- កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសភាពច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានស្ទុះងើបឡើងក្នុងឆ្នាំ២០២២ ប៉ុន្តែប្រទេសចិនបានបាត់សន្ទុះទៅវិញ។
o តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លើកលែងប្រទេសចិនចេញ ត្រូវបានព្យាករថានឹងទទួលបានកំណើនសេដ្ឋកិច្ចដល់ ៥,៣% ក្នុងឆ្នាំ២០២២ ឡើងពី ២,៦% ក្នុងឆ្នាំ២០២១។
o ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំ ៨៦% នៃ ផ.ស.ស (GDP) របស់ ២៣ប្រទេសក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២,៨%ប៉ុណ្ណោះ ធៀបទៅនឹង ៨,១% ក្នុងឆ្នាំ២០២១។
o តំបន់ទាំងមូលត្រូវបានព្យាករថានឹងមានកំណើនត្រឹម ៣,២% ក្នុងឆ្នាំ២០២២ ថយចុះពី ៧,២% ក្នុងឆ្នាំ២០២១ ដោយសារតែសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះក្នុងឆ្នាំនេះ បន្ទាប់ពីទទួលបានកំណើនខ្ពស់ក្នុងឆ្នាំ២០២១។
- សេដ្ឋកិច្ចរបស់ប្រទេសភាគច្រើនក្នុងតំបន់ងើបឡើងវិញបានដោយសារការប្រើប្រាស់ជាលក្ខណះឯកជនរស់ឡើងវិញ បន្ទាប់ពីត្រូវបានវ៉ារ៉្យង់ដែលតានៃមេរោគកូវីដសង្កត់ជាប់ក្នុងឆ្នាំ២០២១; តម្រូវការសកលនៅថេរសម្រាប់ការនាំចេញទំនិញពីតំបន់ និងវិធានការរឹតបន្តឹងរបស់គោលនយោបាយសារពើពន្ធ ឬរូបិយវត្ថុមានរយៈពេលកំណត់។
o នៅប្រទេសចិន គោលនយោបាយសូន្យកូវីដ បានបង្កភាពអាក់ខានដល់ផលិតកម្មឧស្សាហកម្ម និងសេវាកម្ម, ដល់ការលក់ដូរក្នុងស្រុក និងដល់ការនាំចេញ។
o ជំងឺកូវីដនៅមានសភាពខ្លាំងគួរសមនៅកោះម៉ាស្ហាល់ ម៉ាក្រូនេស៊ី និង ប៉ាឡាវ។
- ឆ្ពោះទៅមុខ មានកត្តាបីដែលបង្កការគំរាមកំហែងដល់កំណើនបែបបរិយាបន្ន និងនិរន្តរភាព។
o ការធ្លាក់ចុះល្បឿនសេដ្ឋកិច្ចពិភពលោកទំនងជានាំឱ្យធ្លាក់ចុះដែរនូវតម្រូវការសម្រាប់ការនាំចេញពីតំបន់នូវទំនិញរោងចក្រនិងទំនិញវត្ថុធាតុដើម។
o ដោយសារអតិផរណានៅបរទេសញ៉ាំងឱ្យមានការដំឡើងអត្រាការប្រាក់, ការហូរចេញរបស់មូលធន និងការធ្លាក់ចុះអត្រាប្តូរប្រាក់នៅក្នុងប្រទេសតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បន្ទុករបស់សេវាបំណុលកាន់តែកើនឡើង។
o វិធានការមួយចំនួនដើម្បីគ្រប់គ្រងអតិផរណា និងបំណុល កំពុងតែធ្វើឱ្យតម្លៃលើទីផ្សារដែលខូចសណ្តាប់ធ្នាប់ស្រាប់កាន់តែខូចខ្លាំងថែមទៀត សម្រាប់ម្ហូបអាហារ ប្រេងឥន្ធនៈ និងហិរញ្ញវត្ថុ។
- គោលនយោបាយបច្ចុប្បន្នដែលមានគោលបំណងការពារគ្រួសារទូទៅ និងក្រុមហ៊ុនពីការឡើងថ្លៃសព្វសារពើ ធ្វើឱ្យព័ត៌មានតម្លៃច្របូកច្របល់ ហើយប៉ះពាល់ដល់ទស្សនវិស័យវែងឆ្ងាយ ដរាបណាគោលនយោបាយបែបនេះធ្វើឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ។
o ការគ្រប់គ្រងលើតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈដែលទទួលការឧបត្ថម្ភធន ជួយកាត់បន្ថយអតិផរណាមែន ប៉ុន្តែវាធ្វើឱ្យខូចជម្រើសរបស់អ្នកប្រើប្រាស់ និងអ្នកផលិត។
o វិធានការសម្រាប់លៃលកជាមួយបំណុល, អវត្តមានកំណើនលឿន ឬការកៀរគរធនធានកាន់តែទូលំទូលាយ អាចនាំឱ្យមានសម្ពាធលើទីផ្សារហិរញ្ញវត្ថុ និងបំផ្លាញការសន្សំ និងការសម្រេចចិត្តវិនិយោគ នៅក្នុងសេដ្ឋកិច្ច។
- វិធានការដែលមានប្រសិទ្ធភាពជាងមុនអាចនាំមកនូវភាពធូរស្រាល ហើយរួមជាមួយកំណែទម្រង់លើការគោលនយោបាយដែលកំពុងខូចទ្រង់ទ្រាយស្រាប់ផង អាចជំរុញកំណើនសេដ្ឋកិច្ចទៅមុខឱ្យកាន់តែលឿន។
o អន្តរាគមន៍តាមរយៈការផ្ទេរប្រាក់ចំណូលគឺជម្រើសប្រពៃជាង ក្នុងន័យគ្រប់គ្រងតម្លៃ ព្រោះវាមិនធ្វើឱ្យខូចជម្រើស និងអាចតម្រង់គោលដៅទៅរកអ្នកដែលត្រូវការជំនួយបំផុត។
o ក្នុងវិស័យស្បៀងអាហារ រដ្ឋាភិបាលគួរតែបង្វែរការផ្តោតអារម្មណ៍ពីសន្តិសុខស្បៀងដែលយកអង្ករជាមូលដ្ឋាន ទៅជាសន្តិសុខអាហារូបត្ថម្ភវិញ ដោយកាត់បន្ថយការឧបត្ថម្ភធន និងរបារពាណិជ្ជកម្មដែលអនុគ្រោះចំពោះអង្ករ ហើយតាមរយៈនេះ លើកទឹកចិត្តដល់ការផលិតច្រើនបែបនូវអាហារសម្បូរជីវជាតិ។
o នៅក្នុងវិស័យឥន្ធនៈ ការឆ្លើយតបគោលនយោបាយគួរតែជួយបំពេញតម្រូវការភ្លាមៗសម្រាប់ថាមពលដែលមានតម្លៃសមរម្យ ដោយមិនប៉ះពាល់ដល់សន្តិសុខ និងនិរន្តរភាពថាមពល។ ការលើកទឹកចិត្តដល់ការវិនិយោគលើថាមពលកកើតឡើងវិញ អាចជួយកាត់បន្ថយឱកាសប្រឈមទៅនឹងផលប៉ះទង្គិចពីការប្រែប្រួលថ្លៃប្រេងឥន្ធនៈហ្វូស៊ីល និងក៏ជួយឱ្យសម្រេចបាននូវការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ន ផងដែរ។
o នៅក្នុងផ្នែកហិរញ្ញវត្ថុ អាជ្ញាធរត្រូវពង្រឹងវិធានការប្រយ័ត្នប្រយែង និងពង្រឹងសមត្ថភាពរបស់វិស័យហិរញ្ញវត្ថុក្នុងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ ការរាយការណ៍ប្រកបដោយតម្លាភាព និងទាន់ពេលវេលាអំពីគុណភាពទ្រព្យសកម្មរបស់ធនាគារ អាចជួយវាយតម្លៃ និងដោះស្រាយហានិភ័យពាក់ព័ន្ធការផ្តល់ឥណទានខុសគោលដៅ ដែលកើតឡើងចេញពីវិធានការគាំទ្រវិបត្តិជំងឺរាតត្បាត មានដូចជាភាពអនុគ្រោះមិនចាត់ការតាមបទប្បញ្ញត្តិធនាគារ (regulatory forbearance) និងការផ្អាកការសងប្រាក់វិញ ជាដើម។
o ស្ថានភាពរំជើបរំជួលនៃថ្លៃ និងអត្រាការប្រាក់នាពេលថ្មីៗនេះ អាចបន្ថយកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកអស់ ០,៤ ចំណុចភាគរយ។ អន្តរាគមន៍ខ្វះប្រសិទ្ធភាពនឹងសម្រាលផលប៉ះពាល់លើសុខុមាលភាពបច្ចុប្បន្ន ប៉ុន្តែវានឹងបង្កើនចំណាយថ្លៃដើមរបស់កំណើន។ អន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងកំណែទម្រង់កាន់តែស៊ីជម្រៅ - មិនត្រឹមតែនៅក្នុងវិស័យទាំងបីដែលបានពិភាក្សាខាងលើប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងទីផ្សារសេវាកម្ម និងផ្សារកត្តាផងដែរ - ថែមទាំងអាចជួយទូទាត់ប៉ះប៉ូវជាមួយផលប៉ះពាល់ដល់កំណើនពីសំណាក់វិបត្តិថ្មីៗនេះទៀតផង។
តារាង ១៖ ការព្យាករកំណើន ផ.ស.ស
ប្រភព៖ ធនាគារពិភពលោក និងការប៉ាន់ស្មាន និងការព្យាករដោយបុគ្គលិកធនាគារពិភពលោក។
សម្គាល់៖ ភាគរយកំណើនផ.ស.សផ្អែកតាមតម្លៃទីផ្សារ។ អាស៊ាន-៥ មានប្រទេសឥណ្ឌូនេស៊ី, ថៃ, ហ្វ៊ីលីពីន, ម៉ាឡេស៊ី និងវៀតណាម។ តម្លៃតួលេខសម្រាប់ប្រទេសទីម័រឡេស្តតំណាងឱ្យផ.ស.សមិនមែនឥន្ធនៈ។ សម្រាប់ប្រទេសបន្តមកទៀត តម្លៃតួលេខស្របតាមឆ្នាំសារពើពន្ធ មាន៖ រដ្ឋសហព័ន្ធមីក្រូនេស៊ី ប៉ាឡាវ និងសាធារណរដ្ឋកោះម៉ាស្ហាល (១ តុលា - ៣០ កញ្ញា); ណូរូ, សាម៉ូអា, និង តុងហ្កា (១ ក្កដា - ៣០ មិថុនា)។ អត្រាកំណើនរបស់មីយ៉ាន់ម៉ា យោងតាមឆ្នាំសារពើពន្ធចាប់ពីខែតុលា ដល់ខែកញ្ញា។