​ ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន​ ជា​យាន​យន្ត​​អគ្គិសនី នៅត្រឹម​ឆ្នាំ២០៥០។ លើស​ពីនេះ រដ្ឋា​ភិបាល​បាន​កំណត់​គោលដៅ​ពង្រីកសមត្ថភាព​នៃ​​មធ្យោបាយដឹកជញ្ជូនសាធារណៈ ឱ្យ​បំពេញបាន​​​រហូត​ដល់​ទៅ ៣០% នៃ​តម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិត​ត្រឹម​ឆ្នាំ២០៥០។ ស្រ​បគ្នា​នឹង​ការ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួន​យានយន្តសរុបដែលកំពុង​ធ្វើ​ចរាចរនៅលើ​ដង​ផ្លូវ តាម​ការ​ប៉ាន់​ស្មាន​ អាចនឹងកើនឡើងពី ៦លានគ្រឿង​ នា​ពេល​បច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើ​ចរាចរលើ​ដង​ផ្លូវ​ក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។​

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “គោលដៅនៃ​ដំណើរឆ្ពោះទៅប្រើ​យានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន”។ លោកស្រី​ពោលបន្ត​ទៀ​តថា៖ “ទោះជាយ៉ាងណាក៏ដោយ គោលដៅ​នេះ​ទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ​។ ពិត​ណាស់ បច្ចុប្បន្ន​ប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍​ច្រើន​​តាម​រយៈ​ការ​ប្រើ​ប្រាស់​យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែ​វាបាន​​នាំ​មក​នូវ​ការ​ខាតបង់​ធំ​ដល់​បរិស្ថាន​ ហើយក៏នឹងក៏​អាច​ជា​ឧបសគ្គ​មួយ​ដល់ការកើន​ឡើង​នូវ​ការ​ប្រើប្រាស់យានយន្តអគ្គិសនី​ផង​ដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅ​ក្នុង​​អន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅ​ក្នុងដំណើរ​ទៅមុខ។”

ដើម្បីធានាបាន​ថាយានយន្តអគ្គិសនី​មាន​វត្ត​មាន​ធ្វើ​ចរាចរលើ​ដង​ផ្លូវ​ ច្រើន​ជាង​យាន​យន្ត​ប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំ​បាច់​ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែង​ឱ្យមាន​យានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​តទៅទៀត នៅពេលដែល​អាយុកាលរបស់វាចូលដល់រយៈពេល​ជាក់លាក់ណា​មួយ​។ វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្ត​ថ្មី និងជួយ​បើក​ផ្លូវ​ឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់​តែលឿន​។ សម្រាប់​រយៈពេលខ្លីខាងមុខ ម៉ូតូ និង​យាន​កង់​បី​ប្រើ​អគ្គិសនី ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ដើរតួ​នាំ​មុខ​គេ​នៅ​ក្នុង​អន្ត​កាល​ឆ្ពោះ​ទៅ​ការ​ប្រើ​យាន​យន្ត​អគ្គិសនី​ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ “ការលើកកម្ពស់យានយន្តអគ្គិសនី ជា​ឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុង​ការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាម​ការ​កំណត់​របស់​ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើស​ពីនេះទៀត​ វា​នឹង​ជួយកម្ពុជាក្នុង​ការ​ធ្វើសមាហរណកម្មទៅ​ក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារ ទៀត​ផង។”

ការសិក្សានេះត្រូវបានគាំទ្រពីមូលនិធិប្រឹក្សាយោបល់​ហេដ្ឋារចនាសម្ព័ន្ធ​​រវាងផ្នែក​សាធារណៈ និងឯកជន (PPIAF) ដែលជាមូលនិធិបរធនបាលកិច្ច​ពហុភាគីគ្រប់គ្រងដោយធនាគារពិភពលោក ផ្តោតលើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដោយមានការចូលរួមពីវិស័យឯកជន។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
+៨៥៥ ១២ ៤១៤ ០៨៨
ភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn