- font-medium
- bg_blue_05
អត្ថបទថ្មីៗ
- អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ជាង ៤១០០ នាក់នៅទូទាំងប្រទេសកម្ពុជាកំពុងជួយប្រជាពលរដ្ឋនៅក្នុងឃុំជាង ១០០០ ឱ្យទទួលបានសេវាសុខភាព ការអប់រំ និងរដ្ឋបាល កាន់តែប្រសើរឡើង។
- តាមរយៈកិច្ចគាំទ្រពីធនាគារពិភពលោក, ប្រទេសស្វ៊ីស ប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្ត្រាលី ដោយមានកិច្ចសហការជាដៃគូជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ផង, កិច្ចប្រឹងប្រែងរបស់អ្នកសម្របសម្រួល បានធ្វើឱ្យសាលារៀនកាន់តែមានភាពស្អាតបាត, រយៈពេលរង់ចាំនៅគ្លីនិកកាន់តែខ្លី និងការិយាល័យឃុំមានការឆ្លើយតបកាន់តែប្រសើរជាងមុន។
- អ្នកសម្របសម្រួលបានជួយប្រជាពលរដ្ឋឱ្យមានភាពអង់អាចក្នុងការបង្ហាញកង្វល់, វាយតម្លៃគុណភាពសេវាកម្ម និងរួមគ្នារៀបចំផែនការសកម្មភាពជាមួយអាជ្ញាធរ ធ្វើឱ្យកាន់តែមានទំនុកចិត្ត និងគណនេយ្យភាព នៅក្នុងសហគមន៍។
- lp-body-content
- first-letter
អង្គុយលើកាំជណ្តើរនៃផ្ទះឈើរបស់គាត់ក្នុងខេត្តបាត់ដំបង អ្នកស្រី ម៉ា សុភាព អាយុ ៤៥ ឆ្នាំ មានទឹកមុខពោរពេញដោយមោទនភាព។ កាលនៅអាយុ ១៤ ឆ្នាំ គាត់បានរងគ្រោះថ្នាក់ពិការជើងស្តាំ ដោយសារជាន់គ្រាប់មីន ក្នុងពេល ស៊ីឈ្នួលបេះម្ទេស នៅក្បែរផ្ទះ។ គាត់ត្រូវបង្ខំចិត្តឈប់រៀននៅត្រឹមថ្នាក់ទី ៤ ដោយបោះបង់ចោលក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន។ ប៉ុន្តែ បច្ចុប្បន្ន គាត់ជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍មួយរូប ដែលដើរតួសំខាន់ក្នុងការផ្តល់ភាពអង់អាចដល់អ្នកស្រុក ឱ្យចេះស្វែងរកសេវាសុខភាព និងការអប់រំ។
អ្នកស្រី សុភាពនិយាយថា៖ «ខ្ញុំស្រឡាញ់ការងារនេះ ព្រោះវាបម្រើសហគមន៍របស់យើង។ ប្រជាជននៅតាមជនបទច្រើនតែមិនដឹងថាអាចទទួលបានសេវាដោយរបៀបណាទេ។ នោះហើយជាមូលហេតុដែលខ្ញុំស្ម័គ្រចិត្ត»។
អ្នកស្រី សុភាព សម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីកែលម្អសេវាកម្មនៅតាមសាលារៀន មណ្ឌលសុខភាព និងការិយាល័យឃុំ ជាពិសេសសម្រាប់ស្ត្រី និងកុមារ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកសម្របសម្រួល ៤១០០ នាក់ដែលដឹកនាំសកម្មភាពគណនេយ្យភាពសង្គមនៅតាមឃុំ និងសង្កាត់ចំនួន ១០៤៣ ក្នុងប្រទេសកម្ពុជា។
អ្នកស្រី ប៊ី គន្ធា ជាអ្នកសម្របសម្រួលតាំងពីឆ្នាំ ២០១៩ និងជាតំណាងខេត្តបាត់ដំបង មានប្រសាសន៍ថា ឥឡូវនេះ អាជ្ញាធរមូលដ្ឋានឱ្យតម្លៃចំពោះតួនាទីរបស់អ្នកសម្របសម្រួល ជាងពេលមុន។
អ្នកស្រី និយាយថា៖ «ខ្ញុំមានមោទនភាពដែលបានក្លាយជាអ្នកសម្របសម្រួល។ យើងជាស្ពានរវាងសហគមន៍ និងអ្នកផ្តល់សេវា។ សហគមន៍ហៅខ្ញុំថា ‘អ្នកគ្រូ’។ វាមិនមែនជាងារផ្លូវការទេ ប៉ុន្តែវាមានន័យណាស់សម្រាប់ខ្ញុំ។»
អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ គឺជាអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋាន ដែលបានទទួលការបណ្តុះបណ្តាលពីសំណាក់អង្គការទស្សនៈពិភពលោកអន្តរជាតិ តាមរយៈគម្រោងអនុវត្តន៍ក្របខ័ណ្ឌគណនេយ្យភាពសង្គម។ គម្រោងនេះ ទទួលបានការគាំទ្រថិវកាពីរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់, ស្វ៊ីស និងអូស្ត្រាលី ហើយស្ថិតក្រោមការចាត់ចែងរបស់ធនាគារពិភពលោក។ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើរតួជាស្ពានតភ្ជាប់គម្លាតរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសាធារណៈ តាមរយៈសកម្មភាពលើកកម្ពស់ការសន្ទនា និងលើកស្ទួយភាពអង់អាចដល់សហគមន៍ក្នុងការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អសេវាកម្ម ដូចជា ការអប់រំ សុខាភិបាល និងរដ្ឋបាលមូលដ្ឋាន ជាដើម។ ការងាររបស់ពួកគេនាំមកនូវផលប្រយោជន៍កាន់តែប្រសើរសម្រាប់ទាំងអស់គ្នា និងជាចំណុចស្នូលសម្រាប់កិច្ចប្រឹងប្រែងគណនេយ្យភាពសង្គម ជាពិសេសនៅក្នុងគំនិតផ្តួចផ្តើមនានា ដូចជា ក្របខ័ណ្ឌអនុវត្តគណនេយ្យភាពសង្គមរបស់កម្ពុជា ជាដើម។
00:06 Some ganghina salariantimoiku k jovial and the big baja moi
00:20 k k kona
00:25 jam Ikuk joy chops upside kamorojo
00:30 aka.
00:35 gas piss.
01:00 Bit kung chunka katokikosikai sa rasa jam cambrian
01:23 up there hi alon Marianneman and to.
01:28 I a lot of
01:37 parliament
01:47 and ram.
02:07 bio mkos podium.
02:20 and me and me and scope.
[link to video from Pailin province: Empowering Communities Through Social Accountability]
អ្នកសម្របសម្រួលបានជួយធ្វើឱ្យសេវានៅតាមសាលាបឋមសិក្សាមានភាពកាន់តែប្រសើឡើង។ នៅឯសាលាបឋមសិក្សាអ៊ិន ស៊ីដារ៉េ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង, លោកនាយិកា ឆាយ សំណាង បានឃើញថា សាលារៀនរបស់គាត់មានការកែលម្អគួរឱ្យកត់សម្គាល់ច្រើន ចាប់តាំងពីមានការចូលពាក់ព័ន្ធរបស់អ្នកសម្របសម្រួល។ ប្រជាជនក្នុងមូលដ្ឋានទទួលបានការលើកទឹកចិត្តឱ្យបញ្ចេញមតិកង្វល់របស់ខ្លួន និងសំណើកែលម្អ តាមរយៈអ្នកសម្របសម្រួល ដែលជាលទ្ធផល ការផ្តល់សេវាមានភាពកាន់តែប្រសើរ, បរិស្ថានកាន់តែស្អាតជាងមុន ហើយការទុកចិត្តគ្នារវាងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏មានភាពរឹងមាំជាងមុនដែរ។
លោកស្រី សំណាង មានប្រសាសន៍ថា៖ «មតិកែលម្អពីសិស្សានុសិស្ស និងសមាជិកសហគមន៍ តាមរយៈអ្នកសម្របសម្រួល ជួយយើងឱ្យយល់ពីអ្វីដែលត្រូវការកែលម្អ»។ លោកនាយិកាមានប្រសាសន៍បន្តថា៖ «ឥឡូវនេះ កុមារអាយុ ៦ ឆ្នាំទាំងអស់នៅក្នុងតំបន់ត្រូវបានចុះឈ្មោះចូលរៀន។ អ្នកសម្របសម្រួលដឹងថាគ្រួសារណាខ្លះមានកូនដែលគួរទៅសាលារៀន»។
មណ្ឌលសុខភាពក៏មានការកែលម្អប្រសើរឡើងផងដែរ។ លោក ងិន មេសា ប្រធានមណ្ឌលសុខភាពត្រែង ខេត្តបាត់ដំបង បានរំលឹកពីពាក្យរអ៊ូរទាំរបស់ពលរដ្ឋអំពីការរង់ចាំយូរ, អនាម័យមិនល្អ និងអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកសុខាភិបាល។ អ្នកសម្របសម្រួលបានរៀបចំតារាងពិន្ទុសហគមន៍ សម្រាប់វាយតម្លៃសមិទ្ធកម្មរបស់មណ្ឌលសុខភាព ហើយឆ្លងតាមរយៈមតិរបស់ពលរដ្ឋ បុគ្គលិករបស់មណ្ឌលសុខភាពត្រូវបានរៀបចំឡើងវិញដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺ មកនៅក្រោម ១៥ នាទី។ ឥឡូវនេះមានខ្យូអកូដ QR ដែលអនុញ្ញាតឱ្យអ្នកជំងឺវាយតម្លៃគុណភាពសេវាកម្មនៅមណ្ឌលសុខភាពផងដែរ។ ចំនួនអ្នកជំងឺមកទទួលសេវាប្រចាំថ្ងៃឥឡូវនេះបានកើនឡើងបីដង ពី ៨ នាក់ទៅជាង ៣០ នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេក៏បានឱ្យដឹងដែរថា មណ្ឌលសុខភាពនេះមានបរិយាកាសស្អាតបាត ហើយបុគ្គលិកក៏រួសរាយរាក់ទាក់ ជាងមុនផងដែរ។
នៅខេត្តប៉ៃលិន អ្នកស្រី ជា ស្រីវង្ស អាយុ ២១ឆ្នាំ នឹងក្លាយជាម្តាយក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកស្រីទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពភ្នំស្ពង់ជាប្រចាំ ហើយអ្នកស្រីបានពោលសរសើរអំពីភាពកក់ក្តៅ និងវិជ្ជាជីវៈរបស់បុគ្គលិកពេទ្យ នៅទីនោះ។
អ្នកស្រីនិយាយថា៖ «មណ្ឌលសុខភាពនេះល្អណាស់។ ពួកគេមើលថែយើងយ៉ាងល្អ។ ខ្ញុំធ្លាប់ទៅគ្លីនិកឯកជន ប៉ុន្តែឥឡូវនេះខ្ញុំសន្សំប្រាក់ និងមានអារម្មណ៍សុវត្ថិភាព សូម្បីតែនៅពេលយប់ជ្រៅក៏ដោយ។»
នៅក្នុងភូមិវាលក្បែរនោះ លោក យ៉ុង រ៉ុង ជិះរទេះដោយចំណាយពេលអស់ជាច្រើនឆ្នាំ នៅតែផ្ទះ ដោយមិនដឹងថាទៅរកទទួលបានសេវាកម្មបានដោយរបៀបណាទេ។ អ្នកសម្របសម្រួលបានទៅជួបគាត់ ពន្យល់ពីសិទ្ធិរបស់គាត់ និងជួយគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេវាថែទាំសុខភាព និងសេវាឃុំឡើងវិញ។ គាត់និយាយថា៖ «ខ្ញុំកម្រចេញទៅក្រៅណាស់។ អ្នកសម្របសម្រួលបានមកផ្ទះរបស់ខ្ញុំ ហើយប្រាប់ខ្ញុំអំពីសិទ្ធិរបស់ខ្ញុំ។ ខ្ញុំមិនស្គាល់ពួកគេពីមុនមកទេ។»
ករណីរបស់អ្នកស្រី ស្រីវង្ស និងរបស់លោក រ៉ុង មិនមែនជារឿងរ៉ាវពិសេសដាច់ដោយឡែកទៀតហើយ។ ករណីរបស់ពួកគេឆ្លុះបញ្ចាំងពីការប្រែប្រួលកាន់តែទូលំទូលាយ មានដូចជា ពេលវេលារង់ចាំទទួលសេវាខ្លីជាងមុន, បុគ្គលិកមានការយកចិត្តទុកដាក់ជាងមុន, ការិយាល័យឃុំឆ្លើយតបកាន់តែលឿនជាងមុន។ សាលារៀនកាន់តែស្អាត និងមានសុវត្ថិភាពជាងមុន ដោយមានបង្គន់ខណ្ឌដាច់ដោយឡែកពីគ្នា កន្លែងលាងដៃ និងបរិយាកាសស្វាគមន៍ សម្រាប់ក្មេងៗមករៀន។
មន្ត្រីរដ្ឋាភិបាលមូលដ្ឋានក៏ទទួលស្គាល់តួនាទីសំខាន់របស់អ្នកសម្របសម្រួលផងដែរ។ នៅឯការិយាល័យរដ្ឋបាលឃុំ លោកមេឃុំ ប៉ុច ឃាង វាយតម្លៃខ្ពស់ចំពោះការចុះជួបប្រជាពលរដ្ឋតាមរយៈអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ជាពិសេសជាមួយក្រុមជនងាយរងគ្រោះ។ តាមរយៈកិច្ចប្រជុំ ការចុះសួរសុខទុក្ខតាមផ្ទះ និងសម្ភារព័ត៌មាន អ្នកសម្របសម្រួលជួយប្រជាពលរដ្ឋឱ្យយល់ពីសិទ្ធិរបស់ពួកគេ និងសេវាកម្មដែលមាន។
លោក ឃាង មានប្រសាសន៍ថា៖ «ពលរដ្ឋជាច្រើនធ្លាប់តែស្ទាក់ស្ទើរក្នុងការនិយាយផ្ទាល់ទៅកាន់អាជ្ញាធរ។ ប៉ុន្តែ អ្នកសម្របសម្រួលបានដើរតួធ្វើជាស្ពានតភ្ជាប់គម្លាត រវាងពលរដ្ឋនិងអាជ្ញាធរ។»
លោកបានរំលឹកពីពាក្យរអ៊ូរទាំរបស់ពលរដ្ឋអំពីការយឺតយ៉ាវ និងការនិយាយស្តីមិនសូវល្អរបស់បុគ្គលិក។ ជាការឆ្លើយតប លោកបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ និងអនុវត្តម៉ោងធ្វើការ ដែលជំរុញគណនេយ្យភាពឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម មូល ធន អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថា អ្នកសម្របសម្រួលមានសារៈសំខាន់ចំពោះកិច្ច ប្រឹងប្រែងគណនេយ្យភាពសង្គម។ លោកចង់ឃើញមានការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីបង្កើនជំនាញរបស់ពួកគេ និងជួយពួកគេក្នុងការបណ្តុះអ្នកសម្របសម្រួលថ្មី។
លោកមានប្រសាសន៍ថា៖ «អ្នកសម្របសម្រួលនាំព័ត៌មានសេវាសាធារណៈទៅកាន់សហគមន៍ និងបញ្ជូនកង្វល់របស់ពលរដ្ឋទៅឱ្យអាជ្ញាធរបានដឹង»។ លោកពោលបន្តថា៖ «តាមរយៈតារាងពិន្ទុ និងកិច្ចប្រជុំនានា សាលារៀន មណ្ឌលសុខភាព និងការិយាល័យឃុំបានបង្កើតផែនការសកម្មភាពគណនេយ្យភាពរួមមួយ។»
ធនាគារពិភពលោកគាំទ្រក្របខ័ណ្ឌគណនេយ្យភាពសង្គមរបស់កម្ពុជា តាមរយៈគម្រោងពីរ៖ ការរួមបញ្ចូលគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ – ដំណាក់កាលទី២, និង ការចូលរួមរបស់ពលរដ្ឋដើម្បីកែលម្អការផ្តល់សេវាសាធារណៈតាមរយៈគណនេយ្យភាពសង្គម។ គម្រោងទាំងនេះ ដែលផ្តល់មូលនិធិគាំទ្រដោយធនាគារអភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់, ទីភ្នាក់ងារស្វ៊ីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ, និងនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី មានគោលដៅកែលម្អគុណភាពសេវាសាធារណៈ តាមរយៈការផ្តល់ព័ត៌មានឱ្យពលរដ្ឋបានជ្រាប និងទម្លាប់អនុវត្តតាមបែបចូលរួមទូលំទូលាយ។
- lp-body-content
- first-letter