col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើ​ក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និង​ផ្តល់ការងារ​មាន​កម្រៃ​ប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​រំពឹងទុកថា​នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយ​វានឹ​ងថមថយរហូតដល់រវាង -១ និង​ -២,៩ ភាគរយ តាមការ​ឱ្យ​ដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជា​របាយការណ៍​របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​ចុងក្រោយ​​​​​ សម្រាប់​ប្រទេសកម្ពុជា។

នៅក្នុងស្ថានភាពនេះ ភាពក្រីក្រ​ក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាង​កម្រិត​នៅ​ខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេស​ក្នុងចំណោមក្រុម​គ្រួសារ​ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ — មាន វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និង​ឧស្សាហកម្មកាត់ដេរ — ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។ ជាមួយគ្នានេះ ឱនភាពសារពើពន្ធ​នឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក។

ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យ​ការងារ​របស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បាន​ព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះវា​នឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យ​ស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច)ត្រូវ​បាន​រំពឹងថា​នឹង​អាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទាន​បច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យ​វិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។ ​ ​

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍​បាន​ស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់​ជំនួយសេដ្ឋកិច្ច​និងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និង​ជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និង​សង្គម នៅក្នុងរយៈពេលមធ្យម។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «វិបត្តិជាសកលដែលបង្ក​ដោយ​ការ​រាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងឆ្នាំ២០២០។» លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ «ធនាគារពិភពលោក​ប្តេជ្ញាចិត្តថា​នឹង​ជួយកម្ពុជា​ក្នុងការជួយដោះស្រាយឱ្យមាន​ប្រសិទ្ធភាពជាមួយ​វិបត្តិ​កូវីដ-១៩នេះ និងក្នុងការ​ពង្រឹងសេដ្ឋកិច្ច​ឱ្យឆាប់ងើបឡើងវិញ និង​មានភាពធន់ នាពេលអនាគត។»

របាយការណ៍នេះរួមមានផ្នែកមួយដែរដែល​ផ្តោតពិសេសទៅលើសារៈសំខាន់របស់គុណភាពអប់រំ ក្នុងមុខងារគន្លឹះមួយសម្រាប់​ការអភិវឌ្ឍមនុស្ស និង​សម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា។ ជារួម ថវិកាចំណាយទៅលើវិស័យអប់រំ​បានកើនសឹងតែជិតបីដងទៅហើយ គឹមានចំនួន ៨៤៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ប្រៀបទៅនឹង ៣៤៣លានដុល្លារក្នុងឆ្នាំ២០១៤ ដោយក្នុងនោះមួយចំណែកក្រាស់ក្រែល​ត្រូវ​បាន​ចាយទៅលើ​ការ​ដំឡើងបៀវត្សរ៍របស់គ្រូបង្រៀន។ យ៉ាងណា​ក៏ដោយ ការបង្កើនគុណភាពអប់រំនៅក្នុងប្រព័ន្ធសាលារដ្ឋ​នៅតែបន្តជាបញ្ហាប្រឈមធំនៅឡើយ។

ផ្នែកដែល​ផ្តោតពិសេស​នៅក្នុងរបាយការណ៍នេះ បាន​ធ្វើការពិនិត្យទៅលើ​គំរូពីរនៃសាលារៀន —​ គឺ សាលារៀនជំនាន់ថ្មី​ (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management) — ដោយសារសាលាគំរូទាំងពីរ​នេះ​បាន​បង្ហាញលទ្ធផល​គួរឱ្យទុកចិត្ត នៅក្នុងគុណភាពនៃការអប់រំ។ នៅក្នុងសាលាគំរូទាំងពីរនេះ កត្តាធំៗនៅក្នុងចំណោមកត្តាសំខាន់ៗដែលរួមចំណែកនាំឱ្យការសិក្សាររៀនសូត្ររបស់សិស្សទទួលបានលទ្ធផលល្អប្រសើរនោះ គឺ​ការផ្តល់ឱ្យសាលាទាំងនេះមានស្វ័យភាពក្នុងកម្រិតមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន អមដោយគណនេយ្យភាពខ្ពស់ជាងមុន, ការ​ប្រើ​ប្រាស់​វិធី​គ្រប់​គ្រងផ្អែកលើ​ស្នាដៃការងារ, និង​ការសង្កត់ធ្ងន់ទៅលើ​គុណភាពរបស់គ្រូបង្រៀន។

ផ្នែកដែល​ផ្តោតពិសេស​នៅក្នុងរបាយការណ៍នេះ ក៏​បាន​រំលេចឡើងផងដែរនូវអនុសាសន៍គោលនយោបាយ​សំខាន់ៗមួយចំនួន ដើម្បី​ឈានទៅកែលម្អគុណភាពនៃការអប់រំនៅកម្ពុជា ដូចជាការ​ពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ, ការភ្ជាប់លក្ខខណ្ឌនៃ​ការដំឡើងប្រាក់បៀវត្សរ៍​និង​ការ​ដំឡើងមុខតំណែងទៅនឹងការសម្រេចបានស្នាដៃការងារ, និងការ​ធ្វើ​វិសិដ្ឋកម្មលើ​សមត្ថភាពនិង​គុណភាពរបស់​គ្រូបង្រៀន។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយ​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

Contacts

លោក ប៊ូ សារឿន

sbou@worldbank.org
(855 12) 414 088
នៅភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

ជាប់ទាក់​ទិន

lp-heading-bottom-medium

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn