col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ — ​ប្រទេស​កម្ពុជាគួរ​ខិត​ខំប្រឹង​ប្រែង​​បន្ថែម​ទៀត​ ក្នុង​ការ​ប្រែក្លាយការ​ចំណាយសាធារណៈ​​កាន់​តែ​ច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច​នេះ ដើម្បីធ្វើឱ្យការចំណាយនេះទទួល​បាន​គុណ​ផល​​ផ្នែកសុខាភិបាល​និង​ផ្នែក​អប់​រំ​ កាន់តែល្អ​​ប្រសើ​ឡើង។ នេះបើតាមការ​ផ្តល់​អនុសាសន៍​របស់ធនាគារពិភពលោកនៅក្នុង​របាយការណ៍​មួយ​ស្តីពី​ការត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​ចំណង​ជើង​ថា Public Financial Review, Cambodia: From Spending More to Spending Better ដែល​​ចេញផ្សព្វផ្សាយ​នៅថ្ងៃនេះ។

កន្លងមក កម្ពុជា​មានលទ្ធភាព​ក្នុង​ការ​បញ្ចៀស​ផលប៉ះទង្គិច​អាក្រក់​ ពី​ការ​រាត​ត្បាត​ជំងឺកូវីដ - ១៩ និង​ក្នុង​ការ​ចាយ​វាយ​បាន​កាន់តែច្រើន​ទៅលើផ្នែក​​សង្គមកិច្ច ដោយសារ​​​​ការ​គ្រប់​គ្រង​​​ហិញ្ញវត្ថុ​សាធារណៈបាន​ហ្មត់ចត់ និង​ការ​កើនឡើង​នៃការ​ប្រមូលចំណូល ដែល​បានមកពី​កំណើនថេរនៃ​សេដ្ឋកិច្ច ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៥ និង​២០១៩។ យ៉ាង​ណា​ក៏ដោយ ការកើន​ឡើង​ខ្លាំងនៃចំណាយនេះ គឺ​មួយផ្នែកធំ​កើតឡើងដោយ​សារ​ការចំណាយ​​ទៅលើ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ទូទៅ​របស់​បុគ្គលិក​ក្នុង​វិស័យ​សា​ធារណៈ​ដោយមិនបានផ្សាភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។ ជាលទ្ធផល បច្ចុប្បន្ននេះ ប្រាក់​បៀវត្សរ៍គោលជាមធ្យមនៅក្នុង​វិស័យ​សាធារណៈ បាន​ឡើង​ហួស​ប្រាក់បៀវត្សរ៍​គោល​របស់​បុគ្គលិក​ ដែល​កាន់​ការ​ងារ​ស្រដៀង​គ្នា នៅ​ក្នុង​វិស័យ​ឯកជន​។

របាយ​ការ​ណ៍​ខាង​លើ​​រក​ឃើញ​ថា ការដំឡើង​ប្រាក់បៀរវត្សរ៍​មិន​ទាន់​បានប្រែក្លាយ​គុណ​​ផល​ការ​ងារ ឱ្យ​មាន​ភាព​​កាន់​តែប្រសើរនៅឡើយ​ទេ ជា​ពិសេស​ នៅ​ក្នុង​ផ្នែក​សង្គម​កិច្ច​។ គុណផល​​ក្នុង​វិស័យ​អប់​រំ​​មាន​ភាព​ប្រសើរ​បន្តិច​បន្តួចមែន ប៉ុន្តែ​នៅ​តែទាប​​បើ​ប្រៀប​​ធៀបជា​មួយ​ប្រទេស​ឯទៀត​ក្នុង​តំបន់។ ការ​ប្រើ​ប្រាស់​គ្រឹះស្ថាន​សេវា​ថែទាំសុខភាព​​សា​ធារណៈ ​នៅ​មាន​កម្រិត​ទាប ហើយ​ពលរដ្ឋ​កម្ពុជាចាយ​លុយហោប៉ៅ​ខ្លួន​ឯងទៅលើ​ការ​ព្យាបាលដោយ​ពេទ្យ ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៅ​ក្នុង​តំបន់ ខណៈដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​សាធារណៈគួរត្រូវបាន ​កែលម្អឱ្យមានភាព​​ប្រសើរ​ជាងមុន ។ ​

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “កម្ពុជាគួរ​​ទទួល​បាន​មក​វិញ​នូវ​តម្លៃ​ប្រសើរ​ជាងមុន​ ពីការ​ចំណាយ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​សេវា​សាធារណៈ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព និង​ភាពបរិយាបន្ន យូរអង្វែង”។ លោកស្រី​ពោលបន្ថែមទៀតថា៖ “ត្រង់នេះ​សំដៅទៅ​​លើ​ការ​ចាយ​វាយ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធផល តាម​រយៈ​ការ​គ្រប់​គ្រង​ថវិកា​ឱ្យកាន់តែ​មានលក្ខណៈយុទ្ធសាស្ត្រ ដោយ​ចង​លក្ខខណ្ឌ​នៃ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ជាមួយ​នឹងសមិទ្ធកម្ម​ការ​ងារ ហើយ​ធ្វើ​ការ​ថ្លឹង​ថ្លែង​ឱ្យ​បានប្រ​សើរ​ជាង​មុន​ក្នុង​ការ​បែង​ចែក​ធន​ធាន​ថវិកា​ នៅ​តាម​គ្រប់​កម្រិត​របស់​រដ្ឋា​ភិបាល។”

កម្ពុជាអាច​រៀបចំ​ដំណាក់​កាល​ខាងមុខ​នៃ​​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន ដើម្បី​កសាង​ភាពធន់​ផ្នែកសារពើពន្ធ ដែល​ចាំបាច់​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចំណាយ​រយៈពេលវែង និង​ចំពោះ​បញ្ហា​ប្រឈម​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ នេះ​ជា​ការ​លើកឡើង​នៅ​ក្នុង​របាយការណ៍ ដែល​ធនាគារពិភពលោក​​បាន​ធ្វើ​ឡើង តាមសំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។ ការ​រៀបចំសម្រាប់កំណែទម្រង់នេះ អាច​សម្រេច​បាន​តាមរយៈការ​ពង្រឹង​តំណភ្ជាប់​រវាង​ការ​រៀប​ចំ​ផែន​ការ និង​ការ​រៀប​ចំ​ថវិកា ​ព្រមទាំងការផ្សាភ្ជាប់រវាង​ការ​ចំណាយ និង​សមិទ្ធ​កម្ម​ការ​ងារ។ ការ​បង្កើន​គណនេយ្យភាព និង​ការ​វាយ​តម្លៃ​សមិទ្ធកម្ម​ការ​ងារនៅ​ក្នុង​វិស័យ​សា​ធារណៈ និង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ថវិកា​មូលធន ក៏​នឹង​រួម​ចំណែក​បាន​កាន់តែធំដែរ​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ចំណាយ​កាន់តែទទួល​បាន​ប្រសិទ្ធផលល្អជាងមុន។

រាជរដ្ឋាភិបាលកម្ពុជាអាច​បង្កើនការផ្គត់ផ្គងសេវាដ្ឋានសុខាភិបាល​បាន​ តាមរយៈ​​ការ​ដោះស្រាយ​បញ្ហា​គុណភាព​ជាមូលដ្ឋាន ​នៅតាម​គ្រឹះស្ថាន​​សេវាដ្ឋាន​សុខា​ភិបាល​សាធារណៈ បង្កើន​ការ​ប្រើ​ប្រាស់​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ ​ការ​ធានា​ឱ្យមាន​​លទ្ធ​ភាពទទួលបានសេវាដ្ឋានសុខាភិបាល​ប្រកប​ដោយ​សមធម៌​សម្រាប់​ជនក្រី​ក្រ​។ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ចំណាយ​លើ​វិស័យ​អប់​រំ​កាន់​តែ​មាន​ប្រសិទ្ធផល អាជ្ញាធរ​អាច​ពង្រឹង​ដំណើរ​ការ​នៃ​ការ​ជ្រើសរើស ការ​ដាក់ពង្រាយ និងការ​​ហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងតាម​រយៈ​ការ​ចាត់​ចែង​មូលនិធិ​ប្រតិបត្តិការ​សាលារៀន ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សាលា​រៀន​នីមួយៗ។ លើសពី​នេះ របាយការណ៍​បាន​ផ្តល់​អនុសាសន៍ថា ការ​កែលម្អ​​ប្រតិបត្តិការឱ្យមានប្រសិទ្ធភាពជាងមុន ការ​គ្រប់គ្រង​ធន​ធាន​មនុស្ស និង​ការពង្រឹងសមត្ថភាព​របស់​បុគ្គលិក​ ​ នៅ​តាម​គ្រប់​កម្រិតនៃរដ្ឋបាលថ្នាក់​ក្រោម​ជាតិ ក៏​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ចំណាយ​សា​ធារណៈ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​បាន​កាន់តែប្រសើរថែមទៀតដែរ។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
+855 12 414 088
ភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn