BRIEF

កម្ពុជា៖ ផែនការកិច្ចពិគ្រោះយោបល់

29 មិថុនា 2015



ក្រុមធនាគារពិភពលោកបានរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈជាមួយនឹងអ្នកពាក់ព័ន្ធមួយចំនួនក្នុងប្រទេស កម្ពុជាដើម្បីផ្លាស់ប្តូរមតិយោបល់ និងទស្សនៈអំពីឱកាសនិងការប្រឈមគន្លឹះៗនៃការអភិវឌ្ឍនៅកម្ពុជា និងស្វែងរកមធ្យោបាយដើម្បីដោះស្រាយការប្រឈមក្នុងរយៈពេល៣ឆ្នាំខាងមុខ។

តួអង្គសំខាន់ដែលបានពិគ្រោះយោបល់

ក្រុមធនាគារពិភពលោកបានប្រារព្ធធ្វើ​ឡើងជាច្រើននូវកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធផ្សេងៗគ្នា។ ការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល​ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បណ្តាញកសាងសន្តិភាពសហគមន៍ និងសមាគមយុវជនខ្មែរ។ បណ្តាញនិមួយៗ ​ត្រូវបានអញ្ជើញចូលរួមពី ១០ទៅ២០រូប។

រដ្ឋាភិបាល

មន្រ្តីពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ តំណាងពីក្រសួងពាក់ព័ន្ធ និងតំណាងមកពីស្ថាប័នរដ្ឋនានា ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម ជនបទ (CARD) និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) 

រដ្ឋសភា

សមាជិកសភា

មន្រ្តីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ

ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់

ដៃគូរអភិវឌ្ឍន៍

តំណាងភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូរអភិវឌ្ឍន៍ដទៃទៀត

វិស័យឯកជន


តំណាងវិស័យឯកជន ក្រុមហ៊ុនជាតិនិងអន្តរជាតិ

អង្គការសង្គមស៊ីវិល និងយុវជន

តំណាងអង្គការសហគមន៍ អង្គការផ្តល់សេវាកម្ម អង្គការតស៊ូមតិ សមាគមយុវជន

ដំណើរការនាំកិច្ចពិគ្រោះយោបល់

ដំណើរការនៃការពិគ្រោះយោបល់​បានរៀបចំជាពីរ ទី១តាមរយៈការជួបប្រជុំទល់មុខ និងទី២ តាមរយៈអ៊ីនធ័រណេត (មានភាសាខ្មែរនិងអង់គ្លេស) ដើម្បីផ្តល់ជាឱកាសដល់ការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងៗ។

ពិគ្រោះយោបល់ទល់មុខ

កិច្ចប្រជុំពិគ្រោះយោបល់ទល់មុខ​បានរៀបចំឱ្យមានការពិភាក្សាពេញអង្គ និងការបែងចែកជាក្រុម។ កិច្ចពិគ្រោះយោបល់ទាំងនេះបានចំណាយពេលពី២ ទៅ៤ម៉ោងរួមទាំងការពិភាក្សាជាក្រុម និងការបង្ហញលទ្ធផលចេញពីក្រុមពិភាក្សាដោយអ្នកសម្របសម្រួលឯករាជ។ កិច្ចពិគ្រោះយោបល់ទល់មុខនេះ បានបពា្ចប់ក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០១៥។

កិច្ចពិគ្រោះយោបល់តាមវេបសាយ

ដើម្បីបើកឱ្យមានការចូលរួមជាមួយនឹងអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ ហើយអ្នកដែលមិនបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ទល់មុខបាន កម្រងសំណួរមាននៅក្នុងវេបសាយពិគ្រោះយោបល់ (ជាភាសាខ្មែរ និងអង់គ្លេស) ដែលអ្នកពាក់ព័ន្ធទាំងអស់អាចចូលរួមមតិយោបល់បាន។ កំរងសំណួរអង្កេតតាមវេបសាយអាចទាញយកចេញដើម្បីបំពេញនឹងផ្ញើតាមទូរសារ ឬអ៊ីម៉េលមកការិយាល័យធនាគារពិភពលោកនៅភ្នំពេញបានក្នុងអំឡុងពេល ឬមុនថ្ងៃទី ១៣ ខែកក្កដាឆ្នាំ២០១៥។ កិច្ចពិគ្រោះយោបល់តាមវេបសាយនេះមានទាំងភាសាខ្មែរនិងអង់គ្លេស។

កន្លែងប្រារព្វពិធីពិគ្រោះយោបល់

កិច្ចពិគ្រោះយោបល់នេះបានប្រារព្វឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ចាម និងព្រះសីហនុ។ ខេត្តទាំងនេះត្រូវបានជ្រើសរើសជាកន្លែងសម្រាប់កិច្ចពិគ្រោះយោបល់ដោយសារមានការងាយស្រួលសម្រាប់បណ្តាខេត្តផ្សេងៗទៀតមកចូលរួម។

កិច្ចពិគ្រោះយោបល់បានរៀបចំឡើងមានដូចខាងក្រោម៖ 

ទីតាំង

អ្នកចូលរួម

សៀមរាប

អ្នកចូលរួមមកពីខេត្តសៀមរាប កំពង់ធំ បាត់ដំបង និងបន្ទាយមានជ័យ

កំពង់ចាម

អ្នកចូលរួមមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងខេត្តស្វាយរៀង

រាជធានីភ្នំពេញ

អ្នកចូលរួមកមពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិសាត់

ព្រះសីហនុ

អ្នកចូលរួមមកពីខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តតាកែវ

អ្នកចូលរួមកិច្ចពិគ្រោះយោបល់ទាំង៤កន្លែងនេះគឺ៖

  • ក្រុមប្រឹក្សាខេត្តចំនួន៤រូបមកពីខេត្តដែលបានជ្រើសរើសនិមួយៗ។
  • ក្រុមប្រឹក្សាស្រុកចំនួន៣រូបមកពីស្រុកដែលបានជ្រើសរើសនិមួយៗ (ស្រុកចំនួនពីរត្រូវបានជ្រើសរើសពីខេត្តនិមួយៗដែលបានជ្រើសរើស)។
  • ឃុំ/សង្កាត់ចំនួន២គឺត្រូវបានជ្រើសរើសចេញពីស្រុកនិមួយៗ។ មេឃុំ/ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា២រូបមកពីឃុំ/សង្កាត់ដែលបានជ្រើសរើសនឹងអញ្ជើញឱ្យមកចូលរួមនេះ។

ធនាគារពិភពលោក បានចេញថ្លៃចំណាយសម្រាប់អ្នកដែលត្រូវបានអញ្ជើញឱ្យចូលរួមនិងអ្នកដែលត្រូវការចំណាយលើការធ្វើដំណើរមកទីតាំងប្រជុំ។

ភាសា និងការបកប្រែ

កិច្ចពិគ្រោះយោបល់ជាមួយមន្រ្តីរដ្ឋាភិបាល សមាជិករដ្ឋសភា វិស័យឯកជន អង្គការសហប្រជាជាតិ និងដៃគូរ

អភិវឌ្ឍន៍នានាបានធ្វើឡើងជាភាសាអង់គ្លេសដោយមានបកប្រែជាភាសាខ្មែរ។ កិច្ចពិគ្រោះយោបល់ថ្នាក់ក្រោមជាតិជាមួយមន្រ្តីរដ្ឋាភិបាល អង្គការសង្គមស៊ីវិលបានធ្វើឡើងជាភាសាខ្មែរនិងមានបកប្រែជាភាសាអង់គ្លេស។

ឯកសារពាក់ព័ន្ធ

លិខិតអញ្ជើញ និងឯកសារពាក់ព័ន្ធនានាមានភាសាខ្មែរនិងអង់គ្លេសត្រូវបានផ្ញើទៅអ្នកចូលរួមយ៉ាងហោច ណាស់១០ថ្ងៃមុនពេលចាប់ផ្តើមកិច្ចពិគ្រោះយោបល់នីមួយៗ។

មតិត្រឡប់ពីអ្នកពាក់ព័ន្ធ

របាយការណ៍សង្ខេបនៃកិច្ចពិគ្រោះយោបល់នឹងផ្ញើជូនអ្នកចូលរួមសម្រាប់ជាការពិនិត្យឡើងវិញ និងការយល់ស្រប។ សំណើរនានានឹងដាក់បញ្ចូលឱ្យបានទូលំទូលាយ។ របាយការណ៍សង្ខេបចុងក្រោយដែលធ្វើឡើងជាមួយដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល រួមទាំងបញ្ជីឈ្មោះអ្នកចូលរួមនឹងដាក់ក្នុងវេបសាយទាំងភាសាខ្មែរ និងភាសាអង់គ្លេសរបស់ធនាគារពិភពលោក។

របាយការណ៍សង្ខេបដំបូងដែលកត់ត្រាពីលទ្ធផល និងមតិត្រឡប់ពីគ្រប់កិច្ចពិភាក្សាទាំងអស់ រួមទាំងតាមវេបសាយផង នឹងបង្ហាញជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឯកិច្ចប្រជុំសរុបលទ្ធផលនាថ្ងៃចុងក្រោយនៃកិច្ចពិគ្រោះយោបល់។ របាយការណ៍សង្ខេបបញ្ចប់នឹងដាក់ក្នុងវេបសាយពិគ្រោះយោបល់។

Government Officials from the Ministry of Economy and Finance; officials and representatives of the Line Ministries; and officials and representatives of Public Entities such as the Anti-Corruption Unit, National Committee for Disaster Management (NCDM), Council for Agricultural and Rural Development (CARD)and the National Committee for Sub-National Democratic Development (NCDD) 
Parliament Parliamentarians 

Sub-national Government

Elected members at provincial, district and commune councils

Development Partners

Donors and UN agencies

Private Sector

Representatives of domestic and international private sector companies

CSOs

Representatives of community-based organizations, service delivery NGOs, advocacy NGOs
Government Officials from the Ministry of Economy and Finance; officials and representatives of the Line Ministries; and officials and representatives of Public Entities such as the Anti-Corruption Unit, National Committee for Disaster Management (NCDM), Council for Agricultural and Rural Development (CARD)and the National Committee for Sub-National Democratic Development (NCDD) 
Parliament Parliamentarians 

Sub-national Government

Elected members at provincial, district and commune councils

Development Partners

Donors and UN agencies

Private Sector

Representatives of domestic and international private sector companies

CSOs

Representatives of community-based organizations, service delivery NGOs, advocacy NGOs