col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-10
col-lg-10
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-12
col-lg-12
videoType
dynamic-media
videoDmUrl
https://delivery-p136806-e1377785.adobeaemcloud.com/adobe/assets/urn:aaid:aem:b714ae4a-3b96-4f43-9fc2-029d047abefc/play?assetname=Cambodia_RCIP.mp4
keyFrameImage
timestamp

00:33 Clopi will plow how

00:49 we put min gangi narua sala.

00:58 kang plow rank the hoi clang baton plomos how

01:04 about chika will buy pop how you mk around

01:13 chikorian

01:14 the court la.

01:22 During the day so long after watching the watching

01:25 sta to plow below plow ma plow the soplug down

01:33 put you to sta.

01:38 puts some clang some wrap up.

01:54 Me and Plow,

01:54 me and Gla come.

02:03 Kumi meansaratsu karmaraikstapanahaijung power some kinds of kno mkasu theblong

02:16 cha throw

02:17 placewajanti.

02:18 This.

02:47 A rum palpapoa kra prasama kkun koka kruji ok

02:57 clangpapoa al kurin

03:01 bossapau

03:03 ko mono tang riko strechje palpa.

03:08 flow.

03:28 project.

showAllTimestamps
no
transcript
Clopi will plow how we put min gangi narua sala. kang plow rank the hoi clang baton plomos how about chika will buy pop how you mk around chikorian the court la. During the day so long after watching the watching sta to plow below plow ma plow the soplug down put you to sta. puts some clang some wrap up. Me and Plow, me and Gla come. Kumi meansaratsu karmaraikstapanahaijung power some kinds of kno mkasu theblong cha throw placewajanti. This. A rum palpapoa kra prasama kkun koka kruji ok clangpapoa al kurin bossapau ko mono tang riko strechje palpa. flow. project.
showAllTranscripts
no
duration
PT3M58S
scene7File
worldbank/Cambodia_RCIP
scene7Domain
https://worldbank.scene7.com/
scene7FileAvs
worldbank/Cambodia_RCIP-AVS
title
Cambodia RCIP
description
Cambodia RCIP
showTimestampAndTranscript
no
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-7
col-lg-7
  • lp-body-content
  • first-letter

ការផ្លាស់ប្តូរមុខមាត់​កំពុង​តែកើតមានឡើងជាបណ្តើរៗនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ដែលកាលមុនភូមិឋានធ្លាប់តែនៅដាច់ស្រយាលពីគ្នាដោយសារ​​​​ផ្លូវលំភក់ ដែលបង្កជាឧបសគ្គដល់ការអភិវឌ្ឍ។ ប៉ុន្តែពេលនេះ គម្រោងមួយចំនួនដែលគាំទ្រមូលនិធិ​ដោយធនាគារពិភពលោក បាននាំឱ្យមានផ្លូវប្រកបដោយភាពធន់សម្រាប់​តភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ហើយតាមរយៈនេះ​វាបានបើកលទ្ធភាពសម្រាប់​ការ​ទទួលបានសេវាអប់រំ សុខាភិបាល និងឱកាសសេដ្ឋកិច្ច និងការងារសម្រាប់ប្រជាជនជាង ១,២ លាននាក់។

សង្ខេបសំខាន់ៗ

  • គម្រោងមួយដែលគាំទ្រដោយធនាគារពិភពលោក កំពុងតភ្ជាប់ប្រជាជនជាង ១,២ លាននាក់ ជាមួយ​សាលារៀន មណ្ឌលសុខភាព និងទីផ្សារ នៅតាម​ខេត្តចំនួនបីនៅភាគខាងជើងនៃប្រទេសកម្ពុជា។
  • ផ្លូវថ្មីជួយលើកកម្ពស់​វិស័យអប់រំ និងជីវភាពរស់នៅ ដោយសិស្សានុសិស្សអាចទៅសាលារៀនបានជាប្រចាំ ហើយកសិករអាចរក​បានទីផ្សារកាន់តែទូលំទូលាយជាងមុន​។
  • ផ្លូវទាំងនេះពង្រឹងបណ្តាញគមនាគមន៍របស់ប្រទេស ដោយគាំទ្រដល់ការ​ធ្វើ​ពាណិជ្ជកម្ម ផលិតភាពកសិកម្ម និងការបង្កើតការងារ។

ពីការលំបាកទៅជាក្តីសង្ឃឹម៖ ការតភ្ជាប់តំបន់​ជនបទនៅ​កម្ពុជា

ប្រទេសកម្ពុជាមានផ្លូវជនបទប្រវែង​ប្រមាណ ៥០.០០០ គីឡូម៉ែត្រ ប៉ុន្តែមានតែប្រហែល ១៧% ប៉ុណ្ណោះដែលត្រូវបានក្រាលកៅស៊ូ និងមានភាពធន់ទៅនឹងផលប៉ះពាល់ពីអាកាសធាតុ។ ផ្លូវជនបទជាច្រើនដែលតភ្ជាប់សហគមន៍ទៅកាន់ផ្លូវជាតិ ឬផ្លូវខេត្ត គឺជាផ្លូវមិនទាន់បានក្រាលកៅស៊ូ និងងាយរងការខូចខាតដោយការជន់លិចទឹក​ ដែលទាំងអស់នេះ​ជា «កង្វះនៃតភ្ជាប់​» នៅតាមជនបទ និងប្រព័ន្ធ​ឡូហ្ស៊ិស្ទីកផ្នែកកសិកម្ម។ បញ្ហាប្រឈមទាំងនេះធ្វើឱ្យការអភិវឌ្ឍនៅតំបន់ក្រីក្រជួបការលំបាក ដោយធ្វើ​ឱ្យ​កសិករ​ពិបាកក្នុងការដឹកកសិផលទៅកាន់ទីផ្សារ ហើយគ្រួសារជួប​ឧបសគ្គក្នុងការទទួលបានសេវាអប់រំ ឬសេវាព្យាបាលនៅមន្ទីរពេទ្យ។

លោក ឌួង សំណាង នាយកអនុវិទ្យាល័យទំព័រ បានរំឭកថា៖ «កាលពីមុន ការធ្វើដំណើរទៅសាលារៀនតែងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន»។ ផ្លូវដែលលិចទឹក បែកភក់ និងធូលីហុយ បានធ្វើឱ្យការធ្វើដំណើរទៅសាលារៀនជួបការលំបាកនឿយហត់ និងគ្មានសុវត្ថិភាព។

នៅពេលព្រឹកដែលផ្លូវលិចទឹកនិងបែកភក់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានមកដល់សាលារៀនក្នុង​ឯកសណ្ឋានប្រឡាក់ ហើយពេលខ្លះត្រូវត្រឡប់ទៅផ្ទះវិញ និងខកខានការសិក្សា។ ការលំបាកនៅលើដងផ្លូវមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់របស់ពួកគេប្រឡាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពួកគេបាក់ទឹកចិត្តទៀតផង។ លោកគ្រូអ្នកគ្រូមួយចំនួនបានស្នើសុំប្តូរទៅបង្រៀននៅសាលាផ្សេង ឯសិស្សានុសិស្សជាច្រើនមានការធុញទ្រាន់នឹងការតស៊ូជម្នះ​ការលំបាក​ប្រចាំថ្ងៃក្នុង​ការ​ទៅសាលារៀន។

ដើម្បីដោះស្រាយស្ថានភាពនេះ គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាដែលគាំទ្រដោយធនាគារពិភពលោក កំពុងលើកកម្ពស់លទ្ធភាពធ្វើដំណើរតាមផ្លូវដែលធន់នឹងអាកាសធាតុនៅទូទាំងខេត្តចំនួនបី គឺខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលមាន​ប្រជាជន ៨០ ភាគរយរស់នៅក្នុងតំបន់ជនបទ។ ដោយប្រើប្រាស់វិធីសាស្រ្ត បែបភ្ជាប់​បណ្តាញ គម្រោងនេះបានតភ្ជាប់ផ្លូវជនបទសំខាន់ៗទៅនឹងរបៀងផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួន​។

តាមរយៈការអនុវត្តស្តង់ដាបរិស្ថានអន្តរជាតិ និងឧត្តមានុវត្តន៍​ក្នុងការងារកែលម្អផ្លូវថ្នល់ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ផ្លូវជាតិប្រវែងជាង ១៣០ គីឡូម៉ែត្រត្រូវបានលើកកម្រិតឡើង រួមទាំងកំណាត់ផ្លូវជាតិលេខ៧ និងផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A។ ស្របគ្នានេះដែរ ផ្លូវជនបទអាទិភាពប្រវែង ១៤៥ គីឡូម៉ែត្រត្រូវបានលើកកម្ពស់ ហើយផ្លូវ ១៣០ គីឡូម៉ែត្រទៀតកំពុងត្រូវបានកែលម្អ។ បច្ចុប្បន្ន ផ្លូវដែលត្រូវ​បានលើកកម្រិតទាំងនេះ បានបង្កលទ្ធភាពងាយស្រួល​ក្នុង​ធ្វើដំណើរគ្រប់រដូវកាលទៅកាន់សាលារៀន មណ្ឌលសុខភាព និងទីផ្សារចំនួន ៧៨ កន្លែង ​​​ជា​ប្រយោជន៍ដល់ប្រជាជនជាង ១,២ លាននាក់ ដែល​រស់នៅតាមបណ្តោយដងផ្លូវទាំងនោះ​។ កសិករអាចដឹកជញ្ជូនស្រូវ កៅស៊ូ ដំឡូងមី និងផល​ដំណាំផ្សេងៗទៀត ទៅកាន់ទីផ្សារកាន់តែមានប្រសិទ្ធភាពជាងមុន​។ ការណ៍នេះបានបើកឱកាសថ្មីៗសម្រាប់ការបង្កើតការងារក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងឡូហ្ស៊ិស្ទីក ធ្វើឱ្យប្រាក់ចំណូលរបស់​គ្រួសារនៅតំបន់ជនបទមានការកើនឡើង។

លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយិកាគម្រោង បានមានប្រសាសន៍ថា ផ្លូវទាំងនេះមានសារសំខាន់ណាស់សម្រាប់សហគមន៍ជនបទ។ លោកជំទាវមានប្រសាសន៍ថា៖ «តាមរយៈការលើកកម្រិតផ្លូវលំក្នុងតំបន់ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងដែលតភ្ជាប់ទៅនឹងផ្លូវខេត្ត និងផ្លូវជាតិ យើងអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនក្នុងតំបន់។ ដោយសារការសាងសង់ដែលស្របតាមស្តង់ដាភាពធន់នឹងអាកាសធាតុ ការតភ្ជាប់ទាំងនេះកាត់បន្ថយពេលវេលាធ្វើដំណើរ និងផ្តល់លទ្ធភាពធ្វើដំណើរពេញមួយឆ្នាំទៅកាន់សាលារៀន កន្លែងផ្តល់សេវាសុខភាព ទីផ្សារ និងកន្លែងផ្សេងៗទៀត»។

ភូមិមួយហាក់ដូចជាបានរស់ឡើងវិញ

លោក ឃិន ជា អាយុ ៥២ ឆ្នាំ បម្រើការងារជាតំណាងសហគមន៍ផង និងជាប្រធានគណៈកម្មការទ្រទ្រង់អនុវិទ្យាល័យទំព័រផង នៅភូមិត្នោតបាក់ ខេត្តកំពង់ចាម។ នៅទីនេះ ផ្លូវក្រាលកៅស៊ូថ្មីមួយបានផ្លាស់ប្តូរជីវិតនៅក្នុងសហគមន៍ ដោយនាំមកនូវក្តីសង្ឃឹម និងឱកាសថ្មី។ លោកបានមានប្រសាសន៍ថា៖ «នេះជាលើកដំបូងហើយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំបានឃើញផ្លូវកៅស៊ូនៅក្នុងភូមិរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពណាស់​ដែលមានផ្លូវនេះ»។

ប្រសាសន៍របស់លោក ឌួង សំណាង នាយកវិទ្យាល័យទំព័រ

ថ្លូវថ្មីបាននាំឱ្យមានភាពប្រសើរច្រើនណាស់ដល់ជីវភាពរបស់ពលរដ្ឋគ្រប់គ្នានៅក្នុងសហគមន៍នេះ។

ផលប្រែប្រួលពីផ្លូវថ្មីនេះមានវិសាលភាពធំធេង។ កុមារតូចៗឥឡូវនេះអាចទៅសាលារៀនបានជាប់លាប់ លែងមានឧបសគ្គដោយសារផ្លូវភក់ដែលមិនអាចធ្វើដំណើរបានក្នុងរដូវវស្សាដូចមុន​ទៀតហើយ។ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់មណ្ឌលសុខភាពដើម្បីទទួលសេវាព្យាបាលបានយ៉ាងងាយស្រួល ហើយមនុស្សចាស់អាចទៅវត្តបានដោយមិនលំបាក។ ផ្លូវថ្មីនេះក៏បានធ្វើឱ្យពាណិជ្ជករអាចមកទិញស្រូវ កៅស៊ូ និងផលិតផលផ្សេង​ៗទៀតដោយផ្ទាល់នៅក្នុងភូមិ ដែលជួយលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ជាមួយនឹងលទ្ធភាពទទួលបានសេវាអប់រំកាន់តែប្រសើរ កុមារកាន់តែច្រើនបានចូលរៀន។ ការណ៍នេះជាការកសាងមូលដ្ឋានគ្រឹះសម្រាប់កម្លាំងពលកម្មជំនាញនាពេលអនាគត ដែលជួយលើកកម្ពស់កាលានុវត្តភាពការងាររយៈពេលវែង និងភាពចល័តនៃសេដ្ឋកិច្ច។

លោក ឌួង សំណាង នាយកអនុវិទ្យាល័យទំព័រ ក៏បានឯកភាពអំពី​អត្ថប្រយោជន៍ដែលផ្លូវក្រាលកៅស៊ូបាននាំមកនេះដែរ។ លោកមានប្រសាសន៍ថា ឥឡូវនេះ កុមារ និងលោកគ្រូអ្នកគ្រូបានមកដល់សាលារៀនទាន់ពេល ហើយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ក៏ត្រូវ​បានកាត់បន្ថយ។ ផ្លូវថ្មីនេះបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាមានភាពប្រសើរជាងមុនច្រើន។

លើសពីនេះ គម្រោងក៏បានរៀបចំតំបន់សុវត្ថិភាពមួយនៅមុខអនុវិទ្យាល័យទំព័រ សម្រាប់សិស្សានុសិស្សពេលចេញ-ចូលសាលា និងសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការដាក់ និងទទួលកូនៗរបស់ពួកគេ ធ្វើឱ្យ​កាន់តែ​មាន​សុវត្ថិភាព និងភាពកក់ក្តៅសម្រាប់គ្រួសារក្នុងសហគមន៍។ លោក សំណាង បានបន្ថែមថា ក្រុមការងារគម្រោងបានផ្តល់ការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍នៅសាលារៀន ដើម្បីឱ្យសិស្សានុសិស្សមានចំណេះដឹងចាំបាច់អំពីរបៀបធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែមានសុវត្ថិភាព។

ការកសាងភាពធន់ និងកំណើនសេដ្ឋកិច្ច

គម្រោងនេះបានបង្វែរការវិនិយោគលើបណ្តាញផ្លូវថ្នល់ទៅកាន់ខេត្តដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្លាំង យោងតាមរបាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report for Cambodia) របស់ធនាគារពិភពលោក។ ការកែលម្អបែបនេះក៏រួមចំណែកដល់គោលនយោបាយជាតិសម្រាប់​ការ​ដឹកជញ្ជូន​ទំនិញដែលមានបរិមាណ​កំពុងកើនឡើង ឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមបណ្តាញដឹកជញ្ជូន ស្របពេល​ដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តមានកំណើន​ពីការនាំចេញទៅទីផ្សារបរទេស។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ «វិធីសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍបណ្តាញផ្លូវ​ដឹកជញ្ជូន នឹងជួយកែលម្អភាពប្រកួតប្រជែងរបស់កម្ពុជា បង្កើន​សក្តានុពលនៃការនាំចេញឱ្យពេញទំហឹង​ និងជំរុញពាណិជ្ជកម្មក្នុងតំបន់»។

ផ្លូវក្រាលកៅស៊ូដូចជានៅក្នុងភូមិត្នោតបាក់ កំពុងកែលម្អការតភ្ជាប់ សុវត្ថិភាព និងភាពធន់នៅក្នុងសហគមន៍ជនបទនៅទូទាំងប្រទេស។ ភូមិដែលពីមុនមិនអាចចូលទៅដល់បាន ពេលនេះ​ពាណិជ្ជករ និងអ្នកផ្តល់សេវាកម្ម អាចទៅដល់ ដោយនាំឱ្យមានការរីកចម្រើនដល់​អាជីវកម្មខ្នាតតូច ដូចជា ហាងលក់ទំនិញ សេវាកម្មដឹកជញ្ជូន និងអ្នកលក់អាហារជាដើម។ ការណ៍នេះបង្កើតការងារថ្មីៗ និងឱកាសអាជីវកម្មនៅក្នុងសហគមន៍ជនបទ ថែមទៀត​។

ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លូវទាំងនេះក៏នឹងជួយជំរុញផលិតភាពកសិកម្មក្នុងស្រុកផងដែរ ដោយផ្តល់ឱ្យកសិករនូវលទ្ធភាពទទួលបានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមមានប្រសាសន៍ថា៖ «ខេត្តទាំងបីដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញស្រូវ និងដំណាំសាច់ប្រាក់ដូចជា ដំឡូងមី ស្វាយចន្ទី ចេក និងកៅស៊ូ។ ដំណាំទាំងនេះអាចផ្តល់ការងារកាន់តែច្រើន និងបង្កើនប្រាក់ចំណូលរបស់ប្រជាជនទៀតផង»។

col-xs-12
col-sm-12
col-md-2
col-lg-2
  • lp-body-content
  • first-letter