col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១ – ធនាគារពិភពលោក នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយថ្ងៃនេះ និយាយថា នវានុវត្តន៍គឺ​ជា​សមាសភាគមួយមានសារៈសំខាន់ខ្លាំង​សម្រាប់​កំណើន​ផលិតភាព និង​វឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់​អាស៊ីបូព៌ាដែលកំពុងអភិវឌ្ឍ នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

បណ្តាប្រទេសនៅក្នុងតំបន់​អាស៊ីបូព៌ារក្សា​បានកំណើន​ និង​ការ​កាត់​បន្ថយភាពក្រីក្រ​ នៅ​ក្នុង​កម្រិត​កំណត់ត្រាមួយគួរឱ្យស្ងើចសរសើរ។ យ៉ាងណាក៏ដោយ ការធ្លាក់ចុះកំណើន​ផលិតភាព ភាពមិនប្រាកដប្រជាក្នុង​ពាណិជ្ជកម្មពិភពលោក និង​ភាពជឿនលឿន​ផ្នែកបច្ចេកវិទ្យា កំពុងតែញ៉ាំងឱ្យមានភាពចាំបាច់​ធ្វើ​ការប្រែធាតុទៅរកគំរូផលិតកម្មបែប​ថ្មី​និង​កាន់តែប្រសើរថែមទៀត ដើម្បី​ធ្វើឱ្យសេដ្ឋកិច្ច​រក្សា​បាន​សម្ទុះទៅមុខ។

នៅក្នុងគោលដៅជួយដល់អ្នកតាក់តែងគោលនយោបាយធ្វើ​ការឆ្លើយតបទៅនឹងភាពប្រឈមខាងលើនេះ របាយការណ៍ឈ្មោះថា “ភាពចាំបាច់​នៃនវានុវត្តន៍សម្រាប់​តំបន់អាស៊ីបូព៌ាកំពុងអភវិឌ្ឍ” (The Imperative for Developing East Asia) បានពិនិត្យមើលស្ថានភាពនវានុវត្តន៍​នៅក្នុងតំបន់ វិភាគឧបសគ្គធំៗដែលបណ្តាក្រុមហ៊ុនកំពុងជួបប្រទះនៅក្នុងកិច្ចខិតខំធ្វើនវានុវត្តន៍ និង​លើកឡើងនូវរបៀបវារៈសម្រាប់​ផែនការមួយឈានទៅ​ជំរុញកំណើន​ដែលយក​នវានុវត្តន៍​ជាមូលដ្ឋាន។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការរាតត្បាត​ជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ អមដោយ​បរិយាកាស​សាកលលោកដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់មួយសម្រាប់​រដ្ឋា​ភិបាល​នៅក្នុងតំបន់ធ្វើ​ការ​ខិតខំបង្កើន​នវានុវត្តន៍​ឱ្យ​បាន​ខ្លាំងក្លាថែមទៀត តាម​រយៈការ​តាក់​តែងគោលនយោបាយឱ្យកាន់តែល្អឡើង”។

ពិតណាស់ តំបន់ប្រមូលផ្តុំ​អ្នក​នវានុវត្តន៍មានកេរ្តិ៍ឈ្មោះ​លេចធ្លោជាច្រើន ប៉ុន្តែ​ទិន្នន័យនៅក្នុង​របាយការណ៍នេះ​បង្ហាញថា​ លើកលែងតែប្រទេសចិនចេញ ​ប្រទេសភាគច្រើននៅក្នុងតំបន់មាននវានុវត្តន៍ក្នុងអត្រា​មួយ​ទាបជាងការរំពឹងទុក​ទៅទៀត បើធៀបទៅនឹងកម្រិត​ចំណូល​ក្នុងពលរដ្ឋម្នាក់ៗ។ ក្រុមហ៊ុនភាគច្រើន​ដំណើរការដោយស្ថិតនៅក្រោយ​ឆ្ងាយ​ពី​ការ​ភាពជឿនលឿននៃ​បច្ចេកវិទ្យាទៅទៀត។ លើសពីនេះ តំបន់ទាំងមូល​កាន់តែនៅដាច់ឆ្ងាយ​ពីក្រោយបណ្តាប្រទេសមានសេដ្ឋកិច្ច​ជឿនលឿន ទាំងក្នុងភាពស៊ីជម្រៅ​និង​ទាំងក្នុង​សម្ទុះនៃ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​ធ្វើ​ធុរកិច្ច។

លោក ហាវីយេ ស៊ីរ៉េរ៉ា ដែលជាអ្នកដឹកនាំការនិពន្ធ​របាយការណ៍នេះ មាន​ប្រសាសន៍ថា៖ “ក្រៅតែពីគំរូ​លេច​ធ្លោ​មួយ​ចំនួន ក្រុមហ៊ុនភាគច្រើនដ៏លើសលប់នៅក្នុងតំបន់អាស៊ីបូព៌ានៅមិនទាន់ចាប់ផ្តើមធ្វើនវានុវត្តន៍​អាជីវកម្ម​របស់​ខ្លួន ​នៅឡើយទេ។ អាស្រ័យហេតុនេះ គេចាំបាច់ត្រូវមាន​គំរូនវានុវត្តន៍ជាលក្ខណៈទូលំទូលាយមួយ ដែលអាច​ជួយ​ជ្រោម​ជ្រែង​ដល់ក្រុម​ហ៊ុន​ច្រើន​សន្ធឹកសន្ធាប់ក្នុងការ​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ហើយទន្ទឹមគ្នានោះ បង្កលក្ខណៈឱ្យក្រុមហ៊ុន​ដែលជឿនលឿនស្រាប់អាចឈានទៅ​ធ្វើ​ប្រតិបត្តិការគម្រោងដែលកាន់តែមានកម្រិតជឿនលឿងខ្ពស់ថែមទៀត។”

របាយការណ៍នេះបានកំណត់​កត្តាមួយចំនួន​ដែលរារាំងដល់ការធ្វើនវានុវត្តន៍ក្នុងតំបន់ រួមមានកង្វះព័ត៌មាន​ស្តីពីបច្ចេកវិទ្យា​ថ្មី ភាពមិនប្រាកដប្រជាអំពីផលដែលគម្រោងបែបនវានុវត្តន៍អាចផ្តល់ត្រឡប់មកវិញ សមត្ថភាពក្រុមហ៊ុនខ្សោយ បុគ្គលិកមានជំនាញមិនគ្រប់គ្រាន់ និងកង្វះខាតជម្រើសផ្នែកហិរញ្ញប្បទាន។ ជាងនេះទៅទៀត គោលនយោបាយនវានុវត្តន៍និង​ស្ថាប័ននៅតាមប្រទេសនីមួយៗ ច្រើន​តែមិនទាន់ស៊ីចង្វាក់គ្នាជាមួយ​សមត្ថភាព​និង​សេចក្តីត្រូវការរបស់ក្រុមហ៊ុន។

ដើម្បីជំរុញនវានុវត្តន៍ឱ្យស្ទុះទៅមុខ របាយការណ៍នេះសង្កត់ធ្ងន់ថា បណ្តា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​តម្រែតម្រង់​ទិសគោលនយោបាយ​ទៅលើកស្ទួយ​ការ​ផ្សព្វផ្សាយបច្ចេកវិទ្យាដែលមានស្រាប់​ឱ្យ​កាន់តែសាយភាយ ​មិនត្រឹមតែការបង្កើត​ថ្មីទេ គាំទ្រដល់នវានុវត្តន៍​ក្នុងវិស័យសេវាកម្ម មិន​ត្រឹម​តែ​ក្នុង​វិស័យ​ផលិតកម្មទេ និងពង្រឹងសមត្ថភាពនវានុវត្តន៍​របស់​ក្រុមហ៊ុន​ឱ្យ​កាន់​តែរឹងមាំថែមទៀត។ ការចាប់​យក​ទស្សនៈទូលំទូលាយស្តីពី​គោលនយោបាយ​នវានុវត្តន៍មាន​សារៈសំខាន់​ខ្លាំង ​ ដើម្បី​បង្ក​លក្ខណៈនាំឱ្យមានកំណើនផលិតភាព​ក្នុងចំណោម​ក្រុមហ៊ុនច្រើនទូទាំងតំបន់។

លោក អែនឌ្រូ ម៉េសុន ដែលជាអ្នក​និពន្ធមួយរូបទៀត មាន​ប្រសាសន៍ថា៖ “អ្វីដែលសំខាន់គឺរដ្ឋាភិបាលក្នុងតំបន់គួរជួយដល់​ការ​ធ្វើ​នវានុវត្តន៍​ក្នុង​វិស័យសេវាកម្ម នៅពេលដែលសេវានេះកំពុង​បំពេញតួនាទីកាន់តែសំខាន់នៅក្នុង​សេដ្ឋកិច្ច មិនមែនសម្រាប់តែធ្វើឱ្យ​សេវាមានគុណភាពល្អជាងមុនទេ តែដើម្បីប្រែក្លាយវា​ឱ្យទៅជាធាតុចូលសំខាន់ៗសម្រាប់​ផ្នែកផលិតកម្មដែរ។”

អ្វីដែលជាការចាំបាច់ដែរនោះគឺ​ប្រទេសក្នុង​តំបន់គួរពង្រឹងកត្តាបំពេញបន្ថែមសំខាន់ៗទៀតសម្រាប់នវានុវត្តន៍ ក្នុងនោះមាន ជំនាញ​របស់​ពលករ និង​ឧបករណ៍នានាសម្រាប់​ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងនវានុវត្តន៍។ លើសពីនេះ ការតភ្ជាប់​ស្ថាប័ន​ស្រាវជ្រាវ​ជាតិជាមួយក្រុមហ៊ុននានា នឹង​ផ្តល់​សារៈសំខាន់ខ្លាំងដែរក្នុង​ការ​លើកស្ទួយ​កំណើនដែលមាននវានុវត្តន៍ជាមូលដ្ឋាន នៅ​ក្នុងតំបន់ទាំងមូល។

របាយការណ៍ The Innovation Imperative for Developing East Asia អាច​ដោនឡូតយកបានពីទីនេះ here.។

ចំណាំ៖ ពាក្យ “តំបន់អាស៊ីបូព៌ាកំពុងអភិវឌ្ឍ” “developing East Asia” សំដៅទៅលើប្រទេស​មានចំណូលមធ្យមចំនួន១០ ដែល​ត្រូវ​បាន​លើកឡើងនៅក្នុងរបាយការណ៍នេះ រួមមាន ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និង​ វៀតណាម។

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn