col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-8
col-lg-8
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-7
col-lg-7
  • add-style
  • font-medium
  • lp-body-content

ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ — ធនាគាពិភពលោកបានអនុម័ត​ជំនួយ​ឥតសំណង​ចំនួនពីរកញ្ចប់បំពេញបន្ថែម​ទៀត​ នៅ​ថ្ងៃនេះ សម្រាប់គាំទ្រ​ដល់​គណនេយ្យភាពសង្គម​នៅ​តាម​ផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន​ មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និង​រដ្ឋបាល​មូលដ្ឋានក្នុងខេត្តចំនួន១០ នៃប្រទេសកម្ពុជា។

បើទុកជាមានការ​កែលម្អបានប្រសើរឡើងច្រើនគួរសមហើយក្តី​នូវ​លទ្ធភាពទទួល​បាន​សេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ គុណភាពរបស់សេវានេះនៅតែជាបញ្ហាប្រឈមមួយនៅឡើយ។ ​ការ​ផ្តល់​មតិ​ដោយផ្ទាល់​ពីសំណាក់អ្នក​ប្រើប្រាស់​ដែល​បានជ្រាបអំពីសេវា​ទាំងនេះ ជា​ពិសេសពីសំណាក់ពលរដ្ឋទូទៅតែម្តង គឺ​ជា​កត្តា​សំខាន់​មួយជំរុញ​ឱ្យ​សេវា​សាធារ​ណៈនានា​ទទួល​បាន​ការ​កែលម្អគុណភាព​កាន់​តែប្រសើរឡើង នៅជុំវិញពិភពលោក។

កញ្ចប់ជំនួយឥតសំណងទីមួយ ​មាន​ទឹកប្រាក់ចំនួន ៥,៩៥លានដុល្លារអាមេរិក ត្រូវបាន​អនុម័តផ្តល់​ទៅឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់​ធ្វើសកម្មភាពនានាពាក់ព័ន្ធផ្នែកគណនេយ្យភាពសង្គម រួមមាន ការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍​ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋអំពីសេវានានាដែលពួកគាត់មានសិទ្ធិទទួលបាន និង​អំពី​ការ​ប្រើ​ប្រាស់​មូលនិធិសាធារណៈ។ អ្នកសម្របសម្រួល​នឹង​រៀបចំធ្វើនូវតារាងពិន្ទុសម្រាប់ពលរដ្ឋធ្វើការវាយតម្លៃ​គុណភាព​របស់​សេវាសាធារណៈ និង​ផ្តល់ការឯកភាពគ្នានៅលើ​ផែនការ​សកម្មភាព​រួមមួយ​ចំនួន​ជាមួយ​អ្នក​ផ្តល់សេវា សម្រាប់​កែលម្អគុណភាព​របស់​សេវាបន្តទៀត។

កញ្ចប់ជំនួយឥតសំណងទីពីរ មានទឹកប្រាក់ចំនួន​ ១,៧២​លាន​ដុល្លារអាមេរិក ត្រូវ​បាន​ផ្តល់ជូន​លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹង​សមត្ថភាព​របស់អ្នក​ផ្តល់​សេវា​រដ្ឋាភិបាល នៅក្នុងការជូនព័ត៌មានដល់​សាធារណជនអំពី​ការ​បំពេញមុខងារ​ និង​ការ​ប្រើ​ប្រាស់​មូលនិធិដោយ​គណៈកម្មាធិការនេះ និង​ក្នុងការឆ្លើយតបឱ្យ​បាន​កាន់​តែល្អឡើងទៅនឹងមតិយោបល់​របស់​ពលរដ្ឋ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មាន​ប្រសាសន៍ថា៖ «ការពង្រឹងការចូលរួមរបស់​ពលរដ្ឋ​ គឺ​ជា​ចំណុចផ្តោតយកចិត្តទុកដាក់មួយនៅក្នុងចំណោមផ្នែកសំខាន់ៗនានានៅ​ក្នុង​ឯកសារ​ក្របខណ្ឌ​ភាព​ជាដៃគូ​​របស់​ធនាគារពិភពលោក ប្រចាំនៅប្រទសកម្ពុជា។ ធនាគារពិភពលោក​បាន​ចាត់ទុក​ក្របខណ្ឌគណនេយ្យ​ភាព​សង្គម​របស់​រដ្ឋា​ភិបាល​​ថា​ជា​កិច្ច​ខិតខំ​ទូទៅដ៏សំខាន់​មួយ​ សម្រាប់​បំពេញទៅលើ​ការ​វិនិយោគ​ក្នុងវិស័យអប់រំ, សុខាភិបាល, ការ​ផ្គត់ផ្គង់ទឹកស្អាត និង​សេវាដទៃទៀត តាមរយៈអភិក្រម​ជាលក្ខណៈប្រព័ន្ធ​និង​ប្រកប​ដោយចីរភាព ដើម្បី​ប្រមែប្រមូល​ពលរដ្ឋឱ្យ​ចូលរួមពាក់ព័ន្ធ និងពង្រឹង​សមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឱ្យអ្នកផ្តល់សេវា​មាន​គណនេយ្យភាពនៅ​ក្នុង​ការ​បំពេញមុខងាររបស់ខ្លួន។»

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ មានគោលបំណង​ទ្រទ្រង់ដល់​ការអនុវត្ត​ដំណាក់កាលទីពីរ នៃគម្រោង​ក្របខណ្ឌគណនេយ្យភាពសង្គម ដែល​មាន​អាយុកាលពីឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣។ ក្របខណ្ឌនេះ​ គឺ​ជាផ្នែកស្នូល​មួយ​ខ្វះមិនបាននៅក្នុងកម្មវិធី​កែទម្រង់​វិមជ្ឈការ​របស់​រដ្ឋា​ភិបាល ដែល​សំដៅ​ពង្រឹងការឆ្លើយតបរបស់​រដ្ឋាភិបាលទៅនឹងសេចក្តីត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ គម្រោងនេះ​ ​ជាគំនិតផ្តួចផ្តើមរួមរវាងរដ្ឋាភិបាលនិង​សង្គមស៊ីវិល ហើយស្ថិតក្រោមការចាត់ចែង​របស់គណៈកម្មាធិការដឹកនាំភាពជាដៃគូ (Partnership Steering Committee/PSC) ដែល​មាន​ក្រសួង​មហាផ្ទៃ និង​តំណាង​របស់​អង្គការក្រៅរដ្ឋាភិបាល ជា​សហប្រធាន។ គណៈកម្មាធិការនេះ​មានសមាសភាពសមាជិក​​រវាងតំណាង​មកពីក្រសួងនានានៃរដ្ឋាភិបាល — មានក្រសួងមហាផ្ទៃ, អប់រំ យុវជន និងកីឡា, សុខាភិបាល, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឧស្សាហកម្ម និង​សិប្បកម្ម, និង ​សាធារណការ​និង​ដឹកជញ្ជូន — និងតំណាងសង្គមស៊ីវិល។

ឯកឧត្តម ង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នៃលេខាធិការដ្ឋាន​របស់គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំ​ក្នុង​ការ​អនុវត្ត​ក្របខណ្ឌគណនេយ្យភាព ISAF នេះ ដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូរវាង​រដ្ឋបាលថ្នាក់ក្រោមជាតិ​និង​ពលរដ្ឋ និង​ពង្រីក​គណនេយ្យភាព​របស់​រដ្ឋបាលថ្នាក់ក្រោមទាំងនោះ​ឱ្យ​កែលម្អ​ការ​ផ្តល់សេវា​សា​ធារណៈ បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។» ឯកឧត្តមពោល​បន្ថែមទៀតថា៖ «ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ក្នុង​ការ​ផ្តល់សេវាសាធារណៈឱ្យ​កាន់តែមានប្រសិទ្ធភាព និង​កាន់តែមានគណនេយ្យភាព និង​ក្នុង​ការ​ឆ្លើយតបទៅ​តាមការ​វិវត្តន៍​ប្រែប្រួល​នូវសេចក្តីត្រូវការរបស់ពលរដ្ឋ និង​វិស័យ​ឯកជន នាពេលអនាគត។»

គម្រោងនានានៅក្រោម​ភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់លើ​អ្នក​ផ្តល់សេវាសាធារណៈ ដែលរួមមាន សាលារៀន​និង​មណ្ឌលសុខភាព, ឃុំ សង្កាត់,​ ស្រុក និង​រដ្ឋបាល​ក្រុង នៅ​ក្នុងខេត្តចំនួន១០ គឺខេត្តបន្ទាយមានជ័យ, សៀមរាប, ព្រះវិហារ, កំពង់ធំ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង, ស្វាយរៀង, កែប, និង​ព្រះសីហនុ។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ «ផ្អែកលើ​បទពិសោធន៍​ និង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន​ក្នុងប៉ុន្មានឆ្នាំមកនេះ ខ្ញុំជឿជាក់ថា ជំនួយថ្មីនេះនឹង​កាន់​តែ​ពង្រឹង​បាន​ថែមទៀតនូវ​ការ​ឆ្លើយតប​របស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នក​ប្រើ​ប្រាស់​សេវា។ លោក​ពោលបន្ថែមទៀតថា៖ «ក្របខណ្ឌ​គណនេយ្យភាពសង្គមនេះ គឺជាយុគសម័យថ្មីមួយនៃការផ្តល់​សេវាសាធារណៈ ដែលអមមកជាមួយនូវការ​លើក​កម្ពស់​ឱ្យ​មាន​កិច្ច​សន្ទនា​បែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើ​ឱ្យ​មាន​​ការ​ប្រែប្រួលយូរអង្វែងនៅក្នុង​ការ​ផ្តល់សេវា​សា​ធារណៈ ជា​ពិសេស​សម្រាប់​ក្រុមជនងាយរងគ្រោះ។»

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះគឺស្ថិតក្រោមការគ្រប់គ្រងដោយធនាគារពិភពលោក និងឧបត្ថម្ភហិរញ្ញវត្ថុដោយ​មូលនិធិ​មរតកសម្រាប់គណនេយ្យភាពសង្គម ​ និង​ការផ្តល់សេវានៅកម្ពុជា ​(Cambodia Social Accountability and Service Delivery Trust Fund) ក្រោមការឧបត្ថម្ភ​របស់​រដ្ឋា​ភិបាល​អាល្លឺម៉ង់ និង​ស្វ៊ីស។

ព័ត៌មានផ្សេងទៀតអាចរកមើលបាននៅលើវេបសាយ៖ www.worldbank.org/cambodia

ហ្វេសប៊ុក៖ https://www.facebook.com/worldbank

ធ្វីតធឺរ៖ https://www.twitter.com/worldbank

កាណាល់យូធូប៖ https://www.youtube.com/worldbank

Contacts

លោក ប៊ូ សារឿន តាមរយ

sbou@worldbank.org
(855 12) 414 088
នៅភ្នំពេញ

About The World Bank

The World Bank Group has a bold vision: to create a world free of poverty on a livable planet. In more than 100 countries, the World Bank Group provides financing, advice, and innovative solutions that improve lives by creating jobs, strengthening economic growth, and confronting the most urgent global challenges. For more information, please visit www.worldbank.org, www.miga.org, and www.ifc.org.

col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-3
col-lg-3
  • add-style

OMBC

Online Media Briefing Center (OMBC) news for accredited journalists
Sign In
https://media.worldbank.org/
Register
https://media.worldbank.org/user/register
secondary
white-btn