col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-10
col-lg-10
col-xs-12
col-sm-12
col-md-1
col-lg-1
col-xs-12
col-sm-12
col-md-12
col-lg-12
videoType
dynamic-media
videoDmUrl
https://delivery-p136806-e1377785.adobeaemcloud.com/adobe/assets/urn:aaid:aem:200fe012-7844-439e-8b58-ca1fc4054ef9/play?assetname=NUBB-Higher+Education+Improvement+Project.mp4
keyFrameImage
timestamp

00:00 Kankaksa sni

00:04 sakalvila the krai ring

00:07 sakarillaiba

00:10 kabuka.

00:22 a.

01:06 Man.

01:28 Montrachum

01:29 ramroy sa plane.

01:32 The

01:35 PhD

01:36 master.

02:00 young men yun ban and what uh slanghaiyo ya.

02:18 Uh,

02:18 um,

02:18 uh,

02:18 takaran,

02:20 uh,

02:20 labnala baboons name is senchai belong chop the manjelipi mit yon men chat

02:32 uh

02:32 vichok chai hainen uh to a yung chang pata.

02:37 Chinghai j j s saki.

showAllTimestamps
no
transcript
Kankaksa sni sakalvila the krai ring sakarillaiba kabuka. a. Man. Montrachum ramroy sa plane. The PhD master. young men yun ban and what uh slanghaiyo ya. Uh, um, uh, takaran, uh, labnala baboons name is senchai belong chop the manjelipi mit yon men chat uh vichok chai hainen uh to a yung chang pata. Chinghai j j s saki.
showAllTranscripts
no
duration
PT3M
scene7File
worldbank/NUBB-Higher Education Improvement Project
scene7Domain
https://worldbank.scene7.com/
scene7FileAvs
worldbank/NUBB-Higher Education Improvement Project-AVS
title
NUBB-Higher Education Improvement Project
description
NUBB-Higher Education Improvement Project
showTimestampAndTranscript
no
col-xs-12
col-sm-12
col-md-3
col-lg-3
col-xs-12
col-sm-12
col-md-7
col-lg-7
  • lp-body-content
  • first-letter

សេចក្ដីសង្ខេបនៃរឿង

  • គម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលគាំទ្រដោយធនាគារពិភពលោក បានជួយកម្ពុជាឱ្យបង្កើនគុណភាពនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេសនៅក្នុង​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ជាភាសាអង់គ្លេសថា «STEM»។
  • គម្រោងនេះបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាច្រើនជាង ១២៨ ០០០នាក់ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះច្រើនជាងពាក់កណ្ដាលជានារី ដោយផ្តល់ឱ្យពួកគេនូវជំនាញជាក់ស្តែងដែលកំពុងមានតម្រូវការ និង​ធ្វើឱ្យពួកគេកាន់តែមានសមត្ថ​ភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារទៀត​ផង​។
  • គម្រោងដំណាក់កាលទី២ ដែលមានតម្លៃ​ថវិកា ៨០លានដុល្លារអាម៉េរិក​ នឹងជួយដល់និស្សិតជាង ៣២ ០០០នាក់ តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការធ្វើឌីជីថលនីយកម្មនៃការផ្តល់ការអប់រំ ដើម្បី​ឱ្យនិស្សិតទាំងនោះ​បាន​ត្រៀមខ្លួនជាស្រេចសម្រាប់ការងារទាំងនៅ​ក្នុងផ្នែក​ឧស្សាហកម្មក្នុងស្រុក និងឱកាសការងារជាលក្ខណៈអន្តរជាតិ។

ស្ថិតក្នុងឯកសណ្ឋានបន្ទប់ពិសោធន៍ពណ៌ស ​ពាក់​សំណាញ់គ្រប​សក់ និងពាក់​ម៉ាស់, កញ្ញា ឡាន លី ដែល​ជា​និស្សិតឆ្នាំទី៣ កំពុងភ្ជុងអារម្មណ៍យ៉ាងយកចិត្តទុកដាក់ជាមួយមិត្តរួមថ្នាក់របស់នាង នៅក្នុងបន្ទប់ពិសោធន៍ស្ទែម (STEM)។ នាងបានដាក់សំណាកផ្លែឈើជាច្រើនចំណិតចូលទៅក្នុងម៉ាស៊ីនសម្ងួត ដើម្បី​ធ្វើតេស្តយ៉ាងប្រុងប្រយ័ត្នលើដំណើរការបឺតយកសំណើមចេញពីចំណិតផ្លែឈើនីមួយៗ។

លីបានពន្យល់ដូច្នេះថា៖ «ខ្ញុំជ្រើសរើសមុខវិជ្ជានេះ ពីព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្ម។ យើងដាំផ្លែឈើ និងបន្លែបានច្រើន។ ប្រសិនបើយើងអាចកែច្នៃបានល្អ យើងអាចបង្កើនគុណភាពផលិតផលក្នុងស្រុក ហើយថែមទាំងអាចប្រកួតប្រជែងសម្រាប់ការនាំចេញទៀតផង»។

ជា​អ្នក​មាន​ដើម​កំណើតនៅ​ខេត្តបាត់ដំបង កញ្ញា ឡាន លី ដឹងច្បាស់ណាស់​អំពីសក្ដានុពលនៃវិស័យកសិកម្មរបស់កម្ពុជា ទាំងនៅក្នុងស្រុកកំណើតរបស់នាង និងនៅ​ទូទាំងប្រទេស។ បន្ទាប់ពីរៀនចប់វិទ្យាល័យ នាងបានជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកែច្នៃចំណីអាហារ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

ថ្វីត្បិតតែនាង​មានជម្រើសទៅសិក្សានៅភ្នំពេញ ដែលជាទីក្រុងធំជាងគេ​នៅ​ក្នុង​ប្រទេស និងមានឱកាសទូលំទូលាយជាងក៏ដោយ ក៏កញ្ញា ឡាន លី មាន​​ចិត្ត​ទាក់​ទាញចំពោះ​​សាកលវិទ្យាល័យនៅ​ក្នុងស្រុករបស់នាងខ្លាំង​ជាង​។ អ្វីដែលធ្វើ​ឱ្យ​នាង​ចាប់​អារម្មណ៍ខ្លាំងគឺ​បរិវេណសាកលវិទ្យាល័យ​ដ៏ធំទូលាយ បរិស្ថានស្អាតនិងស្វាគមន៍ និង​វត្តមានរបស់គ្រូឧទ្ទេស និងសាស្រ្តាចារ្យមានបទពិសោធន៍ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងស្រុក និងនៅបរទេស។ ហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ រួមមានបណ្ណាល័យទំនើប អគារ STEM និងមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលកសិកម្ម បាន​ផ្តល់ឱ្យ​និស្សិត​នូវ​ធនធាន​ច្រើន​សម្រាប់​ធ្វើការស្រាវជ្រាវ និងអនុវត្តទ្រឹស្ដី។

អគារ STEM មិនមែនគ្រាន់តែជាកន្លែងសម្រាប់រៀនតាមកម្មវិធីសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលនាងធ្វើការពិសោធន៍ និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផងដែរ។ ជារៀងរាល់ថ្ងៃ កញ្ញា ឡាន លី ចំណាយពេលច្រើនម៉ោងនៅក្នុងបន្ទប់ពិសោធន៍។ នៅក្នុងបន្ទប់នេះ នាងបានបង្កើតរូបមន្តសម្រាប់ផលិតម្សៅមើមយេន (beetroot) ដែលបានឈ្នះរង្វាន់លេខមួយនៅក្នុងការប្រកួតប្រជែងធុរកិច្ចរបស់​ សហគ្រិនខ្មែរ ​(Khmer Enterprise) កាល​ពី​ខែតុលា ឆ្នាំ២០២៣។ ជ័យជម្នះនោះបានធ្វើ​ឱ្យនាងមាន​ទំនុកចិត្តលើខ្លួន​ឯង​កាន់​តែខ្លាំង ក៏​ដូច​ជា​ជំរុញទឹកចិត្ត​នាង​ឱ្យ​ខិតខំ​បន្ត​ទៅសម្រេច​មហិច្ឆតារបស់នាង ថែមទៀត។

ដូចកញ្ញា​ ឡាន លី ដែរ, លោក សាក់ ម៉េងស៊ឺ និស្សិតឆ្នាំទីបួនផ្នែកបច្ចេកវិទ្យាព័ត៌មាន មានមោទនភាពចំពោះបច្ចេកវិទ្យាទំនើបដែលមាននៅក្នុងអគារ STEM នេះណាស់។ ធនធានទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការស្រាវជ្រាវ និងការសិក្សាផ្នែកសរសេរកម្មវិធី(កូដ)របស់គាត់។ ម៉េងស៊ឺ​និយាយ​ថា៖ «ខ្ញុំគ្មាន​លទ្ធភាពទិញកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់សម្រាប់ការសរសេរកូដបានទេ។ ប៉ុន្តែអគារ STEM បានធ្វើឱ្យខ្ញុំ អាចឈាន​ទៅសម្រេចក្តីស្រមៃរបស់ខ្ញុំបាន​»។

លោក ថាយ ថាត់ថៃ និស្សិតឆ្នាំទីប្រាំផ្នែកវិស្វកម្មសំណង់ស៊ីវិល ក៏មានអារម្មណ៍ដូចគ្នានេះដែរ។ សម្រាប់រូបគេ​ អគារ STEM មានសារៈសំខាន់ណាស់ សម្រាប់ធ្វើឱ្យចំណេះដឹងរបស់​គាត់កាន់​តែ​មាន​ភាព​ស៊ីជម្រៅ តាមរយៈការអនុវត្តជាក់ស្តែង បន្ទាប់ពីបានរៀនទ្រឹស្តីក្នុងថ្នាក់។ ថាតថៃ ប្រើប្រាស់ឧបករណ៍របស់មន្ទីរពិសោធន៍ដើម្បីសាកល្បងគុណភាពបេតុង ដែក និងដី។ ថាត់ថៃនិយាយថា៖ «ការអនុវត្តជាក់ស្តែងនៅទីនេះបានពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្ញុំ។ ពេលខ្ញុំទៅធ្វើ​កម្មសិក្សា វាបានជួយឱ្យខ្ញុំទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ និងផ្តល់ឱ្យខ្ញុំនូវគុណសម្បត្តិជាក់ស្តែងនៅកន្លែងការដ្ឋាន​ផ្ទាល់​»។

លោក រឿន លីម៉េង ជាសាស្ត្រាចារ្យផ្នែកកសិកម្ម និងកែច្នៃអាហារ បានពន្យល់ពីរបៀបដែលនិស្សិតចាប់ផ្តើមប្រើប្រាស់បន្ទប់ពិសោធន៍។ «នៅក្នុងឆ្នាំដំបូង ពួកគេទទួល​បាន​ការ​ណែនាំឱ្យស្គាល់ឧបករណ៍ និងរៀនពីនីតិវិធីត្រឹមត្រូវនៅក្នុងបន្ទប់ពិសោធន៍។ នៅក្នុងឆ្នាំទីពីរ ពួកគេធ្វើការស្រាវជ្រាវដែលទាក់ទងនឹងមុខវិជ្ជារៀងៗខ្លួន​។ លុះដល់ឆ្នាំទីបី ពួកគេភាគ​ច្រើនធ្វើ​ការ​ស្ម័គ្រចិត្ត ឬធ្វើកម្មសិក្សានៅក្នុងបន្ទប់ពិសោធន៍ ដើម្បីបង្កើនជំនាញ និងបទពិសោធន៍ជាក់ស្តែង»។ លោក លីម៉េង ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតដោយមានការគាំទ្រពីគម្រោង មានសុទិដ្ឋិនិយមថា ចំណេះដឹង និងបទពិសោធន៍ដែលនិស្សិតទទួលបាននៅក្នុងអគារ​ STEM នឹងផ្តល់អត្ថប្រយោជន៍ច្រើន​សម្រាប់​ពួកគេស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។

សាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិត​ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ដែលទទួល​បានការ​គាំទ្រពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជា​អ្នក​អនុវត្ត​ ក្រោមជំនួយ​​ហិរញ្ញប្បទានពីធនាគារពិភពលោក។ នៅទូទាំងប្រទេស គម្រោងនេះបានបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវចំនួន ៥៣ និងបានបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៦១។

តាមរយៈការគាំទ្រផ្ទាល់ពីគម្រោង សាកលវិទ្យាល័យជាតិបាត់ដំបង មានលទ្ធ​ភាព​សាងសង់អគារ STEM និងមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម។ អគារ STEM មានបន្ទប់ពិសោធន៍ចំនួន ២០ ដែលមាន​បំពាក់យ៉ាងពេញលេញដោយឧបករណ៍បច្ចេកទេស និងឧបករណ៍ធ្វើតេស្តសម្រាប់ផ្នែក​សំណង់ អេឡិចត្រូនិច និងគ្រឿងម៉ាស៊ីនផ្សេងៗទៀត។

គម្រោងនេះក៏បានវិនិយោគលើធនធានមនុស្សផងដែរ។ បុគ្គលិកសាកលវិទ្យាល័យនេះ​ជាង ៥៤០នាក់ ទទួលបាន​ការបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈ ហើយ ២៧ នាក់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត នៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា និងនៅបរទេស រួមមានប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ថៃ និងហុងកុង។ គោលបំណងចម្បងនៃគម្រោងទាំងពីរដំណាក់កាល គឺដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនគុណភាពនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ជាពិសេស ក្នុង​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ​ប្រព័ន្ធអេកូឡូស៊ីនៃការបង្រៀន និងការស្រាវជ្រាវមួយ​កាន់តែរឹងមាំ គឺ​ជា​ការណ៍មួយ​សំខាន់​​សម្រាប់​ផ្តល់អត្ថប្រយោជន៍ដល់និស្សិត និងអ្នកធ្វើការជំនាន់ក្រោយ។

ឯកឧត្តម សុក ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង មានការកោតសរសើរយ៉ាងខ្លាំងចំពោះការប្រែប្រួលជាវិជ្ជ​មាន​ដែលគម្រោងនេះបាននាំមកជូនសាកលវិទ្យាល័យបាត់ដំបង​​។ ឯកឧត្តមបានដាក់ចេញនូវចក្ខុវិស័យដ៏មុតស្រួចមួយ ដើម្បីប្រែក្លាយសាកលវិទ្យាល័យឱ្យក្លាយជាគ្រឹះស្ថានពហុជំនាញឈានមុខគេផ្នែកអប់រំ និងស្រាវជ្រាវ សម្រាប់​បម្រើដល់តម្រូវការទូលំទូលាយនៅ​ក្នុង​តំបន់ភាគពាយ័ព្យនៃប្រទេស​កម្ពុជា។

ជាមួយការគាំទ្រយ៉ាងខ្លាំងពីសំណាក់​ក្រសួងអប់រំ យុវជន និងកីឡា និងតាមរយៈភាពជាដៃគូជាមួយវិទ្យាល័យក្នុងតំបន់ សាកលវិទ្យាល័យនេះ​មាន​ចំនួននិស្សិត​កាន់​តែ​ច្រើន​ឡើងៗចូលរៀននៅទីនោះ​។ នៅក្នុង​ឆ្នាំ​២០២៥ សាកលវិទ្យាល័យ​នេះ​មាន​និស្សិត​ដល់ទៅជាង​ ៧៦០០នាក់ ធៀបទៅនឹង​ឆ្នាំ​២០១៨ ដែល​មានត្រឹមតែ ៣០០ នាក់ ប៉ុណ្ណោះ។ លោក មានប្រសាសន៍ថា៖ «អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងធ្វើឱ្យខ្ញុំមានមោទនភាពបំផុត គឺ និស្សិតរបស់យើងច្រើនជាង ៦៥% ជាស្ត្រី ហើយភាគច្រើនបានជ្រើសរើសរៀនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។ ជាមួយការទទួលបានឱកាសកាន់តែប្រសើរ និងទូលំទូលាយជាងមុនសម្រាប់​ចាប់​យក​អាជីពដែលមានប្រាក់ខែខ្ពស់ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ស្ត្រីកម្ពុជា គម្លាតយេនឌ័រនៅក្នុងទីផ្សារការងារត្រូវបានគេរំពឹងថានឹងរួមតូចជាងមុន។

អ្នកស្រី ហ៊ុន ស៊ីយ៉ា ប្រធានដេប៉ាតឺម៉ង់កែច្នៃចំណីអាហាររបស់សាកលវិទ្យាល័យនេះ បានកត់សម្គាល់ថា ការកែលម្អជាបន្តបន្ទាប់នៅក្នុងកម្មវិធីសិក្សា បាននាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះនិស្សិតបញ្ចប់ការសិក្សា។ លោកស្រី ស៊ីយ៉ា​​មាន​ប្រសាសន៍ថា៖ «ពួកគេបានក្លាយជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋ​ ឆ្លាតវៃ និងក្លាហានជាងមុន។ មន្ទីរពិសោធន៍របស់សាកលវិទ្យាល័យអនុញ្ញាតឱ្យនិស្សិតប្រែក្លាយ​គំនិតទៅជាផលិតផលជាក់ស្តែង ចូលរួមក្នុងការប្រកួតប្រជែង និងបង្ហាញស្នាដៃរបស់ពួកគេជាសាធារណៈ”។

អ្នកស្រី ហ៊ុន ស៊ីយ៉ា ខ្លួនឯងក៏បានទទួលផលប្រយោជន៍ពីការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈគម្រោងនេះ ដែលអនុញ្ញាតឱ្យអ្នកស្រី​បណ្តុះជំនាញស្រាវជ្រាវរបស់ខ្លួន​បាន​​កាន់តែស៊ីជម្រៅ។ ពេលនេះ​អ្នកស្រីកំពុងបន្តការសិក្សានៅ​ថ្នាក់បណ្ឌិត តាមរយៈ​​ការ​ជួយ​ឧបត្ថម្ភគាំទ្រពី​គម្រោងដំណាក់កាលទី២។

ឱកាសទាំងនេះបានពង្រឹងបន្តិចម្តងៗនូវទំនុកចិត្ត និងសមត្ថភាព​​របស់និស្សិតនៅក្នុង​ផ្នែកនវានុវត្តន៍។ ការចូលរួមរបស់និស្សិតក្នុងការប្រកួតប្រជែងឥឡូវនេះ បានពង្រីកហួសពីប្រទេសកម្ពុជាទៅទៀត។ និស្សិតមួយក្រុមរបស់​សាកលវិទ្យាល័យ បានទៅ​ចូលរួមប្រកួតក្នុងការសរសេរកូដអន្តរជាតិមួយនៅប្រទេសចិន ដោយទទួលបានចំណាត់ថ្នាក់លេខ ២។

តាមរយៈសកម្មភាព​ផ្សព្វផ្សាយ ឥទ្ធិលនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា បានរាលដាលទៅ​​ហួសពីបរិវេណសាលាទៅទៀត។ គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន​ បាន​គាំទ្រដល់សហគ្រាសក្នុងស្រុកនៅភាគពាយ័ព្យ ក្នុងកិច្ច​ខិតខំប្រឹងប្រែងដើម្បីបង្កើនគុណភាពផលិតផល និងពិសោធន៍ជាមួយនឹងគំរូថ្មីៗ ដោយមាននិស្សិតចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ។ សាកលវិទ្យាល័យក៏បានចាប់ដៃគូជាមួយវិទ្យាល័យ និងអនុវិទ្យាល័យក្នុងតំបន់ លើជំនាញបំណិន​ជីវិត និងការបណ្តុះបណ្តាលកសិកម្ម រួមទាំងការបង្កាត់ពូជដំណាំផងដែរ។ ទំនាក់ទំនងកាន់តែជិតស្និទ្ធ​រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មក្នុងស្រុក ជួយ​ធានាឱ្យ​និស្សិតអាច​បញ្ចប់ការសិក្សាដោយ​មាន​ជំនាញដែលអាជីវកម្មត្រូវការ ជំរុញឱកាសការងារ និងសេដ្ឋកិច្ចឱ្យកាន់តែ​មាន​កំណើន​ឡើង​​ថែម​ទៀត​។

អគារ STEM បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់និស្សិតផ្នែកកែច្នៃចំណីអាហារ សរសេរកូដ វិស្វកម្មសំណង់ស៊ីវិល និងវិស័យពាក់ព័ន្ធ ដូចជាវិស្វកម្មអគ្គិសនី អេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ អគារនេះ​គាំទ្រដល់ការអភិវឌ្ឍជំនាញស្រាវជ្រាវ ជំរុញ​នវានុវត្តន៍ និងជួយនិស្សិតក្នុង​ការ​ធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងរបស់ពួកគេ តាមរយៈការអនុវត្តទ្រឹស្តីក្នុងបរិយាកាសជាក់ស្តែង។ អ្វីដែលសំ​ខាន់​បំផុតនោះ គឺវាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

col-xs-12
col-sm-12
col-md-2
col-lg-2
  • lp-body-content
  • first-letter