- add-style
- font-medium
- lp-body-content
ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ —កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិករបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) នៅថ្ងៃនេះ សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។ គម្រោងនេះនឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឱ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។
ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការរាតត្បាតរបស់ជំងឺនេះ ដោយជួយទ្រទ្រង់ដល់ចំណាត់ការនានាក្នុងការផ្តល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុដល់គ្រួសារ និង ក្រុមហ៊ុនដែលរងផលប៉ះពាល់។ ចំណាត់ការទាំងនោះរួមមានការធ្វើកំណែទម្រង់ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រមទាំងវិធានការដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសមត្ថភាពរបស់ស្ថាប័នប្រមូលចំណូលរបស់រដ្ឋ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឱ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ”។
គម្រោងនេះ ជាផ្នែកស្នូលមួយនៃអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ១៩មក ក្រុមធនាគារពិភពលោកបានសន្យាផ្តល់ជំនួយជាង ១២៥ប៊ីលានដុល្លារអាមេរិក សម្រាប់ការទប់ទល់ទៅនឹងផលប៉ះទង្គិចរបស់ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម ហើយវិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន និងទំហំធំធេងមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រទេ។ ហិរញ្ញប្បទាននេះកំពុងជួយដល់ប្រទេសចំនួនជាង១០០ ឱ្យពង្រឹងការត្រៀមខ្លួនប្រយុទ្ធនឹងការរាតត្បាតជំងឺ, ក្នុងកិច្ចគាំពារជនក្រីក្រ និង ការងារ, និងក្នុងការចាប់ផ្តើមស្តារឡើងវិញក្នុងសភាពមួយដែលមានមេត្រីភាពសម្រាប់អាកាសធាតុ។ លើសពីនេះ ធនាគារពិភពលោកក៏កំពុងផ្តល់ហិរញ្ញប្បទានចំនួនទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិកផ្សេងទៀតដល់បណ្តាប្រទេសមានចំណូលទាបមធ្យម សម្រាប់យកទៅទិញ និងបែងចែកថ្នាំវ៉ាក់សាំង, បរិក្ខារធ្វើតេស្ត និង ការព្យាបាលជំងឺកូវីដ១៩ នេះផងដែរ”។
Saroeun Bou
Nicholas Keyes
About The World Bank
The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.
- add-style